ផ្លូវបង្កើតខឿនសន្តិភាពជាក់ស្តែងមួយនៅយេម៉ែនពោរពេញទៅដោយឧបស័គ្គ

ANH HUYEN
Chia sẻ

(VOVworld)- កិច្ចចរចារសន្តិភាពក្រោមទំនុកបម្រុង
របស់អង្គការសហប្រជាជាតិ ជាថ្មីម្តងទៀតអាចនឹង
ធ្លាក់ចូលក្នុងភាពជាប់គាំង។​កងកម្លាំង Houthi ជាកង
ជីវពលខ្លាំងបំផុតនៅយេម៉ែនកាន់និកាយ Shiite ដែល
ទើបនឹងទាត់ចោលទាំងស្រុងចំពោះរាល់សំណើររបស់អ.ស.ប ស្តីពីផែន
ការសន្តិភាព ហើយ សំណូមពរឲ្យបង្កើតរដ្ឋាភិបាលសាមគ្គីមួយនៅយេ
ម៉ែនដោយចាត់ទុកនេះជា លក្ខ័ណ្ឌចម្បង។ លើសពីនេះទៅទៀត ភាព
តានតឹងកើតមានឡើងជាថ្មីនៅ​យេម៉ែន ធ្វើឲ្យមនុស្សគ្រប់រូបបាត់បង់ក្តី
សង្ឃឹមទៅលើខឿនសន្តិភាពឆាប់សហ័សមួយដែលនឹងត្រូវបានបង្កើត
ឡើងនៅប្រទេសនេះ។

(VOVworld)- កិច្ចចរចារសន្តិភាពក្រោមទំនុកបម្រុងរបស់អង្គការសហប្រជាជាតិ
ជាថ្មីម្តងទៀតអាចនឹងធ្លាក់ចូលក្នុងភាពជាប់គាំង។​កងកម្លាំង Houthi ជាកងជីវពល
ខ្លាំងបំផុតនៅយេម៉ែនកាន់និកាយ Shiite ដែលទើបនឹងទាត់ចោលទាំងស្រុងចំពោះ
រាល់សំណើររបស់អ.ស.ប ស្តីពីផែនការសន្តិភាព ហើយ សំណូមពរឲ្យបង្កើតរដ្ឋាភិ
បាលសាមគ្គីមួយនៅយេម៉ែនដោយចាត់ទុកនេះជា លក្ខ័ណ្ឌចម្បង។ លើសពីនេះទៅ
ទៀត ភាពតានតឹងកើតមានឡើងជាថ្មីនៅ​យេម៉ែន ធ្វើឲ្យមនុស្សគ្រប់រូបបាត់បង់ក្តី
សង្ឃឹមទៅលើខឿនសន្តិភាពឆាប់សហ័សមួយដែលនឹងត្រូវបានបង្កើតឡើងនៅប្រ
ទេសនេះ។

ផ្លូវបង្កើតខឿនសន្តិភាពជាក់ស្តែងមួយនៅយេម៉ែនពោរពេញទៅដោយឧបស័គ្គ - ảnh 1
បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាយេម៉ែន លោក​Ismail Ould Cheikh Ahmed (កណ្តាល)នៅ Sanaa យេម៉ែននាថ្ងៃទី១៤កក្កដា (រូបថតៈ THX/TTXVN)


        វិបត្តិនៅយេម៉ែនអាចចាត់ទុកបានជាសង្គ្រាមផ្ទៃក្នុងបើកទូលាយនិងគ្រោះ
អស្ថិរភាពអូសបន្លាយ ខណៈដែលផែនការចរចារសន្តិភាពតាំងពីមុនមកទាំងស្រុង
សុទ្ធតែទទួលបរាជ័យ ទោះបីជាអ្នកសម្របសម្រួលគឺជាសម្ព័ន្ធអារ៉ាប់ឬ អង្គការសហ
ប្រជាជាតិក៏ដោយ។ យេម៉ែនធ្លាក់ក្នុងភាពវឹកវរ បន្ទាប់ពីកើតមាន ឡើងរដ្ឋប្រហារ
ផ្តួលរលំប្រធានាធិបតី លោក Ali Abdullah Saleh នាឆ្នាំ២០១២ មក។ រហូតមកដល់
បច្ចុប្បន្ន ជម្លោះនៅយេម៉ែន បានឆក់យកអាយុជីវិតមនុស្សជាង៦ពាន់នាក់ ហើយធ្វើ
ឲ្យមនុស្សជិត៣ពាន់នាក់ត្រូវភៀសខ្លួន។ ជាពិសេស ចំនួន ប្រជាជនយេម៉ែន ៨០%
កំពុងត្រូវការខ្ទង់ជំនួយមនុស្សធម៌យ៉ាងបន្ទាន់។

        ភាពទាល់ច្រកក្នុងការស្វែងរកសម្លេងរួម

        ក្នុងបម្រែបម្រួលថ្មីបំផុតនាពេលថ្មីៗនេះ នាថ្ងៃទី១សីហា ក្រុមបេសកកម្មរបស់រដ្ឋាភិបាលយេម៉ែនដែលចូលរួមរាល់កិច្ចចរចារសន្តិភាពដោយអ.ស.ប ធ្វើ ជាអ្នក
សម្របសម្រួលនោះ បានសម្រេចចិត្តចាកចេញពី Kuwait បន្ទាប់ពីកង កម្លាំង Houthi
ច្រានចោលផែនការសន្តិភាពមួយ ជាសំណើររបស់អ.ស.ប សំដៅ បញ្ចប់ជម្លោះដែល
បណ្តាលឲ្យប្រជាជនយេម៉ែនរាប់ពាន់នាក់ត្រូវបាត់បង់ជីវិត។ យោងតាមពង្រាងផែន
ការដែលបានអ.ស.បនាំចេញក្រោយវង់ចរចារសន្តិភាព នៅ Kuwait ដោយសំណូមពរ
ឲ្យពួកឧទ្ទាម Houthi ដកចេញពីរដ្ឋធានី Sanaa ដែល ពួកគេកំពុងទន្ទ្រានកាន់កាប់
តាំងពីខែកញ្ញាឆ្នាំ២០១៤មក និងប្រគល់ អាវុធក្នុងអំឡុង ពេល៤៥ថ្ងៃ។ ទោះបីជារដ្ឋាភិបាលយេម៉ែនយល់ព្រមចំពោះផែនការនេះក៏ដោយ ប៉ុន្តែ ភាគី Houthi បានច្រាន
ចោលសំណើរនេះ ព្រមទាំងអះអាងជាថ្មីសំណូម ពររបស់ខ្លួន ដោយទាមទារឲ្យភាគី
នានាឯកភាពក្នុងការបង្កើតរដ្ឋាភិបាលសាមគ្គី មួយ រួមមានប្រធានាធិបតីថ្មីនិងរដ្ឋាភិ
បាលថ្មីមួយ។

        ភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលនាថ្ងៃទី២៨កក្កដាកន្លងទៅ ពួក
ឧទ្ទាម Houthi រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺគណៈបក្សមហាសន្និបាត ប្រជាជនទូ
ទាំងប្រទេស (GPC) ដឹកនាំដោយអតីតប្រធានាធិបតី Ali Abdullah Saleh បានប្រកាស
បង្កើត “ក្រុមប្រឹក្សានយោបាយកំពូល” រួមរបស់ភាគីទាំងពីរ នេះដើម្បីដឹកនាំប្រទេស។ រដ្ឋាភិបាលយេម៉ែនចាត់ទុកកាយវិការពោលខាងលើ ជា “ការធ្វើរដ្ឋប្រហារថ្មី” និងប្រ
កាសថា មិនចូលរួមការចរចារជាដាច់ខាត។ ក្នុង ពេលជាមួយគ្នានោះ ជម្លោះរវាង
ទាហានយេម៉ែនជាមួយពួកឧទ្ទាម Houthi នៅ ជាប់ព្រំដែននៅតែប្រព្រឹត្តទៅបណ្តាល
ឲ្យមានការស្លាប់និងរងរបួសច្រើន។

ផ្លូវបង្កើតខឿនសន្តិភាពជាក់ស្តែងមួយនៅយេម៉ែនពោរពេញទៅដោយឧបស័គ្គ - ảnh 2
បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាយេម៉ែន លោក​Ismail Ould Cheikh Ahmed (កណ្តាល)នៅកិច្ចចរចារសន្តិភាពនៅ Kuwait នាថ្ងៃទី១៧កក្កដា (រូបថតៈ AFP/ TTXVN)


        ជម្លោះសាសនា

        ភាពស្មុគស្មាញនៃវិបត្តិនៅយេម៉ែនគឺចាប់ប្រភពពីជម្លោះសាសនា។ នៅ យេម៉ែន
ក៏ដូចជានៅតំបន់មជ្ឈឹមបូព៌ា តែងតែប្រព្រឹត្តទៅជម្លោះរវាងនិកាយ Shiite និងនិកាយ
Sunni ដោយសារការខ្វែងគំនិតអំពីអ្នកស្នងតំណែងមេដឹកនាំកំពូល Mohammad។

        ជាកងជីវពលខ្លាំងបំផុតនៅយេម៉ែនដែលកាន់និកាយ Shittte កងកម្លាំង Houthi
 នៅយេម៉ែនខាងជើងតែងតែប្រឆាំងនឹងរដ្ឋាភិបាលពីឆ្នាំ២០០៩មក។ ដល់ ឆ្នាំ២០១១
ប្រធានាធិបតី Ali Abdullah ត្រូវផ្តួលរំលំ ហើយលោក Abd-Rabbu Mansour Hadi ឡើង
កាន់ដំណែងប្រធានាធិបតី ដោយទទួលបានការគាំទ្រពី​សហគមន៍អន្តរជាតិ។ ប៉ុន្តែ
នៅខែមករាឆ្នាំ២០១៥ កម្លាំង Houthi បានចាប់បង្ខំ ប្រធានាធិប តី Hadi ឲ្យលាលែងពី
ដំណែង។ ខែកុម្ភៈឆ្នាំ ២០១៥ សង្គ្រាមឡើង ជណ្តើរ បណ្តាលឲ្យលោក Hadi ត្រូវភៀស
ខ្លួននិងបន្ទាប់មកបានហោះទៅកាន់ អេមីរ៉ាតអារ៉ាប់សុំការជួយសង្គ្រោះ។នាថ្ងៃ២៥
មិនា សម្ព័ន្ធមិត្តនៃប្រទេសឈូង សមុទ្រទាំង១០និងអារ៉ាប់បានដំណើរការរាល់ការ
វាយប្រហារតាមផ្លូវអាកាស សំដៅ រារាំងពួកឧទ្ទាម Houthi បោះទ័ពទៅភាគខាង
ត្បូង។តាំងពីនោះមក ប្រទេស យេម៉ែនធ្លាក់ក្នុងភាពវឹកវរដោយគ្មានច្រកចេញ។

        មិនអើពើរាល់ការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ភាគីនានា នៅយេម៉ែន
មិនទាន់ស្វែងរកបាននូវសម្លេងរួមអំពីសមាសភាពចូលរួមក្បាលម៉ាស៊ីនរដ្ឋ អំណាច
អន្តរកាលនៅឡើយ។​សន្តិភាពនិងស្ថិរភាពនៅប្រទេសមជ្ឈឹមបូព៌ានេះមិនអាចបង្កើត
បានមានន័យថា ភាពតានតឹងដ៏ស្មុគស្មាញនៅមជ្ឈឹមបូព៌ាពិតជាមិនអាច ដោះស្រាយ
បានទេនាពេលខាងមុខ៕

        

ប្រតិកម្មទៅវិញ