ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសឆ្នាំ២០១២

ANH HUYEN Theo VOV -
Chia sẻ

VOV-ឆ្នាំ២០១២បានកន្លងផុតទៅហើយ។ ក្រឡែក
មើលលើកំណាត់ផ្លូវមួយឆ្នាំ​ពោពេញ​ទៅដោយបំរែ
បំរួលអាចឃើញថា​បណ្ដាសកម្មភាពកិច្ចការបរទេស
​ត្រូវ​បាន​វៀតណាមអនុវត្តដ៏ទូលំទូលាយតាមគោល
មាគ៌ា កិច្ចការបរទេសរបស់មហាសន្និបាតទូទាំងប្រទេសនីតិកាលទី១១របស់បក្សកុម្មុយនីស្តវៀត ណាម នាំមក​នូវបណ្ដាលទ្ធផលជាក់ស្ដែង។​ កិច្ចការបរទេសឆ្នាំ២០១២ មិន ត្រឹមតែរួមចំណែកបង្ក​បរិយាកាសអន្តរជាតិងាយស្រួលឲ្យការអភិវឌ្ឍន៍ ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំង​ជួយឧបត្ថម្ភការពារផលប្រយោជន៍ជាតិ ការពារអធិបតេយ្យភាពបូរណៈ​ភាពដែនដី​វៀតណាមទៀតផង។

ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសឆ្នាំ២០១២ - ảnh 1
ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសឆ្នាំ២០១២


        VOV-ក្នុងឆ្នាំកន្លងទៅបណ្ដាសកម្មភាពការទូតទ្វេភាគីបានប្រព្រឹត្តទៅ
យ៉ាង​ផុលផុស។ បណ្ដាដំណើរទស្សនកិច្ចជួបសន្ទនាជាន់ខ្ពស់ជាមួយប្រទេស
ជិតខាង​ដំបន់ដៃគូធំៗមិត្តភ័ក្តជាប្រពៃណីនិងដៃគូមានសក្ដានុភាពបានធ្វើឲ្យ
ជ្រាលជ្រៅថែមទៀតទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេស។​លោក
Le Hai Binh ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចការបរទេសក្រសួងការ
បរទេសវៀត​ណាមបានចាត់ទុកថា៖

        “មានចំណុចសំខាន់ពិសេសចំនួន២ដែលយើងបានឃើញច្បាស់។​ ទីមួយ
គឺបរិមាណគណៈ​ប្រតិភូចូលមកវៀតណាមបានបង្កើនពី៤ដល់៥ដងបើប្រៀប
នឹងឆ្នាំ២០១១។ ទីពីរគឺ​ ប្រទេសជាច្រើនចង់បង្កើនទំនាក់ទំនងជាមួយវៀត
ណាម ចង់នាំទំនាក់ទំនងនេះស៊ីជម្រៅថែមទៀត។ ចំណុចទាំងពីរនោះបាន
បង្ហាញថាតួនាទី​របស់វៀតណាមក្នុងក្រសែភ្នែកមិត្តភ័ក្តអន្តរជាតិបានកើន
ឡើងនិង បង្ហាញថាគេគោរព​ទំនាក់​ទំនងជាមួយវៀតណាម។”

        ជាមួយបណ្ដាប្រទេសជិតខាងប្រពៃណីដូចជាឡាវ កម្ពុជា ឆ្នាំកន្លងទៅជា
ឆ្នាំ​មួយពោពេញទៅដោយសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ឆ្នាំសាមគ្គីភាព
មិត្តភាព​វៀតណាម-ឡាវនិងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា។ តាមរយៈនោះរួម
ចំណែក​រឹត​បន្តឹងបន្ថែមមនោសញ្ចេតនាការយល់ដឹងនិងទំនុកទុកចិត្តជំនឿ
ជាក់ទៅលើគ្នា។ ទំនាក់ទំនង​សហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដា
ប្រទេសអាស៊ានក៏ដូចជាដៃគូយុទ្ធសាស្ត្រស្នូលដូចជារុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង
ឥណ្ឌា អាមេរិក EU ត្រូវបានកើនឡើងតទៅទៀត។

ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសឆ្នាំ២០១២ - ảnh 2
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Le Hoai Trung

           បណ្ដាសកម្មភាពការទូតយ៉ាងផុលផុសនោះក្នុងឆ្នាំ២០១២បានរួម
ចំណែកក្នុងសមិទ្ធិរួមនៃប្រទេសជាតិ។​តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាម
ជាមួយ​បណ្ដា​ដៃគូសំខាន់សុទ្ធតែបានកើនឡើង។ ភ្ញៀវទេសចរណ៍អន្តរជាតិ
ប្រមាណ៦,៨លាន​នាក់​បានមកដល់វៀតណាមក្នុងឆ្នាំ២០១២។​ បណ្ដាអ្នកធ្វើ
ហិរញ្ញប្បទានអន្តរជាតិបន្ត​សន្យាលៃទុកអាទិភាព ODA សំរាប់វៀតណាមជា
មួយចំនួនទុនជិត​៦ពាន់៥រយលានដុល្លារអាមេរិកសំរាប់ឆ្នាំ២០១៣។ ជាពិសេស
សកម្មភាពការទូតបានពង្រីក​ឧត្តមភាពរបស់ខ្លួន រួមចំណែកការពារអធិបតេយ្យ
ភាពអំពីសមុទ្រកោះនិងដំបន់​ខ្ពង់​រាបបាតសមុទ្ររបស់មាតុប្រទេស។ វៀតណាមបានស្វិតស្វាញអនុវត្តគោលមាគ៌ា ​ការទូតមុនក៏ដូចជាក្រោយគឺដោះ
ស្រាយជំលោះតាមរយៈការសន្ទនានិងចរចារ​សន្តិភាពដោយឈរលើមូលដ្ឋាន
ច្បាប់អន្តរជាតិ។​ប្រការនេះបានបង្កើតការចងសម្ព័ន្ធមិត្តភាព​ជាមួយបណ្ដា
ប្រទេសក្នុងដំបន់ផងនិងជួយឲ្យសហគមន៍អន្តរជាតិយល់​និង​គាំទ្រគោលជំហរ
យុត្តធម៍របស់វៀតណាមផង។ ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការ
​សហប្រជាជាតិលោក Le Hoai Trung បានឲ្យដឹងថា៖

        “នៅបណ្ដាវេទិកាវៀតណាមជានិច្ចកាលលើកច្បាស់ទស្សនៈ ការខំប្រឹង​
ប្រែង​របស់ខ្លួនគឺរួមជាមួយបណ្ដាប្រទេសអនុវត្តយ៉ាងម៉ឹងម៉ាត់ច្បាប់អន្តរជាតិ​ដោះស្រាយជំលោះខ័ណ្ឌព្រំសីមាសមុទ្រ កំណត់ដំបន់ត្រួតស៊ីគ្នា។​ តាមនោះ​បង្ហាញគោលនយោបាយរបស់វៀតណាមគឺសុច័ន្ទះនិងអនុវត្តយ៉ាងម៉ឹងម៉ាត់
ច្បាប់​អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ
អនុវត្តរាល់កិច្ច​ព្រមព្រៀងដែលទទួលបានជាមួយអាស៊ានក្នុងបញ្ហា
សហប្រតិបត្តិការក៏ដូចជាដោះស្រាយរាល់ជំលោះលើសមុទ្រ។”

        រាល់សមិទ្ធិនៃកិច្ចការបរទេសឆ្នា២០១២ជាមូលដ្ឋានសំខាន់ដើម្បីវៀត​ណាមឆ្លៀតឱកាសឆ្លងផុតលើការសាកល្បង អនុវត្តដ៏ជោគជ័យនូវរាល់ភារកិច្ច
ដែល​បានដាក់ចេញក្នុងឆ្នាំ២០១៣និងបណ្ដា ឆ្នាំជាបន្ត។​ លើវិស័យការទូត
ពហុភាគី​វៀតណាមបង្កើនការរួមចំណែកជាក់ស្ដែងជាពិសេសគឺការផ្ដើមគំនិត
ដោះស្រាយ​បណ្ដាបញ្ហាអន្តរជាតិនិងដំបន់តាមទិសស្លោក “ជាសមាជិកមានការ
ទទួល​ខុសត្រូវ​របស់សហគមន៍អន្តរជាតិ” បង្កើតតួនាទីរឹងមាំជាងលើឆាក
អន្តរជាតិ៕

ប្រតិកម្មទៅវិញ