(VOVworld)-ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥តុលា២០១៤ នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ែលហ្សិក
សហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់។ ក្នុងដំណើរទស្សនកិច្ចនេះ គឺសំដៅផ្លាស់
ប្តូរទិសដៅ និងវិធានការដើម្បីជម្រុញទំនាក់ទំនងលើគ្រប់វិស័យ ជាក់ស្តែងនិង
ប្រកបដោយប្រសិទ្ធិភាពរវាងវៀតណាម ជាមួយបណ្តាដៃគូសំខាន់នៅទ្វីបអឺរ៉ុប
ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។ ដំណើរទស្សនកិច្ចនេះ នឹងបន្តអនុវត្តការផ្តួច
ផ្តើមគំនិតធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ និងរាល់ការ រួម
ចំណែកយ៉ាងសកម្ម ម្ចាស់ការរបស់វៀតណាមចំពោះរាល់បញ្ហាដែលមជ្ឈដ្ឋាន អន្តរជាតិកំពុងយកចិត្តទុកដាក់។ នេះក៏ជាសកម្មភាពកិច្ចការបរទេសដ៏សែន សំខាន់របស់វៀតណាមក្នុងឆ្នាំ២០១៤។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី
វៀតណាម - ប៊ែលហ្សិក
ប៊ែលហ្សិក- ជាទីមកដល់ដើមដំបូងក្នុងដំណើរទស្សនកិច្ចប្រទេសអឺរ៉ុប
មួយចំនួនរបស់នាយករដ្ឋមន្រ្តី Nguyen Tan Dung។ នាពេលកន្លងទៅ ទំនាក់
ទំនង រវាងវៀតណាមជាមួយប៊ែលហ្សិកបន្តមានការបោះជំហានលូតលាស់លើ
គ្រប់វិស័យ។ ទោះបីជាប៊ែលហ្សិកជាទីផ្សារតូច១ក្តី ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្ម
រវាងប្រទេសទាំងពីរគឺខ្ពស់ជាងប្រទេសEU និងអឺរ៉ុបមួយចំនួនទៀត។ តម្លៃប្រាក់
ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនារយៈ៦ខែដើមឆ្នាំ២០១៤ ទទួលបាន១,២ពាន់
លានដុល្លារ អាមេរិក។ ការវិនិយោគផ្ទាល់របស់ ប៊ែលហ្សិកចូលវៀតណាម ទទួល
បាន ១៥៥ លានដុល្លារអាមេរិក។ វៀតណាមជាប្រទេសនៅទ្វីបអាស៊ីតែមួយគត់
ទទួលបាន ជំនួយអភិវឌ្ឍ៍របស់ប៊ែលហ្សិក។
|
លោកនាយករដ្ឋមន្រ្តីអញ្ជើញបំពេញទស្សនកិច្ច
ប្រទេសប៊ែលហ្សិក (រូបថតៈ TTXVN) |
ដំណើរទស្សនកិច្ចជាផ្លូវការប្រទេសប៊ែលហ្សិករបស់នាយករដ្ឋមន្រ្តីលោក
Nguyen Tan Dung តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប៊ែលហ្សិក លោក
Elio Di Rupo រួមចំណែកជម្រុញថែមទៀតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង
ពីរលើគ្រប់វិស័យ ជាពិសេស លើវិស័យកំពង់ផែ កំណើនបៃតង់ បច្ចេកវិទ្យាខ្ពស់
ជាដើម។
លាតត្រដាងអនុវត្តន៍ផែនការសកម្មភាពយុទ្ធសាស្រ្តវៀតណាម-
អាល្លឺម៉ង
ជាសមាជិក១ក្នុងចំណោមសមាជិកចំនួន៦របស់ EU អាល្លឺម៉ង់មានទំនាក់ ទំនងដៃគូយុទ្ធសាស្រ្ត និងជាដៃគូសេដ្ឋកិច្ចសំខាន់នាំមុខរបស់វៀតណាមក្នុងEU
។ គិតដល់ខែសីហាឆ្នាំ២០១៤ វិនិយោគផ្ទាល់របស់អាល្លឺម៉ង់ចូលវៀតណាម
ទទួលបាន១,២៥ពាន់លានដុល្លារអាមេរិក ដោយប្រមូលផ្តុំ ទៅលើវិស័យ ផលិត
សំភារៈ ថាមពល ជាតិគីមី ។ល។ អាល្លឺម៉ង់សន្យាថា ផ្តល់ជំនួយអភិវឌ្ឍន៍ឲ្យ
វៀតណាមក្នុងដំណាក់កាល ២០១៤-២០១៥ចំនួនប្រាក់១០០លានដុល្លារ
អាមេរិក ដោយផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន៣ គឺបរិស្ថាន ថាមពល និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក Chu Tuan Cap ជាអតីតអនុរដ្ឋមន្រ្តីក្រសួង
ការបរទេស និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម អាល្លឺម៉ងបានចាត់
ទុកថា៖
“ក្រឡែកមើលឡើងវិញនូវទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាម អាល្លឺម៉ង់នាពេលកម្លងទៅ ឃើញថា មានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ អង្គភាពអាជីវកម្មល្បីល្បាញរបស់អាល្លឺម៉ង់សុទ្ធតែមានវត្តមាននៅវៀតណាម
រួចទៅហើយ។ ក្នុងនាមជាប្រទេសមានខឿនសេដ្ឋកិច្ចធំបំផុតក្នុង EU អាល្លឺម៉ង់
កំពុងជម្រុញ ឲ្យបណ្តាប្រទេស EUទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ច
ទីផ្សារ”។
នាឆ្នាំ២០១៥ ប្រទេសទាំងពីនឹងរំលឹកខួបលើកទី៤០ នៃទិវាបង្កើតទំនាក់
ទំនងការទូត (១៩៧៥-២០១៤)។ ដំណើរទស្សនកិច្ចអាល្លឺម៉ង់លើកនេះរបស់
លោក Nguyen Tan Dung ពិតជាជម្រុញផែនការសកម្មភាពយុទ្ធសាស្រ្តរវាងវៀត
ណាមនិងអាល្លឺម៉ង់ ហើយបណ្តាគំរោងការណ៍ធំដែលបានចុះហត្ថលេខា មុននេះ ពិតជាបានលាតត្រដាងអនុវត្តន៍ដ៏ល្អប្រសើរជាងមិនខាន។
ធ្វើឲ្យស៊ីជម្រូវថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម
ជាមួយ EU
|
លោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការអឺរ៉ុប
លោក Barroso |
ដោយសារ វៀតណាមបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តជាមួយប្រទេស
ជាសមាជិក EU ចំនួន៦ ដូច្នេះ EUកាន់តែអះអាងបាននូវតួនាទីជាដៃគូនាំមុខ
របស់ វៀតណាម អំពីពាណិជ្ជកម្មវិនិយោគ និងជំនួយជួយឧបត្ថម្ភ។ តាមតួរលេខ
ស្ថិតិ ថ្មីបំផុតសរឲ្យឃើញថា មានប្រទេសជាសមាជិករបស់ EU ចំនួន២៣លើ២៨
ដែលបានវិនិយោគចូលវៀតណាមដោយទុនចុះឈ្មោះទទួលបាន ១៨,៤ពាន់
លានដុល្លារអាមេរិក។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីកលោក Pham
Sanh Chau បានអះអាងថា៖
“វៀតណាមជម្រុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
EU។ ទន្ទឹមនឹងការកើនឡើងនៃវិស័យពាណិជ្ជកម្ម គឺការផ្ទេប្តូបច្ចេកវិទ្យាក៏សកម្ម ហើយសំខាន់បំផុតគឺវៀតណាមនៅរក្សាបានទុន ODA របស់ EU។ នេះជាប្រការ
ពិសេស”។
ដោយឈរលើទំនាក់ទំនងដ៏ល្អប្រសើទាំងអស់នេះ ដំណើរទស្សនកិច្ច EU របស់នាយករដ្ឋមន្រ្តីលោក NguyenTan Dung សំដៅផ្លាស់ប្តូរទិសដៅសហ ប្រតិបត្តិការរវាងវៀតណាមជាមួយ EUនាពេលខាងមុខ ព្រមទាំងឆ្ពោះទៅការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) យ៉ាងឆាប់ៗនាពេល
ខាងមុខ។
បន្តរាល់សកម្មភាពកិច្ចការបរទេស ដំណើរទស្សកិច្ចទៅកាន់បែលហ្ស៊ីក អាល្លឺម៉ង់និងសហភាពអឺរ៉ុបលើកនេះរបស់លោក Nguyen Tan Dung ពិតជាបើក ចេញយថាទស្សន៍ថ្មីជាច្រើនក្នុងទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាម
ជាមួយ ដៃគូរនានានៅអឺរ៉ុប៕