បក្សជាស្នូលនៃផែនមហាសាមគ្គីជនជាតិទាំងមូល

Chia sẻ
(VOVWORLD) - ចាប់តាំងពីថ្ងៃបង្កើតកាលពីឆ្នាំ១៩៣០ បក្សកុម្មុយនិស្តវៀត ណាមជានិច្ចកាលយល់ច្បាស់អំពីនូវបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាជនអំពីប្រទេសមួយប្រកបដោយឯករាជ្យ សេរីភាព ប្រជាជនម្នាក់ៗសម្បូរ ធូធារនិងសុភមង្គល។ គោលមាគ៌ារបស់បក្សដោយមានសតិអារម្មណ៍ស្នូលគឺ ឯករាជ្យជាតិនិងលទ្ធិសង្គមនិយមបានឆ្លើយតបនឹងតម្រូវការបរានុម័តរបស់ ប្រទេសជាតិនិងបំណងប្រាថ្នារបស់ប្រជាជនទាំងមូល។ អាស្រ័យដោយមាន គោលមាគ៌ាដ៏ត្រឹមត្រូវរួមជាមួយកិច្ចខិតខំប្រឹងប្រែង ការលះបង់របស់កម្មាភិបាល និងបក្ខជន បានជាបក្សកុម្មុយនិស្តវៀតណាមបានប្រមូលផ្ដុំហើយពង្រីកបាននូវ កម្លាំងសាមគ្គីជនជាតិទាំងមូល។

ចាប់តាំងពីពេលដែលមានបក្សនិងលោកប្រធានហូជីមិញដឹកនាំបដិវត្តន៍ វៀតណាមមក កម្លាំងមហាសាមគ្គីភាពរបស់ជនជាតិទាំងមូលត្រូវបានពង្រីកកាន់ តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយមានការគួបផ្សំរវាងប្រពៃណីថ្លៃ ថ្លារបស់ប្រជាជាតិវៀតណាម ជាមួយនឹងការតម្រង់ ទិសវិទ្យាសាស្ត្រនៃលទ្ធិម៉ាក្ស- លេនីននិយមនិងសតិអារម្មណ៍ហូជីមិញស្ដីពីមហាសាមគ្គីជនជាតិទាំងមូល។

        តាមលោកសាស្ត្រាចារ្យរងបណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យា ស្ថានប្រវត្តិសាស្ត្របក្សចំណុះវិទ្យាស្ថាននយោបាយជាតិហូជីមិញបានឲ្យដឹងថា លោកប្រធានហូជីមិញ “ចាត់ទុកសាមគ្គីភាពក្នុងបក្សដូចជាប្រស្រីភ្នែករបស់ ខ្លួន”។ស្ដីពីតួនាទីនៃសាមគ្គីភាព គ្មានការបូកសរុបណាមួយដ៏ជ្រាលជ្រៅជាង ប្រសាសន៍របស់លោកប្រធានដែលថា៖ “សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ”។ ពាក្យពេជ្រនេះមានន័យថា ជោគជ័យទាំងអស់សុទ្ធ តែចាប់ផ្ដើមពីកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Trong Phuc បានអះអាងថា៖

        “ក្នុងអំឡុងពេល៩០ឆ្នាំកន្លងទៅ កត្តាមួយក្នុងចំណោមកត្តាដែលសម្រេចកំណត់ ជ័យជំនះរបស់បដិវត្តន៍វៀតណាមនោះគឺ ទោះជាក្នុងដំណាក់កាលណាក៏ ដោយ បក្សជានិច្ចកាលពង្រីកបាននូវកម្លាំងរបស់ប្រជាជាតិទាំងមូល ដោយគួបផ្សាំ កម្លាំងនៅក្នុងប្រទេសជាមួយកម្លាំងពីខាងក្រៅ សំដៅឆ្លៀតយកឱកាស និងរុញថយក្រោយគ្រោះអាសន្ន។ នេះគឺជាមេរៀនធំមួយរបស់បដិវត្តន៍វៀត ណាម”។

        កម្លាំងនៃបក្សកុម្មុយនិស្តវៀតណាមត្រូវបានស្ដែងចេញពីកម្លាំងនៃប្រជាជាតិទាំងមូល។ ហេតុដូច្នេះ ការពង្រឹងនិងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិ ទាំងមូលគឺជាខ្លឹមសារសំខាន់មួយក្នុងគោលមាគ៌ាបដិវត្តន៍របស់បក្សក្នុងអំឡុង ពេល៩០ឆ្នាំកន្លងមកនេះ។ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២បាន អះអាងថា៖ “មហាសាគ្គីជនជាតិទាំងមូលជាគោលមាគ៌ាយុទ្ធសាស្ត្ររបស់ បដិវត្តន៍វៀតណាមជាកម្លាំងចលករនិងប្រភពធនធានដ៏ធំធេងក្នុងការកសាងនិងការពារមាតុ ភូមិ”។ លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Xuan Duc នៅមហាវិទ្យា ល័យ Dai Nam បានអះអាង ថា បុព្វហេតុបដិវត្តន៍វៀតណាមក្រោមការដឹកនាំ របស់បក្សគឺមិនអាចកាត់ផ្ដាច់ចេញពីការគាំទ្រនិងការរួមវិភាគទានរបស់ប្រជាជនបានឡើយ។ ជាពិសេសគឺ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន បក្សត្រូវតែបង្ហាញអោយ ឃើញនូវតួនាទីជាស្នូលរបស់ខ្លួន ក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល។ លោកសាស្ត្រាចារ្យ បណ្ឌិត Bui Xuan Duc បានបកស្រាយថា៖

        “មហាសាមគ្គីជនជាតិទាំងមូលត្រូវពឹងផ្អែកទៅលើមូលដ្ឋាននៃភាពសុខដុម រមនារវាងបណ្ដាសមាជិកក្នុងសង្គម។ មហាសាមគ្គីនៅទីនេះ គឺជាមហាសាមគ្គី ក្នុងនយោបាយ ក្នុងបុព្វហេតុបដិវត្តន៍”។

        បក្សកុម្មុយនិស្តវៀតណាមមានតួនាទីជាបក្សកាន់អំណាច បក្សដឹកនាំតែ មួយគត់ ហើយក៏ជាទីកន្លែងដែលប្រមូលផ្ដុំតំណាងនៃប្រជាជនគ្រប់ស្រទាប់ ផងដែរ។ ហេតុដូច្នេះ គោលជំហរ គោលមាគ៌ាទាំងអស់របស់បក្ស និងគោល នយោបាយ ច្បាប់ទាំងអស់របស់រដ្ឋ សុទ្ធតែត្រូវបម្រើផលប្រយោជន៍របស់ ប្រជាជន និងពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល។ លោក Pham The Duyet អតីតប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បាន ចាត់ទុកថា៖

        “ខ្ញុំគិតថា ដើម្បីពង្រីកបាននូវកម្លាំងមហាសាមគ្គីជនជាតិទាំងមូល គឺបក្ស ត្រូវសាមគ្គីគ្នា ថ្នាក់ដឹកនាំមជ្ឈឹមត្រូវសាមគ្គីគ្នា ធ្វើជាគំរូអោយថ្នាក់ក្រោមតម្រាប់ តាម។ ប្រជាជនទាមទារអោយបក្សត្រូវអនុវត្តអោយបានល្អនូវគោលមាគ៌ានិង សេចក្ដីសម្រេចចិត្តដែលបានដាក់ចេញ។ ប្រសិនបើធ្វើបានយ៉ាងដូច្នេះ យើងនឹង បន្តពង្រីកបាននូវកម្លាំងមហាសាមគ្គីជនជាតិទាំងមូល ដើម្បីអនុវត្តបុព្វហេតុ ឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ”។

        ដោយមានជំនឿជឿជាក់ទៅលើការផ្លាស់ប្ដូរថ្មីនិងការដឹកនាំយ៉ាងឈ្លាសវៃ របស់បក្ស ប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែមានបំណងចង់អោយបក្សត្រូវ បង្ហាញនូវតួនាទីជាស្នូលនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដើម្បីកសាងនិង ការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ