វឌ្ឍនភាពលើការធានាសិទ្ធិមនុស្សនៅវៀតណាមគឺមិនអាចប្រកែកបាន

Chia sẻ
(VOVWORLD) - របាយការណ៍ជាតិរបស់វៀតណាម តាម យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី ៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងត្រូវបានវៀតណាមបកស្រាយជាផ្លូវការនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែឧសភាខាងមុខ។ នេះគឺជាវេទិកាសម្រាប់វៀតណាម បន្តអះអាងនូវគោលនយោបាយឥទងាករេស្ដីពីការធានាសិទ្ធិមនុស្សរបស់វៀតណាម និងបដិសេធចំពោះមតិតែលតោល ខ្វះសុច្ឆន្ទស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម។
វឌ្ឍនភាពលើការធានាសិទ្ធិមនុស្សនៅវៀតណាមគឺមិនអាចប្រកែកបាន - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet (កណ្ដាល) ធ្វើជាអធិបតីក្នុងសន្និសីទកាសែត។ រូបថត៖ Quynh Anh/TTXVN

UPR យន្តការដ៏សំខាន់ចំពោះវៀតណាម

ជាមួយនឹងគោលនយោបាយឥតងាករេស្ដីពីកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស វៀតណាមគោរពយន្តការ UPR ហើយតែងតែកសាងរបាយការណ៍ជាតិយ៉ាងម៉ត់ចត់ ក៏ដូចជាអនុវត្តន៍អនុសាសន៍ដែលវៀតណាមទទួលយកក្នុងវដ្តនីមួយៗ។ អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានសង្កត់ធ្ងន់ថា៖

“គិតត្រឹមខែមករាឆ្នាំ ២០២៤ ក្នុងចំណោមអនុសាសន៍ទាំង ២៤១ ដែលវៀតណាមបានទទួលយកក្នុងវដ្តទី ៣ វៀតណាមបានអនុវត្តន៍អនុសាសន៍ចំនួន ២០៩ ដោយទទួលបានលទ្ធផលជាផ្លែផ្ក (ស្រូបយក ៨៦,៧%)។ ចាប់ពីឆ្នាំ ២០១៩ ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៣ វៀតណាមបន្តខិតខំប្រឹងប្រែងកសាងនីតិរដ្ឋដោយអនុម័តលើច្បាប់ចំនួន ៤៤ ក្នុងនោះមានឯកសារច្បាប់ដ៏សំខាន់ជាច្រើនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ វៀតណាមក៏បាននិងកំពុងបន្តពិនិត្យដើម្បីធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់មួយចំនួន ដោយស្របតាមការប្តេជ្ញាចិត្តអន្តរជាតិ។ វៀតណាមក៏បានបន្តពិនិត្យ និងចូលរួមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ក៏ដូចជាអនុវត្តន៍សន្ធិសញ្ញាយ៉ាងហ្មត់ចត់ផងដែរ។ គិតត្រឹមបច្ចុប្បន្ន វៀតណាមបានចូលរួមសន្ធិសញ្ញាអន្តរជាតិជាមូលដ្ឋានស្ដីពីសិទ្ធិមនុស្សចំនួន ៧/៩ ស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាអន្តរជាតិចំនួន ២៥ ស្តីពីសិទ្ធិការងារនៃអង្គការពលកម្មអន្តរជាតិ (ILO) ផងដែរ”។

របាយការណ៍ UPR របស់វៀតណាម ត្រូវបានអនុវត្តន៍បើកចំហ និងមានតម្លាភាព

ជាក់ស្តែង ចាប់តាំងពីឆ្នាំ ២០១៩ មក GDP លើមនុស្សម្នាក់ៗនៅវៀតណាមបានកើនឡើង ២៥% អត្រាគ្រួសារក្រីក្របានថយចុះ ១,៥% ជារៀងរាល់ឆ្នាំ។ បណ្តាញសុខាភិបាលបង្ការរោគត្រូវបានរៀបចំយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសុខាភិបាលមូលដ្ឋាន អត្រាគ្របដណ្ដប់ធានារ៉ាប់រងសុខាភិបាលបានកើនឡើងពី ៨១,៧% ឆ្នាំ ២០១៦ ឡើង ៩២% ឆ្នាំ ២០២២; ជនពិការដែលមានស្ថានភាពលំបាកចំនួន ៨៥% ត្រូវបានជួយឧបត្ថម្ភសង្គម ថែរក្សាសុខភាព និងស្តារនីតិសម្បទា។ ក្រោយរយៈពេល ២៦ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណិត គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣ វៀតណាមមានអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៧៨ លាននាក់ (ជាប់ចំណាត់ថ្នាក់លេខ ១៣ លើពិភពលោកអំពីបរិមាណអ្នកប្រើប្រាស់ កើនឡើង ២១% បើធៀបនឹងឆ្នាំ ២០១៩)។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់លាស់អំពីវឌ្ឍនភាពដែលមិនអាចប្រកែកបានក្នុងការធានាសិទ្ធិមនុស្សនៅវៀតណាម។

របាយការណ៍ជាតិស្តីពីយន្តការ UPR វដ្តទី ៤ ត្រូវបានកសាងដោយបើកចំហ និងតម្លាភាព ដោយអះអាងពីសមិទ្ធិផលដែលសម្រេចបាន កំណត់យ៉ាងច្បាស់លាស់នូវគុណសម្បត្តិ និងការលំបាក ។ តាមនោះ ដាក់ចេញទិសដៅអាទិភាព និងតម្រូវការសហប្រតិបត្តិការរបស់វៀតណាមក្នុងរយៈពេលកន្លងទៅដូចជា៖

បង្កើនប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ; លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ បង្កើនការខិតខំប្រឹងប្រែងកែទម្រង់រដ្ឋបាល អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រផ្លាស់ប្ដូរបៃតង ផ្លាស់ប្ដូរឌីជីថលជាតិ; អនុវត្តន៍យ៉ាងពេញលេញនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ពង្រីកប្រព័ន្ធសន្តិសុខសង្គម បង្រួញគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងជនបទ និងតំបន់ឆ្ងាយដាច់ស្រយាល; លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស។ អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានអះអាងថា៖

“ដំណើរការកសាងរបាយការណ៍ជាតិស្តីពីយន្តការ UPR របស់វៀតណាមត្រូវបានអនុវត្តន៍ដោយបើកចំហ និងតម្លាភាពជាមួយនឹងការចូលរួមយ៉ាងពេញលេញរបស់ពីភាគីពាក់ព័ន្ធពោលគឺមិនត្រឹមតែជាស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងស្ថាប័ន អង្គការសង្គមវិជ្ជាជីវៈ អង្គការមហាជន និងប្រជាជនផ្ទាល់ ក៏ដូចជាដៃគូអន្តរជាតិផងដែរ។ ក្រសួងការបរទេសវៀតណាម ក៏ដូចជាក្រសួង ស្ថាប័នមួយចំនួន បានរៀបចំសិក្ខាសាលា និងកិច្ចពិគ្រោះយោបល់ចំនួន ៦ ដើម្បីប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធស្ដីពីខ្លឹមសារក្នុងរបាយការណ៍។

ក្នុងសិក្ខាសាលានីមួយៗ មានតំណាងអង្គការប្រមាណ ៣០ ទៅ ៤០ ហើយមានការចូលរួមយ៉ាងច្រើនកុះករពីស្ថានទូត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ប្រចាំនៅវៀតណាមជាច្រើនបានរួមចំណែកដល់ខ្លឹមសារសម្រាប់របាយការណ៍ផងដែរ”។

UPR និងការកសាងរបាយការណ៍ជាតិ ក៏ដូចជាការអនុវត្តរាល់អនុសាសន៍UPR គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់។ ការអនុវត្ត កសាងរបាយការណ៍ចំនឹងពេលវេលាចូលរួម ហើយជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ វៀតណាមបន្តបង្ហាញពីតួនាទីគំរូ និងការទទួលខុសត្រូវរបស់ប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងបុព្វហេតុការពារ និងជំរុញរាល់សិទ្ធិមនុស្សនៅទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ