លីប៊ីនៅក្នុងរង្វង់អស្ថិរភាព

HUYEN Theo VOV WORLD -
Chia sẻ

(VOV Worrld)_​ជិត៣ឆ្នាំ ក្រោយពី​របប​នយោបាយរបស់ 
អតីតប្រធានាធិបតី Moamer Kadhafi ត្រូវផ្តួលរំលំនោះ​លី 
ប៊ី​នៅមិនទាន់មានស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ 
បានឡើយ។ ជាងនោះទៅទៀត ប្រទេសនៅអាហ្វ្រីក 
ខាងជើងនេះកំពុងប្រឈមមុខនឹងស្ថានភាពបែកបាក់គ្នានិងអំពើហឹង្សារ​បានកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ​​ 

(VOV Worrld)_​ជិត៣ឆ្នាំ ក្រោយពី​របប​នយោបាយរបស់អតីតប្រធានាធិបតី
Moamer Kadhafi ត្រូវផ្តួលរំលំនោះ​លីប៊ី​នៅមិនទាន់មានស្ថិរភាពដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិបានឡើយ។ ជាងនោះទៅទៀត ប្រទេសនៅអាហ្វ្រីកខាងជើងនេះកំពុង ប្រឈមមុខនឹងស្ថានភាពបែកបាក់គ្នា និងអំពើហឹង្សារ​បានកើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ។ ​​ព្រឹត្តិការណ៍ថ្មីៗនៅលីប៊ី ក្នុងប៉ុន្មានថ្ងៃកន្លងទៅ បានកំពុងធ្វើអោយ​សហ
គមន៍ អន្តរជាតិមានការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅ ជាពិសេសគឺការដែល​រដ្ឋសភា​ប្រទេសនេះបានបណ្ដេងនាយករដ្ឋមន្ត្រី Ali Zeidan ចេញ​ពីដំណែង។ ​

លីប៊ីនៅក្នុងរង្វង់អស្ថិរភាព - ảnh 1
លីប៊ីនៅក្នុងរង្វង់អស្ថិរភាព (TTXVN)

ក្នុងព្រឹត្តិការណ៍ថ្មីបំផុត នាថ្ងៃទី ១១ មិនា រដ្ឋសភាជាបណ្ដោះអាសន្នលីប៊ី បាន
ដកដំណែង​នាយករដ្ឋមន្ត្រី Ali Zeidan ក្នុងការបោះឆ្នោត​ទំនុក​ទុកចិត្ត និងតែងតាំង
រដ្ឋមន្ត្រី ក្រសួងការពារប្រទេស លោក Abdullah Al Thani ធ្វើជានាយករដ្ឋមន្ត្រីជា
បណ្ដោះអាសន្ន។ 

          មូលហេតុនៃព្រឹត្តិការណ៍នេះគឺនាវាដឹកជញ្ជូនប្រេងឆៅចេញពីកំពង់ផែរ ​ដែល ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ភាគីប្រឆាំង ក៏ដូចជាឆ្លងកាត់របង​ហ៊ុំព័ទ្ធរបស់កងទ័ព ជើងទឹករដ្ឋាភិបាល។ ទោះបីជារដ្ឋាភិបាលរបស់លោក Zeidan បានគំរាមគំហែងប្រើ
ប្រាស់ កំលាំងដើម្បីរាំងស្កាត់​ក្តី ​ប៉ុន្តែនាវានេះ​នៅតែ​ដឹក​ជញ្ជូនប្រេងចេញទៅតំបន់
សមុទ្រអន្តរជាតិ  ដោយគ្មានការអនុញ្ញត្តិពីសម្ព័ន្ធក្រុមហ៊ុនប្រេងជាតិលីប៊ី។ នេះគឺជា​លេស ដើម្បីចោទ​ប្រកាន់​រដ្ឋអំណាច​មជ្ឈឹមពី​ការអន់ខ្សោយ​និងធ្វើអោយលោក Ali Zeidan ត្រូវចេញពីដំណែង។

          ការជំនាស់អំពីសិទ្ធិ ផលប្រយោជន៍ ជាតិសាស្ត្រ

        តាំងពីពេល​លោក Ali Zeidan កាន់អំណាចនា​ខែវិច្ឆកា ​ឆ្នាំ​២០១២ មក រដ្ឋាភិបាល
របស់ លោកជានិច្ចកាលជួបការលំបាកសាកល្បងជាច្រើន។ លោកជាអ្នក នយោបាយ ឯករាជ្យ ទទួលបានការគាំទ្រពីកម្លាំង​សេរីភាព​ ប៉ុន្តែលោកមិនអាច​បញ្ជុះបញ្ជូលបាន
កំលាំង​បានឡើយ​។​ ​ក្នុងពេលនោះ ​ផាគីបោះបោវ​ កាន់កាប់​កំពងផែសំខាន់ៗទាំងអស់​ដោយកំពុងទាមទារបង្កើតរដ្ឋាភិបាលស្វ័យតនៅតំបន់ភាគខាងកើតផងដែរ។

          ​៣ឆ្នាំ ក្រោយរលកបាតុកម្មបានផ្តួលរំលំរបបរបស់ថ្នាក់ដឹកនាំ Moamer Kadhafi មក រដ្ឋាភិបាល និងរដ្ឋសភាលីប៊ី ត្រូវរង​ការរិះ​គន់​កាន់តែ​ខ្លាំងឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃពីប្រជាជន។ គេចោទប្រកាន់រដ្ឋអំណាចពីបទ​ពុករលួយ​​និងមិនអាចកសាងជី​វភាព​
រស់នៅដ៏ល្អ​ប្រសើរសំរាប់ប្រជាជន​បាន​ឡើយ។ នាខែកុម្ភះកន្លងទៅ សេចក្ដីសម្រេច
ចិត្តក្នុង​ការអូសអាណត្តិនៃរដ្ឋសភាត្រូវជួបប្រទះ​នឹងការប្រឆាំង​ជំទាស់របស់ប្រជាជន
លី ប៊ីរាប់ពាន់នាក់ ហើយធ្វើអោយស្ថាប័ននីតិបញ្ញត្តិនេះត្រូវរៀបចំការបោះឆ្នោតនាថ្ងៃ
ទី ២០ កុម្ភះ​ដើម្បី​ជ្រើសតាំងស្ថាប័នតាក់តែងរដ្ឋធម្មនុញ្ញថ្មី១ ដោយមាន​សមាជិកចំនួន ៦០ មកពីតំបន់៣ គឺ៖ Fezzan នៅភាគខាងត្បូង Tripolitania នៅភាគខាងលិច និង
 Cyrenaica នៅភាគខាងកើត។ ប៉ុន្តការបោះ​ឆ្នោត​នេះជួបឧបសគ្គជាច្រើន ដោយ សារស្ថានភាពអស្ថិរភាពបានកើតមានឡើងនៅមណ្ឌលបោះឆ្នោតជាច្រើន បណ្ដា
គណបក្សនយោបាយមិនចូលរួមជាផ្លូវការ…។ល។​  

ចន្លោះប្រហោងសិទ្ធិអំណាចនៅលីប៊ី

នាបច្ចុប្បន្ន ទោះបីជាមានការបោះឆ្នោតដកដំណែងនាយករដ្ឋមន្រ្តី Zeidan​​ក្តី ប៉ុន្តែ សេចក្តីសម្រេចជ្រើសតាំងប្រធានាធិបតី ​តាម​រយៈ​រដ្ឋសភា ដំណើរការ បោះឆ្នោត
សកល គឺមិនទាន់កំណត់កាលប​រិច្ឆេទបាន​ឡើយ។ សាធារណមតិក៏ បានព្រមានថា ប្រសិនបើរដ្ឋសភាគ្មាន​ការស្រុះ​ចិត្ត​គំនិតក្នុងការជ្រើសតាំងអ្នក ជំនួសនាយករដ្ឋមន្រ្តី
 Zeidan  ពេល​នោះ​ស្ថានភាពអស្ថិរភាពនៅក្នុងប្រទេសលីបី នឹងបន្តកើតមានឡើង។

          ជាច្បាស់លាស់ថា កាបោះឆ្នោតទំនុកទុកចិ​ត្ត​កន្លង​ទៅបានឆ្លុះ​បញ្ចាំងពីសភាព ការណ៍អស្ថិរភាពនៅលីបី។ ការបោះឆ្នោតថ្មី​នឹងមក​ដល់នាពេលខាងមុខ ប៉ុន្តែអនាគត់ នយោបាយរបស់ប្រទេសអាហ្វ្រិក​ខាង​ជើងនេះ ពិបាកមានស្ថិភាពយូរអង្វែងចីរភាព
ឡើយ ប្រសិនបើគ្មានការស្រុះ​ចិត្ត​គំនិត​ផ្ទៃក្នុង។ ប្រការនេះគឺពិបាកណាស់​ដោយសារ
ពេលដែល​បង្កើតឡើងរដ្ឋាភិបាល១ ភាគីនានានៅលីបី មិនអាចស្រុះស្រួលអំពី​​ផល ប្រយោជន៍បានឡើយ៕



ប្រតិកម្មទៅវិញ