វៀតណាមកសាងយ៉ាងសកម្ម GMS សមាហរណកម្មអភិវឌ្ឍន៍និរន្តរភាពនិងសម្បូររុងរឿងមួយ

Chia sẻ
(VOVWORLD) - សន្និសីទកំពូលកិច្ចសហប្រិបត្តិការមហាអនុតំបន់មេគង្គបើកទូលាយ (GMS) លើកទី ៦ និងសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី ១០ នឹងបើកជាផ្លូវការនាថ្ងៃទី ៣១ មិនានៅទីក្រុងហាណូយប្រទេសវៀតណាម។ នេះជាសកម្មភាពកិច្ចការបរទេសសំខាន់បំផុតរបស់វៀតណាមក្នុងឆ្នាំ ២០១៨ នេះ ដែលបង្ហាញនូវការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមសំដៅកំណត់ទិសដៅសហប្រតិបត្តិការ GMS កសាងតំបន់មេគង្គប្រកបដោយសម្បូររុងរឿងសមាហរណកម្មនិងអភិវឌ្ឍន៍និរន្តរភាព។ 
វៀតណាមកសាងយ៉ាងសកម្ម GMS សមាហរណកម្មអភិវឌ្ឍន៍និរន្តរភាពនិងសម្បូររុងរឿងមួយ - ảnh 1 វៀតណាមកសាងយ៉ាងសកម្ម GMS សមាហរណកម្មអភិវឌ្ឍន៍និរន្តរភាពនិងសម្បូររុងរឿងមួយ

មហាអនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS) ជាតំបន់ធំធេងល្វឹងល្វើយរួមមានប្រទេសចំនួន ៦ គឺ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន (រួមមានខេត្ត Yunnan និងខេត្ត Guangxi) និងវៀតណាម ដោយមានផ្ទៃដីសរុប ២.៦ លាន គីឡូម៉ែត្រក្រឡានិងចំនួនប្រជាជនសរុបប្រមាណ ៣៤០ លាននាក់។ ចាប់ពីឆ្នាំ ១៩៩២ ដោយមានការជួយឧបត្ថម្ភរបស់ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រទេសទាំង ៦ បានចាប់ផ្តើមអនុវត្តកម្មវិធីសហប្រតិបត្តិការមហាអនុតំបន់ (GMS) សំដៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា។ គោលដៅនៃ GMS គឺកសាងមហាអនុតំបន់ឲ្យអភិវឌ្ឍន៍ប្រកបដោយវិបុលភាពសមាហរណកម្មនិងសមភាពមួយ។

តំបន់ពោរពេញទៅដោយសក្តានុភាពអភិវឌ្ឍន៍

អំពីកត្តាភូមិសាស្ត្រសេដ្ឋកិច្ច GMS ជាតំបន់សំខាន់ដែលស្ថិតនៅមជ្ឈ មណ្ឌលតភ្ជាប់ពីភូមិភាគខាងត្បូងចិនទៅដល់តំបន់អាស៊ីអាគ្នេយ៍នៅខាងក្រោម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Đặng Đình Quý ប្រធានគណៈ ចាត់តាំង GMSលើកទី ៦ បានបញ្ជាក់ថា៖

«នេះជាតំបន់ដែលមានកំណើន GDP លឿនក្នុងតំបន់។ សក្តានុភាពនៅទីនេះត្រូវបានបំផុសឡើងដោយបណ្ដាការផ្តើមគំនិតតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ នៅអ័ក្សជើង ត្បូង មានការផ្តើមគំនិតតភ្ជាប់ជាច្រើន ពី Kunmin Nanning ទៅដល់សឹង្ហបុរី។ នៅអ័ក្សកើត លិច មានការផ្តើមគំនិតតភ្ជាប់ដូចជា ការតភ្ជាប់ឆ្នេរសមុទ្ររបស់វៀតណាមជាមួយឡាវភូមិភាគឥសាន្តថៃនិងមីម៉ាន់ម៉ា។ រួមជាមួយការអភិវឌ្ឍ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធការជួយសម្រួលខាងបែបបទរដ្ឋការនិងការអភិវឌ្ឍរបងសេដ្ឋកិច្ចនានា នោះគឺតំបន់ GMS គឺជាតំបន់ពោរពេញទៅដោយសក្តានុពលជាច្រើន។»

        កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គត្រូវបានបង្កើតអស់រយៈពេល ២៦ ឆ្នាំ ដោយឆ្លងកាត់សន្និសីទកំពូលចំនួន ៥ សន្និសីទថ្នាក់រដ្ឋមន្ត្រីចំនួន ២២ និងក្របខ័ណ្ឌសហប្រតិបត្តិការជាច្រើន។ គោលដៅនៃសកម្មភាពទាំង នេះគឺបង្កលក្ខណៈងាយស្រួលសំរាប់ការអភិវឌ្ឍ នាំ GMS ក្លាយទៅជាតំបន់ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិរន្តរភាព។

        ដោយមានសរសរទ្រូងសហប្រតិបត្តិការជាគោលចំនួន ៣ គឺ ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ (ទាំងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់) បង្កលក្ខណៈងាយស្រួល សំរាប់ការផ្លាស់ប្តូរទំនិញសេវាកម្មសមត្ថភាពប្រកួតប្រជែង តភ្ជាប់សហគមន៍ មកដល់ពេលនេះ GMS បានកសាងឯកសារគត្តិយុត្ត ផែនការ ក្របខ័ណ្ឌយុទ្ធ សាស្ត្រអភិវឌ្ឍន៍រួមជាច្រើនសំរាប់ប្រទេសទាំង ៦ និងខេត្តរបស់ចិនចំនួន ២ ក៏ដូចជាប្រទេសនិមួយៗដើម្បីដោយឈរលើមូលដ្ឋាននោះ កសាងយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនឲ្យសមស្របនឹងក្របខ័ណ្ឌយុទ្ធសាស្ត្ររួមនោះ។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការ GMS យ៉ាងសកម្ម

  ចំពោះវៀតណាម កិច្ចសហប្រតិបត្តិការ GMS  ដើរតួនាទីដ៏សែនសំខាន់ ។ វៀតណាមបានចូលរួមសហប្រតិបត្តិការពីដំណាក់កាលដំបូង រួមវិភាគទាន យ៉ាងសកម្មក្នុងការធ្តើមគំនិតសហប្រតិបត្តិការទាំងឡាយនៃមហាអនុតំបន់ ទន្លេមេគង្គបើកទូលាយ។ ការចូលរួមរបស់វៀតណាមនាំមកនូវលទ្ធផល វិជ្ជមានខាងការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ ក៏ដូចជា រួមវិភាគ ទានបង្កើនការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ដែរ។ អនុរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក  Dang Dinh Quy  បានអះអាងថា៖

«វៀតណាមចូលរួម GMS យ៉ាងសកម្មដោយសារវៀតណាមចាត់ទុក កិច្ចសហប្រតិបត្តិការ GMS គឺសំខាន់ណាស់ ដែលតភ្ជាប់នឹងបណ្ដាដៃគូខាង សន្តិសុខអភិវឌ្ឍន៍ជាគោលរបស់ខ្លួន។ ពីប៉ុន្មានឆ្នាំ ១៩៩០ វៀតណាមបានចូល រួមបណ្ដាគំរោងការណ៍ គួបផ្សំយុទ្ធសាស្ត្រផែនការអភិវឌ្ឍន៍ប្រទេសជាតិខាង ហេដ្ឋារចនាសម្ព័ន្ធដោយមានគិតគូដល់ផែនការរួមរបស់ GMS ដើម្បីធ្វើអាជីវកម្មប្រៀបខ្លាំងមេផង នឹងរួមចំណែកក្នុងដំណើរសហប្រតិបត្តិការ GMS ទៀតផង។ គិតដល់ខែធ្នូឆ្នាំ ២០១៧ វៀតណាមមានគំរោងការណ៍ដែលមាន ទ្រង់ទ្រាយដល់ ៦ ពាន់លាន ដុល្លាអាមេរិក ក្នុងនោះ ភាគច្រើនគឺការវិនិយោគ សំរាប់ចរាចរណ៍។»

ដើម្បីអនុវត្តគោលដៅនាំ GMS ក្លាយទៅជាតំបន់អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា ចីរភាព ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ វៀតណាមបាននាំចេញជាលើក ដំបូងការផ្តើមគំនិតរៀបចំវេទិកាកំពូលអាជីវកម្ម GMS ដោយទ្រង់ទ្រាយធំ។ តាមរយៈនោះ បណ្ដាថ្នាក់ដឹកនាំប្រទេសទាំង ៦ នៅមហាអនុតំបន់ទន្លេមេគង្គ រួមជាមួយមជ្ឈដ្ឋានសហគ្រិនមានឱកាសតភ្ជាប់ ជួបប្រាស្រ័យ ផ្សព្វផ្សាយ ស្វែងរកសក្តានុភាពប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក។ សន្និសីទជាន់ខ្ពស់ កម្ពុជា-ឡាវ-វៀតណាមលើកទី ១០  (CLV 10) ក៏ជា ឱកាសដើម្បីថ្នាក់ដឹកនាំប្រទេសទាំងបីពិនិត្យឡើងវិញផែនការមេអភិវឌ្ឍន៍ ដំណាក់កាល ២០១០ - ២០២០ ពិភាក្សានិងកំណត់ទិសដៅនាពេលខាងមុខ ពិសេសគឺការបង្កើនការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបី។

 វៀតណាមជាសមាជិកសកម្មនិងម្ចាស់ការក្នុងយន្តការសហប្រតិបត្តិការ ចំនួន ២ នៅមហាអនុតំបន់មេគង្គបើកទូលាយនិងត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ការទទួលរៀបចំសន្និសីទសហប្រតិបត្តិការមហា អនុតំបន់ទន្លេមេគង្គបើកទូលាយនិងត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបន្តអះអាងនូវតួនាទីរបស់វៀតណាមជាសមាជិកមានការទទួល ខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ និយាយរួម និង កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គបើកទូលាយនិងត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និយាយដោយឡែក៕

ប្រតិកម្មទៅវិញ