ប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅពីរទន្ទឹមគ្នា អភិវឌ្ឍន៍ផលិតកម្មនិងធានាសុខភាពប្រជាជន

Chia sẻ

(VOVWORLD) -  ក្នុងប៉ុន្មានថ្ងៃមុននិងក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ប្រព័ន្ធនយោបាយទាំងមូលចាប់ពីមជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋានរួមទាំងកងទ័ពនិងប្រជាជនវៀតណាមទាំងអស់ សុទ្ធតែរួមកម្លាំងកាយចិត្ត ចូលរួមការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងយ៉ាងខ្ជាប់ខ្ជួនក្នុងបរិបទដែលប្រទេសទាំងមូល បានចាប់ផ្តើមអនុវត្តភារកិច្ចអភិវឌ្ឍន៍ផលិតកម្មតាំងពីដើមឆ្នាំឆ្លូវត្រីស័កមក ដោយបានកំទិចទាំង ស្រុង រាល់ល្បិចកលមូលបង្កាច់ពីស្ថានភាពជាក់ស្តែងនៃការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម។ 

ប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅពីរទន្ទឹមគ្នា អភិវឌ្ឍន៍ផលិតកម្មនិងធានាសុខភាពប្រជាជន - ảnh 1មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺក្នុងខេត្ត Hai Duong ធ្វើតេស្តិ៍កូវី ១៩ សម្រាប់ប្រជាជន (រូបថត៖ ក្រសួងសុខាភិបាល)

ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងតំបន់បានដំណើរការកិច្ចប្រជុំពេញមួយយប់ ដើម្បីដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត កងកម្លាំងការពារព្រំដែនយាមល្បាតទាំងយប់ទាំងថ្ងៃ កម្លាំងប្រដាប់អាវុធ ភ្នាក់ងារសុខាភិបាលច្រើននាក់បម្រើការងារតាមកន្លែងសម្រាប់ធ្វើចត្តាឡីស័ក កន្លែងត្រូវបិទការចេញចូល ក៏ដូចជាបាញ់ថ្នាំសម្លាប់មេរោគ ព្យាបាលជូនអ្នកជំងឺ។ លទ្ធផលគឺថា រលកផ្ទុះជំងឺរាតត្បាតលើកទី ៣ នៅវៀតណាម ត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័ស។ ពោលគឺ  ប្រជាជនវៀតណាមបានអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីអំណរនិទាឃរដូវដោយក្តីសប្បាយរីករាយក្នុងស្ថានភាពធម្មតាថ្មី។ ពួកគេនៅតែទៅផ្សារទិញផ្កា ទៅផ្សារទំនើបដើរទិញឥវ៉ាន់ និងទស្សនាទេសភាព ដោយគ្មានការភ័យខ្លាចជំងឺរាតត្បាត ខណៈពេលដែល អ្នកទាំងអស់គ្នាបានអនុវត្តយ៉ាងពេញលេញនូវ “5K”  (ពោលគឺ ពាក់ម៉ាស  - សម្អាតមេរោគ - មិន ប្រមូលផ្តុំមនុស្ស - ប្រកាសសុខាភិបាល-រក្សាគម្លាត)។

សមិទ្ធិផលដែលសហគមន៍អន្តរជាតិទទួលស្គាល់

ឆ្លងកាត់ស្ថានភាពជាក់ស្តែងនេះ ប្រទេសជាច្រើននិងអង្គការអន្តរជាតិដែលមានកិត្យានុភាពបានវាយតម្លៃថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនិងតំបន់ដែនដី ដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ គេហទំព័រ Business Insider របស់អាមេរិក នៅថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២១ បានចុះផ្សាយអត្ថបទមួយដែលទទួលស្គាល់ពីលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការ បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ អត្ថបទនេះក៏បានដកស្រង់តារាងរៀបចំណាត់ថ្នាក់នៃវិទ្យាស្ថាន Lowy  (អូស្រ្តាលី) បានបង្ហាញថា វៀតណាមឈរក្នុងលំដាប់ទី ២ ក្នុងចំណោម ៩៨ ប្រទេសនិងដែនដី នៅតែក្រោយប្រទេសនូវែលហ្សេឡង់ប៉ុណ្ណោះ បើនិយាយពីប្រសិទ្ធភាពប្រឆាំងនឹងនឹងកូវីដ ១៩។ យោងតាមអត្ថបទនេះ គ្មានប្រទេសណាដែលមានទំហំឬចំនួនប្រជាជនដូច្នេះ អាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាតកូវីដ ១៩ ដូចវៀតណាមឡើយ។ ថ្វីត្បិតតែមានព្រំប្រទល់ជាមួយប្រទេសដែលបានចាប់ផ្តើមឆ្លងជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែរឿងជោគជ័យរបស់វៀតណាមគឺជាប្រការដែលគួរជាទីមោទនភាព។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ លោក Kamal Malhotra អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានចាត់ទុកថា មានកត្តា ៣ ដែលនាំមកនូវភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅវៀតណាមរួមមាន៖ ការតាមដានប្រភពឆ្លង យកវត្ថុសំណាកធ្វើតេស្ត និងផ្តល់សារណែនាំច្បាស់លាស់។ ជំនួសឱ្យការធ្វើតេស្តលើប្រជាជនទាំងមូល វៀតណាមត្រឹមតែធ្វើតេស្តមនុស្សដែលត្រូវបានប៉ះពាល់នឹងប្រភពជំងឺតែប៉ុណ្ណោះ។ ព្រំដែនក៏ត្រូវបានបិទផងដែរ ហើយអ្នកដែលចូលមកត្រូវតែស្ថិតក្នុងមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាលនិងឥតគិតថ្លៃ។ ប្រជាជនវៀតណាមកំពុងរស់នៅក្នុងស្ថានភាព“ធម្មតា” ថ្មី ប៉ុន្តែនៅតែត្រូវបានណែនាំអោយរក្សាគម្លាតសង្គមនិងពាក់ម៉ាសជានិច្ច។ នៅក្នុងរបាយការណ៍ដែលបានដាក់ជូនអង្គការសហប្រជាជាតិ លោក Malhotra បានវាយតម្លៃខ្ពស់ចំពោះគំរូបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនៅវៀតណាម។

បំពេញភារកិច្ចពីរទន្ទឹមគ្នាប្រកបដោយភាពនឹងនរចិត្ត

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនាពេលបច្ចុប្បន្ននេះបានអះអាងថា វៀតណាមកំពុងបន្តសរសេររឿងជោគជ័យនៃសេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីបានគ្រប់គ្រងយ៉ាងល្អជំងឺកូវីដ ១៩។ មានន័យថា វៀតណាមនៅតែបន្តដំណើរការសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ទោះបីមានការអាក់ខានពីដំបូងនិងមានការធ្លាក់ចុះតិចតួចក៏ដោយ។ នេះជាការពិតទាំងស្រុងនៃអ្វីដែលកំពុងកើតឡើងនៅប្រទេសវៀតណាម។ នៅថ្ងៃដំបូង ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចេញសេចក្តីសម្រេចចិត្តលេខ ០១/ND-CP និងសេចក្តីសម្រេចចិត្តលេខ ០២/NQ-CP ដោយបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ មានសកម្មភាពពិតប្រាកដ អនុវត្តគោលដៅពីរដើរទន្ទឹមគ្នាប្រកបដោយប្រសិទ្ធភាព បង្ការប្រយុទ្ធប្រឆាំងជំងឺ ការពារសុខភាពប្រជាជននិងស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលបានស្នើរអោយក្រសួង ស្ថាប័ននានា បន្តផ្តោតលើការជួយដល់ប្រជាជននិងអង្គភាពអាជីវកម្មដើម្បីស្តារផលិតកម្មនិងធ្វើអាជីវកម្មឡើងវិញនិងជំនះផលប៉ះពាល់អវិជ្ជមានបណ្តាលពីជំងឺកូវីដ ១៩ ក្នុងគោលបំណងដើម្បីសម្រេចបានគោលដៅកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៦.៥% ក្នុងឆ្នាំ ២០២១។

ពីបទពិសោធន៍និងលទ្ធផលនៃការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូល មានជំនឿជឿជាក់យ៉ាងមុតមាំចំពោះជោគជ័យនៃបេសកកម្មបង្ការកូវីដ ១៩ លើកនេះ។ ជំងឺរាតត្បាតនៅវៀតណាមត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។ ការសម្រេចបានគោលដៅពីរដើរទន្ទឹមគ្នា ផលិតកម្មនិងសកម្មភាពអាជីវកម្មតែងតែត្រូវបានថែរក្សានិងអភិវឌ្ឍក្នុងស្ថានភាពធម្មតាថ្មី។ យ៉ាងណាមិញ យុទ្ធសាស្ត្រនៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញបាននិងកំពុងបង្កើតនូវចំណុចលោតផ្លោះ ដោយនាំផលិតផលកសិកម្មប្រចាំតំបន់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិ ហើយផលិតភាពប្រសិទ្ធភាពជាពិសេសតម្លៃផលិតផលត្រូវបានលើកកំពស់រាប់សិបដង បើប្រៀបធៀបនឹងផលិតកម្មប្រពៃណីពីមុននេះ។ ក្រៅពីវិស័យដែលរងផលប៉ះពាល់ដោយផ្ទាល់ពីកូវីដ ១៩ ដូចជា៖ អាជីវកម្ម ទេសចរណ៍ សេវាកម្មកម្សាន្ត មក វិស័យជាច្រើនទៀតនៅក្នុងសេដ្ឋកិច្ចបានប្រែក្លាយការលំបាកទៅជាឱកាសដើម្បីជំនះពុះពារផងដែរ។

ហេតុដូច្នេះ ពិតជាពិបាកក្នុងការជឿថា ជីវភាពសង្គមនឹងត្រូវរងផលប៉ះពាល់ ហើយសេដ្ឋកិច្ចវៀតណាមនឹង “ដួលរលំ” ខណៈដែលរាល់ការមូលបង្កាច់និងការបំផ្លិចបំផ្លាញរបស់ក្រុមជ្រុលនិយមនិងកម្លាំងអរិភាព។ ស្ថានភាពជាក់ស្តែងគឺជាមូលដ្ឋានរឹងមាំដើម្បីជឿថា ជំងឺកូវីដ ១៩ នឹងត្រូវរុញថយក្រោយទាំងស្រុង ហើយសុខភាពរបស់ប្រជាជនមានសុវត្ថិភាព។ គោលដៅសេដ្ឋកិច្ចសង្គមដែលរដ្ឋាភិបាលបានកំណត់នៅឆ្នាំ ២០២១ នឹងក្លាយជាការពិត តាមរយៈការប្តេជ្ញាចិត្ត សាមគ្គីភាពនិងការអនុវត្តន៍នូវគោលដៅពីរទន្ទឹមគ្នារបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលនិងសហគមន៍វៀតណាមស្នេហារជាតិលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ