|
ប្រទេសអាមេរិក១៣ឆ្នាំក្រោយពីការវាយប្រហារភេរកម្មទី១១កញ្ញា (motthegioi.vn) |
Vovworld-នាថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ភេរវជនចំនួន១៩នាក់បានប្លន់យន្តហោះ
Boeing ដឹកភ្ញៀវចំនួន៤គ្រឿងនិងវាយប្រហារទៅលើវិមានបញ្ជកោណនិងធ្វើឲ្យដួល
រំលំអាគ៌ាភ្លោះនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកធ្វើឲ្យមនុស្សប្រមាណ៣ពាន់
នាក់របស់ប្រទេសចំនួន៩០ផ្សេងៗត្រូវស្លាប់។ ការវាយប្រហារបានធ្វើរញ្ជួយប្រទេស
មហាអំណាចបំផុតលើពិភពលោកនិងធ្វើឲ្យអ្វីៗក្នុងសង្គមអាមេរិកផ្លាស់ប្តូរជាច្រើន
តាំងពីនោះមក។
ប្រយុទ្ធប្រឆាំងភេរវកម្ម-អាទិភាពជួរមុខរបស់រដ្ឋអំណាចវ៉ាស៊ីនតោន
មុននឹងព្រឹត្តិការណ៍ទី១១កញ្ញាឆ្នាំ២០០១ ប្រទេសអាមេរិកប្រហែលជាមិនខ្វល់
ខ្វាយចំពោះលិទ្ធិភេរវកម្មរឺលិទ្ធិឥស្លាមជ្រុលនិយមឡើយ។ ប៉ុន្តែក្រោយថ្ងៃងងឹតនោះ អ្វីៗសុទ្ធតែបានផ្លាស់ប្តូរ។ ១៣ឆ្នាំកន្លងមក ប្រទេសអាមេរិកបានលៃទុកកំលាំងជា
ច្រើនឲ្យសង្គ្រាមប្រឆាំងភេរវកម្ម។ ថវិការរដ្ឋចំណាយឲ្យការពារជាតិបានគើនទ្វេដង ស្ថាប័នទទយលបន្ទុកសន្តិសុខជាច្រើនត្រូវបានបង្កើត។ មិនត្រឹមតែប៉ុណ្ណោះទេ រដ្ឋ
សភាអាមេរិកបានប្រគល់សិទ្ធិជាច្រើនជាងឲ្យក្បាលម៉ាស៊ីននីតិបញ្ញត្តិនិងអនុញ្ញាត
ឲ្យបណ្ដាស្ថាប័ននោះជ្រៀតចូលស៊ីជម្រៅជាងទៅក្នុងជីវភាពប្រជាជន។
ប៉ុន្តែមិនអាចបដិសេធបានឡើយក្នុងអំឡុង១៣ឆ្នាំកន្លងមកការខំប្រឹងប្រែងរបស់វ៉ាស៊ីនតោនទទួលបានប្រសិទ្ធភាព។ ភ័ស្តុតាងគឺឧបាយកលភេរវកម្មជាច្រើនត្រូវបានរកឃើញនិងបំផ្លាញ។ ពិសេសគឺការកំទេចមេភេរវកម្មរបស់បណ្ដាញ
ភេរវកម្ម Al Qaeda Osama Bin Laden នាឆ្នាំ២០១១។
គ្រោះថ្នាក់ថ្មីមានឈ្មោះ IS
ទោះបីទទួលបានលទ្ធផលមួយចំនួនក្នុងសង្គ្រាមប្រឆាំងភេរវកម្មក្តី ប៉ុន្តែប្រទេសអាមេរិកមិនដែលបំភ្លេចបានអតីតកាលនិងស្រមោចភេរវកម្មនៅតែមាន
វត្តមាន។ ការពង្រីករបស់ដែលហៅថារដ្ឋឥស្លាមស្វ័យប្រកាសនៅអ៊ីរ៉ាក់និងស៊ីរីក្នុងអំឡុងពាក់កណ្ដាលឆ្នាំកន្លងមកជាថ្មីម្ដងទៀតដាក់ប្រទេសអាមេរិកចំពោះមុខគ្រោះអាសន្នព្រមានខ្ពស់។ កំលាំងនេះមិនខ្វះប្រាក់ពីបណ្ដាសកម្មភាពលើដំបន់ដែនដីដែលគេត្រួតពិនិត្យ។ ដោយមានទាហានប្រមាណ៥ម៉ឺននាក់នៅស៊ីរីនិង១ម៉ឺននាក់នៅអ៊ីរ៉ាក់ IS បានវាយប្រហារនិងទន្ទ្រានកាន់កាប់ដំបន់ដែនដីដ៏ធំទូលាយពីអ៊ីរ៉ាក់ដល់ស៊ីរី។ គ្រោះថ្នាក់ជាងទៀត ក្រុមជនប៉ះបោរជាច្រើនមាន
ទំនាក់ទំនងជាមួយ Al Qaeda កំពុងចូលរួម IS បានប្រែក្លាយកំលាំងនេះទៅជាបណ្ដាញភេរវកម្មសកលលោកទាំងមូល។
ប្រទេសអាមេរិកបង្កើតសម្ព័ន្ធភាពបង្កើនកំលាំងប្រយុទ្ធប្រឆាំងភេរវកម្ម
កំណត់ IS ជាគ្រោះថ្នាក់ធំបំផុតពីមុនមក មុននឹងរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការ
ទី១១កញ្ញាឆ្នាំនេះ ប្រធានាធិបតីអាមេរិកលោក Barack Obama បានប្រកាសផែនការ
ទប់ទល់និងកំទេច IS ចំពើមហាជននិងអ្នកនីតិបញ្ញត្តិ។យុទ្ធសាស្ត្រនេះរួមមាន
វិធានការយោធាការទូតនិងសេដ្ឋកិច្ច ទន្ទឹមនឹងនោះផ្តោតសំខាន់ដល់ការចងសម្ព័ន្ធ
ជាមួយបណ្ដាប្រទេសនៅពិភពអារ៉ាប់។ នាបច្ចុប្បន្នបានមានប្រទេសចំនួន៤០
ត្រៀមខ្លួនជាស្រេចចូលរួមសម្ព័ន្ធភាពដោយអាមេរិកនាំមុខ។
ដូច្នេះអាចឃើញថាប្រទេសអាមេរិកមិនឯកតោក្នុងសង្គ្រាមប្រឆាំង IS ពីព្រោះ
នេះមិនមែនជាការគំរាមកំហែងដោយឡែករបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងរបស់
ប្រទេសផ្សេងៗលើសកលលោកទៀតផង។ ប៉ុន្តែដោយមានឧត្តមភាពរបស់ IS អ្នក
វិភាគចាត់ទុកថា ប្រសិនបើដើម្បីកំទេច Al Qaeda អស់ពេលវេលា១០ឆ្នាំនោះ អាមេរិក
ត្រូវអស់រយៈពេល២០ឆ្នាំទើបវាយបរាជ័យបាន IS។
ជាច្បាស់ណាស់ថា គោលដៅដើម្បីប្រទេសអាមេរិកសុខសាន្តត្រាណនៅតែវែង
ឆ្ងាយ។ ការពង្រីករបស់កំលាំងរដ្ឋឥស្លាមស្វ័យប្រកាស IS កំពុងនាំអាមេរិកនិង
ពិភពលោកទៅដំណាក់កាលសាកល្បងថ្មី ពិតប្រាកដនឹងនៅមានការលំបាកជាច្រើន៕