បំប៉នអភិវឌ្ឍន៍ប្រភពបក្ខជនថ្មី

HIEN THOM Theo VOV -
Chia sẻ

ការ អភិវឌ្ឍន៍ប្រភពបក្ខ​ជនថ្មីជាខ្លឹមសារ១ដ៍សែនសំខាន់
ក្នុងការងារកសាងបក្សកុម្មុយនិស្តវៀតពណាម។ជារៀង
រាល់ឆ្នាំសមាជិកសម្ព័ន្ឋយុវជនកុម្មុយនិស្តហូជីមិញនិង
យុវជនឆ្នើមពី១២០ដល់១២៥ពាន់នាក់ត្រូវបានបញ្ចូល
បក្សស្មើនឹង៦០%នៃចំនួន បក្ខ​ជនថ្មី។

Vovworld- តាំងពីពេលប​ង្កើតនាថ្ងៃទី៣កុម្ភះឆ្នាំ១៩៣០មកបក្សកុម្មុយនិស្ត
វៀតណាមជា​បក្សនយោបាយតែមួយគត់ដែលមានឆន្ទះបញ្ញាបទពិសោធន៍
កិត្យានុភាពនិ​ងសមត្ថភាពដ៍គ្រប់គ្រាន់ដើម្បីដឹកនាំប្រទេសវៀតណាមឆ្លង
កាត់លើការលំបាកសាកល្បងនានា។ដើម្បីអនុវត្តជោគវាសនានេះតទៅទៀត
បក្សកុម្មុយនិស្តវៀតណាមបានយកចិត្តដាក់ដល់ការអភិវឌ្ឍន៍ជួរ បក្ខ​ជនថ្មី
ជាយុវជនឆ្នើម។
ផ្តោតសំខាន់ទៅលើកំលាំងជាសិស្សានុសិស្សនិងនិស្សិត

ត្រូវបានបញ្ចូលបក្សនៅពេលជាសិស្សម្នាក់​ Kieu Anh និស្សិតមហាវិទ្យាល័យ
វេជ្ជ​សាស្រ្តហាណូយនាបច្ចុប្បន្ននេះជានិច្ចកាលរំពឹងគិតថា៖នេះគឺជាកិត្តិយស
១ផងនិង​ជាកំលាំងចលការផងសំរាប់ខ្លួនខិតខំប្រឹងប្រែងហាត់​ពត់លត់ដំក្នុងការ
សិក្សារៀនសូត្រ។ Kieu Anhចែករំលែកថា៖“ការឈរក្នុងជួរបក្ស ក្នុងរយះពេល
ជិត​៥ឆ្នាំបានជួយខ្ញុំមានកំលាំងចលករ​ឈានទៅមុខ។ខ្ញុំចូលរួមវ​​គ្គបំប៉ននយោ
បាយជាច្រើន។តាមនោះខ្ញុំបង្កើនឆន្ទះបដិត្តន៍និងទ្រឹស្តីខាងនយោបាយ
ទៀតផង។ “

                             

បំប៉នអភិវឌ្ឍន៍ប្រភពបក្ខជនថ្មី - ảnh 1
រូបថតVNA

បង្កើន​តួនាទីរបស់សម្ព័ន្ឋយុវជនកុម្មុយនិស្តហូជីមិញ។
នាពេលកន្លងមក សម្ព័ន្ឋយុវជនកុម្មុយនិស្តហូជីមិញបានជំរុញខ្លាំងចលនា”   
  សមាជិកសម្ព័ន្ឋយុវជនខិតខំប្រឹងប្រែងក្លាយទៅជាបក្ខជនបក្សកុម្មុយនិស្ត
វៀតណាម“។លោក Dang Quoc Toan លេខាមជ្ឈឹមសម្ព័ន្ឋយុវជនអោយដឹងថា៖
ជារៀងរាល់ឆ្នាំសមាជិកសម្ព័ន្ឋយុវជនកុម្មុយនិស្តហូជីមិញនិងយុវជនឆ្នើមពី
១២០ដល់១២៥ពាន់នាក់ត្រូវបានបញ្ចូលបក្សស្មើនឹង៦០%នៃចំនួន បក្ខ​ជនថ្មី។
លទ្ឋផលនេះបានសរឲ្យឃើញថា៖ការងារបំប៉នសមាជិកសម្ព័ន្ឋយុវជនឆ្នើម
ឧទ្ទេសនាមជាមួយគណះកម្មាធិការបក្សដើម្បីពិនិត្យដាក់បញ្ចូលបក្សត្រូវបាន
អនុវត្តប្រកបដោយប្រសិទ្ឋភាព។នាពេលខាងមុខការងារនេះនឹងបានពង្រីក
ក្នុងជួរកម្មករ​និយោជិកនិងកំលាំង​ប្រ​ដាប់អាវុធ។ លោក Dang Quoc Toanអោយ
ដឹងថា៖“ ក្នុងការងារអប់រំ មជ្ឈឹម សម្ព័ន្ឋយុវជន សម្ព័ន្ឋយុវជនរបស់បណ្តាខេត្តនិង
ទីក្រុងបន្តលាតត្រដាងអនុវត្តគំរោងបង្កើនការងារ​អប់រំឧត្តមគតិបដិវត្តន៍និង
សីលធម៌របៀបរស់នៅសំរាប់យុវជននិងកុមារជំទង់។តាមរ​យះនោះបណ្តាបិត្ត
វ័យក្មេងទទួលបានបទពិសោធន៍និងបានហាត់ពត់លត់ដំ។ “
មិនថាជាដំណាក់កាលបដិវត្តន៍ណា១យុវវ័យវៀតណាមជាកំលាំងឈាន
ទៅមុខក្នុងកិច្ចកា​រកសាងនិងការពារមាតុប្រទេសជានិច្ច។ដោយហេតុនេះ
សម្ព័ន្ឋយុវជនកុម្មុយនិស្តហូជីមិញត្រូវ​ផ្លាស់ប្តូរថ្មីនូវខ្លឹមសារវិធិសាស្រ្តធ្វើសកម្ម
ភាពប្រមូលយុវជនបំប៉នឧត្តមគតិបដិវត្តន៍សំរាប់ពួកគេឃើញថា៖ចូលបក្សជា
គោលដៅអាទិភាព១។លោកNguyen Minh Tuan នាយកវិទ្យាស្ថានអំពីការ​ងារ
កសាងបក្សគូសបញ្ជាក់ថា៖“ ដំបូងបង្អស់យើងត្រូវឃោសនាជាមួយយុវជន​អំពី
គោលដៅឧត្តមគតិ។នេះគឺជាប្រការសាមញ្ញពោលគឺបក្សបានផ្តល់មកជីវភាព
រស់នៅសំរាប់ប្រជាជន។     “
តាំងពីថ្ងៃបង្កើតមក បក្សកុម្មុយនិស្តវៀតណាមបញ្ចូលយុវជនឆ្នើមក្នុងជួរបក្ស
ដើម្បីបំប៉នពួកគេ​ក្លាយទៅជាថ្នាក់ដឹកនាំនៃប្រទេសជាតិនាពេលខាងមុខ។ក្នុង
អំឡុង៨៥ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍បក្សកុម្មុយនិស្តវៀតណាមនៅតែបន្ត
ពង្រីកកំលាំងជាជនវ័យក្មេងដើម្បីបក្សគង់វង្សន៍ជាមួយប្រទេសជាតិ
ជារៀងរហូត៕

ប្រតិកម្មទៅវិញ