ពិធីរំលឹកគុណបណ្ដាស្ដេច Hung ពូនជ្រំនូវប្រពៃណីមហាសាមគ្គីប្រជាជាតិ

THU HOA Theo VOVWORLD -
Chia sẻ

Vovworld-ចាប់តាំងពីរាប់ពាន់ឆ្នាំមក ពិធីរំលឹកគុណ 
បណ្ដាស្ដេច Hung ជា​និច្ចកាលត្រូវបានប្រជាជនវៀត 
ណាមរៀបចំជាប្រចាំឆ្នាំចំនឹងថ្ងៃទី១០ខែទី៣តាមច័ន្ទ
គតិ។ សកម្មភាពធ្វើសក្ការបូជាបណ្ដាស្ដេច Hung បាន
ក្លាយទៅជាផ្នែកមួយ​ដែលមិន​អាចខ្វះបានក្នុងជីវភាពវប្បធម៍របស់ប្រជាជាតិ។
ឆ្នាំនេះ ពិធីរំលឹក​គុណ​បណ្ដាស្ដេច Hung ដោយគណៈកម្មាធិការប្រជាជនខេត្ត
Phu Tho រៀបចំជាមួយ​ការចូលរួមរបស់ខេត្តចំនួន៤គឺ Bac Ninh, Quang Binh,
Vinh Long និង Long An តភ្ជាប់ការចូលរួមរបស់សហគមន៍ពូនជ្រុំនូវប្រពៃណី សាមគ្គីភាពនៃប្រជាជាតិ។

ពិធីរំលឹកគុណបណ្ដាស្ដេច Hung ពូនជ្រំនូវប្រពៃណីមហាសាមគ្គីប្រជាជាតិ - ảnh 1
ពិធីដង្ហែក្បួនស្នែងរបស់ប្រជាជនមកវិហារបណ្ដាស្ដេច Hung ដើម្បីថ្វាយជូនបណ្ដាស្ដេច Hung។ (daidoanket.vn)

        Vovworld-ពិធីរំលឹកគុណជីដូនជីតាជាសកម្មភាពសំខាន់នៃពិធីបុណ្យវិហារ​
ស្ដេច Hung ឆ្នាំ២០១៤ ឆ្ពោះទៅការឃោសនាផ្សព្វផ្សាយដ៏ទូលំទូលាយ​បេតិកភ័ណ្ឌ
ចម្រៀង Xoan នៅខេត្ត Phu Tho និងជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung នៅ Phu
Pho។ សកម្មភាពស្នូលគឺពិធីអុធធូបចំនឹងថ្ងៃទី១០ខែទី៣តាម​ច័ន្ទគតិ។ មុននោះនា
ថ្ងៃទី៦ខែទី៣តាមច័ន្ទគតិ គណៈចាត់តាំងពិធីបុណ្យ​រំលឹក​គុណ​បណ្ដាស្ដេច Hung-ពិធីបុណ្យវិហារបណ្ដាស្ដេច Hung ឆ្នាំ២០១៤បានតាង​នាមជនរួមជាតិទូទាំង
ប្រទេសគោរពរៀបចំពិធីបុណ្យរំលឹកគុណព្រះបីតាជាតិ Lac Long Quan និងអុធធូប
រំលឹកវិញ្ញាណក្ខ័ន្ធព្រះមាតាជាតិ Au Co ជាអ្នកដែល​កកើតឡើងសហគមន៍ប្រជាជាតិ
វៀតណាម។

ប្រជាជនម្ចាស់កម្មវត្ថុនៃសកម្មភាពធ្វើសក្ការបូជាបណ្ដាស្ដេច Hung

        បណ្ដាពិធីការនិងសកម្មភាពវប្បធម៍ក្នុងទិវារំលឹកគុណជីដូនជីតានិយាយដោយ
ឡែកនិងពិធីបុណ្យវិហារបណ្ដាស្ដេច Hung និយាយរួមបានប្រព្រឹត្តទៅ​ក្នុង​បរិយាកាស
ដ៏ធំទូលាយ។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត Phu Thu ប្រធានគណៈចាត់តាំងពិធីបុណ្យរំលឹកគុណបណ្ដាស្ដេច Hung-ពិធីបុណ្យវិហារបណ្ដា
ស្ដេច Hung ឆ្នាំមមីឆស័ក២០១៤ បានឲ្យដឹងថា៖

        “ពិធីបុណ្យភាគច្រើនបានប្រព្រឹត្តទៅនៅមណ្ឌលកេរ៌្តដំណែលពិធីបុណ្យ​បណ្ដា
ស្ដេច Hung និងទីក្រុង Viet Tri។ ការរៀបចំពិធីបុណ្យវិហារបណ្ដាស្ដេច Hung យើងខ្ញុំ
បានប្រមូលផ្ដុំឲ្យការអនុវត្តជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung ក្នុងនោះបង្កលក្ខណៈ
ងាយស្រួលសំរាប់ប្រជាជនចូលរួមជាច្រើនថែមទៀតក្នុងការរំលឹកគុណជីដូនជីតា ពិសេសគឺពិធីដង្ហែក្បួនស្នែងរបស់ប្រជាជនមកវិហារបណ្ដា​ស្ដេច Hung ដើម្បីថ្វាយជូន
បណ្ដាស្ដេច Hung។ បណ្ដាសកម្មភាពវប្បធម៍សិល្បៈ​នឹងអូសបន្លាយពីទីក្រុង Viet Tri ដល់វិហារបណ្ដាស្ដេច Hung ផងដែរ។”

        តាមលោក Ha Ke San ថា ពិធីបុណ្យវិហារបណ្ដាស្ដេច Hungត្រូវបាន
សង្គមបនីយកម្មពីមួយថ្ងៃទៅមួយថ្ងៃ តាមនោះ រដ្ឋកសាងកម្មវិធី ជួយឧបត្ថម្ភ​ធានា
សន្តិសុខសណ្ដាប់ធ្នាប់បរិយាកាសងាយស្រួលដើម្បីប្រជាជនអនុវត្តពិធី​ការរំលឹក
គុណបណ្ដាស្ដេច Hung។ ពិធីបុណ្យវិហារបណ្ដាស្ដេច Hung មិនត្រឹមតែប្រព្រឹត្តទៅ
ក្នុងបរិវេណមណ្ឌលកេរ៌្តដំណែលវិហារបណ្ដាស្ដេច Hung ខេត្ត Phu Tho ប៉ុណ្ណោះទេ
ថែមទាំងប្រព្រឹត្តទៅនៅកន្លែងដែលមានកេរ៌្ត​ដំណែល​ធ្វើសក្ការបូជាបណ្ដាស្ដេច
 Hung លើទូទាំងប្រទេសទៀតផង។ រួមជាមួយការ​ដែល​ប្រជាជន Phu Tho តាងនាម
ប្រជាជនទូទាំងប្រទេសអនុវត្តពិធីការធ្វើសក្ការ​បូជាបណ្ដាស្ដេច Hung ពិធីការរំលឹក
គុណជីដូនជីតាឆ្នាំនេះនៅ​មានការចូលរួម​របស់​ប្រជាជនបណ្ដាខេត្ត Bac Ninh, Quang
Binh, Vinh Long និង Long An ទៀត​ផង។

ពូនជ្រុំប្រពៃណីមហាសាមគ្គីជនជាតិ

        ការដែលមានថ្ងៃរំលឹកគុណបណ្តាស្តេច Hung និងការធ្វើសការៈបូជា ស្តេច
Hung មានតាំងពីយូរយារណាស់មកហើយ រហូតដល់បច្ចុប្បន្ននេះគឺបញ្ជាក់ថា
ជនជាតិ វៀតណាមមានការយល់ដឹងអំពីប្រភពដើមរបស់ខ្លួន ហើយពូនជ្រុំដោយ​
ឥត​ឈប់​ឈរ បណ្តាតម្លៃវប្បធម៌ ស្មារតីរបស់ជនជាតិ ក្នុងនោះមាន​ប្រពៃណី​
មហាសាមគ្គី  ដោយឆ្លងតាមរយៈសកម្មភាពនេះ។ បន្តប្រពៃណីរបស់ជនជាតិ
ជនវៀតណាម រាប់លាននាក់បានប្រមូលផ្តុំគ្នាមកជាមួយវិហារបណ្តាស្តេច Hung
ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់បុព្វបុរស ដោយពិធីការធំបំផុតគឺ ពិធីរំលឹក​គុណ​
បណ្តាស្តេច Hung ដែលប្រព្រឹត្តទៅក្នុង១សប្តាហ៍ ចាប់ពីដើមខែទី៣(តាមចន្ទគតិ
ដល់ថ្ងៃទី១០​ខែទី៣តាមច័ន្ទគតិ) ដូចជាការពង្រឹងផែនមហាសាមគ្គីប្រជាជាតិ​១។
លោកស្រី Ton Thi Ton ភ្ញៀវទេសចរណ៍ឲ្យដឹងថា៖

        “ខ្ញុំមានអាយុ៧០ឆ្នាំ ហើយឆ្នាំណាខ្ញុំក៏មកវិហារបណ្តាស្តេច Hung ដើម្បីអុធ ធូបរំលឹកដល់បុព្វបុរសនិងប្រភពដើម។ ខ្ញុំមានគោលបំណងថា ជំនាន់ក្រោយ ជា​និច្ចកាលនឹកដល់បុព្វបុរស ប្រភពដើមដើម្បីអុធធូបរំលឹកគុណបណ្ដាស្ដេច Hung។”

        ពិធីបុណ្យរំលឹកគុណបណ្ដាស្ដេច Hung និងជំនឿធ្វើសក្កាបូជាបណ្ដាស្ដេច
Hung នាថ្ងៃទី១០ខែទី៣តាមច័ន្ទគតិជាប្រចាំឆ្នាំត្រូវបានជនរួមជាតិជិត៩០លាន​នាក់ក្នុងប្រទេសនិងជនវៀតណាមនៅឯបរទេស៤,៥លាននាក់រួមគ្នាឆ្ពោះទៅ​ការ​
រៀបចំ ជាមួយក្តីមោទនភាពអំពីរាល់តំលៃដោយឡែកដែលធ្វើឡើងនូវកំលាំង​ពលំ​របស់ប្រជាជាតិវៀតណាមក្នុងគ្រប់សម័យកាល។ ជាមួយទិវារំលឹកគុណ​ជីដូនជីតា
នេះ ជំនឿធ្វើសក្ការបូជាបានបញ្ជូនបន្តជារៀងរហូត​រក្សាព្រលឹងបញ្ញាវៀតណាម ពូនជ្រំនូវប្រពៃណីមហាសាមគ្គីភាពនិងរាល់តំលៃវៀតណាមក្នុងសម័យកាល​ថ្មី៕

ប្រតិកម្មទៅវិញ