(VOVworld)-ឆាកនយោបាយកូរ៉េខាងត្បូងកំពុងបង្ហាញសញ្ញាមានវិបត្តិខណៈដែល
គណៈបក្សកាន់អំណាចត្រូវបែកបាក់ហើយប្រធានាធិបតីលោកស្រី Park Geun Hye
កំពុងព្យាយាមផ្លាស់ប្តូរស្ថានភាពនេះដោយការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រី។រឿង
អាស្រូវពាក់ព័ន្ធនឹងមនុស្សជិតស្និទ្ធជាមួយលោកស្រី Park Geun Hye ត្រូវបានចោទ
ប្រកាន់ថាឆ្លៀតយកទំនាក់ទំនងនេះដើម្បីធ្វើអន្តរាគមទៅលើបញ្ហាសំខាន់ៗ ជះឥទ្ធិ
ពល អសកម្មមិនត្រឹមតែទៅលើកិត្យានុភាពរបស់ថ្នាក់ដឹកនាំរូបនេះប៉ុណ្ណោះទេ ថែម
ទាំង បង្កឲ្យមានផលវិបាកមិនអាចប៉ាន់ស្មានបានផងដែរ។
|
ប្រជាជនកូរ៉េខាងត្បួងចុះផ្លូវធ្វើបាតុកម្មទាមទារលោកស្រី Pack Geun -hye លាលែងពីដំណែង (រូបថតៈ Reuters) |
រឿងអាស្រូវបានជម្រុញឲ្យជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ចុះផ្លូវធ្វើបាតុកម្មនៅ
ក្រុងសេអ៊ូលនាប៉ុន្មានថ្ងៃកន្លងទៅដែលទាមទារឲ្យលោកស្រី Park Geun Hye លា
លែងពីដំណែងឬទទួលការផ្តន្ទាទោស។ចំពោះមុខសម្ពាធនៃសាធារណមតិនិងជា
ពិសេសគឺផ្ទៃ ក្នុងនៃគណៈបក្សកាន់អំណាច Sarnuri រួមទាំងគណៈបក្សប្រឆាំងនោះ
ប្រធានាធិបតី លោកស្រី Park Geun Hye បានប្រកាសធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រី។
ប៉ុន្តែ សេចក្តីសម្រេចចិត្តនេះរបស់លោកស្រីទទួលរងការប្រឆាំងជំទាស់របស់
គណៈ បក្សប្រឆាំងនានានៅកូរ៉េខាងត្បូង ដោយសារគ្មានការពិគ្រោះយោបល់។មុន
នោះ ឧប ការីជាន់ខ្ពស់របស់លោកស្រី Park Geun Hye ចំនួន៨រូបសុំលាលែងពីដំ
ណែងបន្ទាប់ពី កើតមានរឿងអាស្រូវនេះ។
គ្រោះអាសន្នលាលែងពីដំណែងឬរងការផ្តន្ទាទោស
ក្នុងបម្រែបម្រួលថ្មីបំផុត លោកស្រី Choi-Soon-sil ដែលជាចំណុចស្នុលនៃរឿង
អាស្រូវនយោបាយនិងដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោកស្រី Park Geun Hye ជាអ្នក
កំពុងរងការចោទប្រកាន់ប្រើប្រាស់ទំនាក់ទំនងនេះដើម្បីធ្វើអន្តរាគមចូលក្នុងកិច្ចការ
ផ្ទៃ ក្នុង ហើយត្រូវចាប់ខ្លួនបន្ទាប់ពីលោកស្រីរូបនេះមកដល់កន្លែងធ្វើការ។ មុននោះ
មន្ត្រី មួយរូបនៃស្ថាប័នរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋអាជ្ញាទាំងអស់កំពុង
ស៊ើបអង្កេតចំពោះការចោទប្រកាន់ថា លោកស្រី Choi-Soon-sil បានប្រើប្រាស់ទំនាក់
ទំនង ជាមួយលោកស្រី Park Geun Hyeដើម្បីធ្វើអន្តរាគមចូលក្នុងបញ្ហាជាតិមួយចំនួន
ដោយការទាក់ទងផ្ទាល់នឹងព័ត៌មានសម្ងាត់និងទាញយកអត្ថប្រយោជន៍ពីបណ្តា
មូលនីធិមិនរកកម្រៃ។
បន្ទាប់ពីលេចចេញរឿងអាស្រូវនេះ អាត្រាសម្លេងគាំទ្រលោកស្រី Park Geun
Hye មានការថយចុះយ៉ាងខ្លាំង។ ប៉ុន្តែ តាមមតិរបស់អ្នកប្រាជ្ញជាច្រើនថា លទ្ធភាព
លោកស្រី Park Geun Hye រងការផ្តល្ទាទោសគឺមិនងាយស្រួលទេ។ដោយសារ ការ
ផ្តន្ទាទោស ត្រូវមានការអនុម័តរបស់តុលាការកំពូល។ ជាងនេះទៅទៀត តាមរដ្ឋ
ធម្មនុញ្ញរបស់កូរ៉េខាងត្បូង ប្រធានាធិបតីទទួលបានការលើកលែងការកាត់ទោស
ព្រហ្មទណ្ឌ។
ជះឥទ្ធិពលទៅលើគោលនយោបាយកិច្ចការបរទេស
ប្រធានាធិបតី Park Geun Hye កំពុងកាន់ដំណែងក្នុងឆ្នាំទី៤សម្រាប់អាណត្តិ
៥ឆ្នាំ។ វិបត្តិនយោបាយពោលខាងលើ នឹងធ្វើឲ្យដំណើរការរៀបចំគោលនយោ
បាយចុង អាណត្តិកាន់តែស្មុគស្មាញទៅៗ។មិនតឹ្រមតែជះឥទ្ធិពលអសកម្មទៅ
លើបញ្ហាជាតិ ប៉ុណ្ណោះទេ រឿងរ៉ាវនេះអាចជះឥទ្ធិពលគួរឲ្យកត់សម្គាល់ទៅលើ
គោលនយោបាយកិច្ចការបរទេសរបស់ប្រទេសនេះ។ អ្នកវិភាគមួយចំនួននៅមាន
ការព្រួយបារម្មថា រឿងអាស្រូវ នេះ នឹងជះឥទ្ធិពលទៅលើគោលនយោបាយតឹង
រឹងចំពោះកូរ៉េខាងជើងដែលកូរ៉េខាង ត្បូងកំពុងតាមដានជាប់តាំងពីយូរមកហើយ។
ជាពិសេស ក្នុងកាលៈទេសៈរសើបដូច បច្ចុប្បន្ន ខណៈដែលកូរ៉េខាងត្បួងទើបនឹង
អនុញ្ញាតឲ្យអាមេរិកដាក់ពង្រាយប្រព័ន្ធការ ពារកម្រិតខ្ពស់ដំណាក់កាលចុងក្រោយ
THAAD លើទឹកដីរបស់ខ្លួននោះ។
កូរ៉េខាងត្បូងជាប្រទេសធ្លាប់កើតមានឡើងរឿងអាស្រូវពាក់ព័ន្ធនឹងឆាកន
យោបាយហើយរឿងរ៉ាវលើកនេះកើតមានឡើងគឺមិនចំលែកទេ។ រឿងអាស្រូវនេះ
នៅកំពុង បានស៊ើបអង្កេតហើយមិនទាន់មានការសន្និដ្ឋានចុងក្រោយ។ ប៉ុន្តែ
ជាមួយនឹងការធ្វើ កំណែទម្រង់គណៈរដ្ឋមន្ត្រី លោកស្រី Park Geun Hyeកំពុងពង្រឹង
កិត្យនុភាពរបស់ ខ្លួន។ហើយជាការពិតណាស់ថា ឆាកនយោបាយកូរ៉េខាងត្បូង
នឹងមានបម្រែបម្រួលនាប៉ុន្មានថ្ងៃខាង មុខ៕