របត់គ្រោះថ្នាក់ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន

Chia sẻ
(VOVWORLD) - សកម្មភាពសងសឹកគ្នាទៅវិញទៅមកជាច្រើនលើវិស័យសេដ្ឋកិច្ចរវាង អាមេរិកនិងចិនដែលកើតមានឡើងក្នុងថ្ងៃទី៥ ខែសីហា កំពុងរុញសង្គ្រាម ពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះឈានចូលក្នុងដំណាក់កាលគ្រោះ ថ្នាក់ថ្មី។ រាល់ការវិវត្តន៍នេះបានសរអោយឃើញថា ភាគីទាំងពីរមិនទាន់មាន សញ្ញាបន្ធូរបន្ធយភាពតានតឹងនៅឡើយ។ ប្រការនេះមានន័យថា សេដ្ឋកិច្ច សកលនឹងបន្តត្រូវប្រឈមជាមួយហានិភ័យជាច្រើន។

ការសងសឹកគ្នាជាបន្តបន្ទាប់

        ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ពិភពលោកបានឃើញប្រតិកម្មដ៏ខ្លាំងបំផុត របស់ចិនចំពោះអាមេរិក គិតចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងមក។ អាច និយាយបានថា សេចក្ដីសម្រេចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលវាយពន្ធ១០%លើកញ្ចប់ទំនិញក្នុងតំលៃ៣០០ពាន់លានដុល្លាអាមេរិករបស់ចិនកាលពីថ្ងៃទី១ ខែកញ្ញាខាងមុខ គឺជាកាយវិការចុងក្រោយដែលធ្វើអោយលែង ទ្រាំបានតទៅទៀតឡើយ ដែលរុញអោយភាពតានតឹងខាងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរបន្តកើនឡើង។ នេះជាលើកដំបូងក្រោយរយៈពេល១០ឆ្នាំ ដែលចិនអនុ ញ្ញាតអោយតម្លៃប្រាក់យន់ធ្លាក់ចុះ២% ពោលគឺ៧យន់ស្មើរនឹង១ដុល្លាអាមេរិក។ ការធ្លាក់តម្លៃនៃប្រាក់ យន់នេះបានបណ្ដាលអោយទំនិញចិនថោកជាងចំពោះអ្នកនាំចូលបរទេស ដែលមានន័យថា នឹង ជួយឧបត្ថម្ភដល់សហគ្រាសនៃប្រទេសនេះ ជៀសវាងការខាតបង់ដោយសារការវាយពន្ធថ្មី២លើករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ។

        ក្នុងពេលដូចគ្នានេះដែរ សហគ្រាសចិន ដែលជាដៃគូកសិកម្មធំបំផុតរបស់ អាមេរិក បានសម្រេចបញ្ឈប់ការនាំចូលកសិផលរបស់អាមេរិកផងដែរ។

        បន្ទាប់ពីកាយវិការនេះរបស់ចិន អាមេរិកបានប្រកាសថា ចិនជាអ្នករៀបចំ រូបិយវត្ថុ ហើយនឹងរួមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទប់ស្កាត់ការប្រកួត ប្រជែងមិនល្អរបស់ប៉េកាំង។ តាមក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា សកម្ម ភាពរបស់ចិនបានរំលោភបំពានលើការសន្យាមិនបង្ខូចតម្លៃរូបិយប័ណ្ណ ដែលជា ការសន្យាមួយរបស់ក្រុម G20។

       ជះឥទ្ធិពលអវិជ្ជមានទៅលើទាំងសេដ្ឋកិច្ចអាមេរិក ចិននិងសកលលោក

        សេដ្ឋកិច្ចអាមេរិក ចិន និងសកលលោក បានរងផលប៉ះពាល់ជាភ្លាមមួយ រំពិចបន្ទាប់ពីភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតនេះត្រូវបានរុញឡើងដល់កំពូល។ ថ្ងៃទី៥ ខែសីហា ជាថ្ងៃអាក្រក់បំផុតនៃទីផ្សារអាមេរិកចាប់តាំង ពីដើមឆ្នាំមក។ ភាគហ៊ុនត្រូវបានលក់ចេញយ៉ាងច្រើន លើសលុបនៅក្នុងវិស័យ បច្ចេកវិទ្យា ផលិតកម្មឧស្សាហកម្មនិងទំនិញប្រើប្រាស់ ជាបណ្ដាវិស័យដែល ត្រូវបានព្យាករណ៍ថា នឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារសង្គ្រាមពាណិជ្ជ កម្ម។ ការបង្ខូចតម្លៃ ថែមទាំងដាក់សម្ពាធទៅលើធនាគារទំនុកបម្រុងសហរដ្ឋ អាមេរិក (FED) ដោយចាប់បង្ខំអោយស្ថាប័ននេះត្រូវតែពិចារណាលើការកាត់ បន្ថយអាត្រាការប្រាក់ថ្មីៗ។

        ការបង្ខូចតម្លៃរូបិយប័ណ្ណ ក៏អាចបណ្ដាលអោយចិនរងការខូចខាតផងដែរ។ ក្រុមហ៊ុនធំៗជាច្រើននៃប្រទេសនេះក្នុងវិស័យអចលនទ្រព្យឬឧស្សាហកម្ម បានខ្ចី កញ្ចប់ប្រាក់ធំសម្បើមគិតជាដុល្លា។ ហេតុនេះហើយ ការធ្លាក់ចុះតម្លៃប្រាក់យន់ នឹងធ្វើអោយកញ្ចប់បំណុលនេះកាន់តែច្រើនឡើងថែមទៀត។ ក្រៅពីនោះ បណ្ដា ក្រុមហ៊ុនផ្អែកលើទំនិញដែលត្រូវបានកាត់ថ្លៃជាប្រាក់ដុល្លាអាមេរិកដូចជាប្រេង ឧស្ម័ន ក៏ត្រូវរងផលប៉ះពាល់ផងដែរ។

        រួមជាមួយអាមេរិកនិងចិននោះ គឺទីផ្សារសកលក៏រងការខូចខាតគួរអោយកត់ សម្គាល់ដែរ។ សន្ទស្សន៍ភាគហ៊ុននានានៅទ្វីបអាស៊ីនិងទ្វីបអឺរុបសុទ្ធតែធ្លាក់ចុះ។ ប្រសិនបើប៉េកាំងបន្តបង្ខូចតម្លៃប្រាក់យន់នោះ គឺប្រទេសនានានៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ដែលប្រកួតប្រជែងក្នុងវិស័យដូចគ្នាជាមួយចិន អាចត្រូវតែបង្ខូច តម្លៃរូបិយប័ណ្ណរបស់ខ្លួន ផងដែរ។

        ក្នុងពេលជាមួយគ្នានោះ របាយការណ៍វាយតម្លៃចំពោះឥទ្ធិពលនៃសង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដែលត្រូវបានចេញផ្សាយដោយអង្គការ Grant Thornton កាលពីថ្ងៃទី៥ ខែសីហា បានចាត់ទុកថា មិនថាសង្គ្រាមពាណិជ្ជកម្មនេះ បង្កឡើងឥទ្ធិពលណាក៏ដោយ ប៉ុន្តែរូបសណ្ឋានពាណិជ្ជកម្មតំបន់អាចផ្លាស់ប្ដូរ ជារៀងរហូត។ សហគ្រាសនានាគួរតែពិចារណាលើវិធានការរក្សាកំណើន ក្នុង បរិបទនៃការរអាករអូលខាងពាណិជ្ជកម្មក្នុងរយៈពេលយូរអង្វែង។

        ក្នុងបរិបទនាបច្ចុប្បន្ននេះ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិននឹងបន្ត មានការវិវត្តន៍ដែលមិនអាចស្មានដល់ឡើយ។ ហេតុនេះហើយ សង្គ្រាមពាណិជ្ជកម្មនេះ នឹងបន្តជះឥទ្ធិពលជាវិជ្ជមាននៅក្នុងតំបន់ ដែលនាំទៅអស្ថិរភាពសេដ្ឋកិច្ចសកល ក៏ដូចជាការធ្លាក់ចុះជំនឿទុកចិត្តនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងស្រុងផងដែរ៕  

ប្រតិកម្មទៅវិញ