បក្សកម្មុយនីស្តវៀតណាមលើកកំពស់អតិបរមាផលប្រយោជន៍ជាតិ ជនជាតិក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ

HUONG GIANG Theo VOV -
Chia sẻ

          (VOV)_ពង្រាងឯកសារដាក់ជូនមហាសន្និបាត 
បក្ស កម្មនុយនីស្តវៀតណាម លើកទី១២ បានសង្កត់ 
ធ្ងន់ទៅលើគោលដៅកិច្ចការបរទេសក្នុងរយៈពេល៥ 
ឆ្នាំ​ខាងមុខនេះគឺ៖ ធានាផលប្រយោជន៍ជាអតិបរមារ 
បស់ប្រទេសជាតិ ជនជាតិ ​ដោយផ្អែកទៅលើគោលការណ៍ជាសារវន្ត មូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព ​និងមានផលប្រយោជន៍ដូចគ្នា។ គោលដៅនេះត្រូវបាននាំចេញពីបទពិសោធន៍​នានា ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី សមស្របជាមួយទិដ្ឋភាព និងស្ថានភាពអន្តរជាតិថ្មី។​

          (VOV)_ពង្រាងឯកសារដាក់ជូនមហាសន្និបាតបក្ស កម្មនុយនីស្តវៀតណាម 
លើកទី១២ បានសង្កត់ធ្ងន់ទៅលើគោលដៅកិច្ចការបរទេសក្នុងរយៈពេល៥ឆ្នាំ​ខាង
មុខនេះគឺ៖ ធានាផលប្រយោជន៍ជាអតិបរមារបស់ប្រទេសជាតិ ជនជាតិ ​ដោយផ្អែក
ទៅលើគោលការណ៍ជាសារវន្ត មូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព ​និងមានផល
ប្រយោជន៍ដូចគ្នា។ គោលដៅនេះត្រូវបាននាំចេញពីបទពិសោធន៍​នានា ក្នុងរយៈ
ពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី សមស្របជាមួយទិដ្ឋភាព និងស្ថានភាពអន្តរជាតិថ្មី។​

បក្សកម្មុយនីស្តវៀតណាមលើកកំពស់អតិបរមាផលប្រយោជន៍ជាតិ ជនជាតិក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ - ảnh 1
បក្សកម្មុយនីស្តវៀតណាមលើកកំពស់អតិបរមាផលប្រយោជន៍ជាតិ ជនជាតិក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ

៥ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តព្រមៗគ្នា លើគ្រប់វិស័យ និងមានប្រ​សិទ្ធិ
ភាពសកម្មភាពកិច្ចការបរទេស លើគ្រប់ជ្រុងជ្រោយ ពីទ្វេភាគី ដល់ពហុភាគី ដោយ
ផ្អែកទៅលើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងកិច្ចការបរទេសរបស់បក្ស 
របស់រដ្ឋ របស់រដ្ឋសភា និងរបស់ប្រជាជន។

          សកម្មភាពកិច្ចការបរទេសក្នុងរយៈពេល៥ឆ្នាំកន្លងទៅរួមចំណែកលើកកំ
ពស់តួនាទីប្រទេសជាតិ

        ៥ឆ្នាំកន្លងទៅ វៀតណាមបានសម្រេចការកសាងក្របខ័ណ្ឌទំនាក់ទំនងដៃគូ
ស្ទើតែទាំងអស់ជាមួយប្រទេសមានឥទ្ធិពលធំៗនៅក្នុងតំបន់និងអន្តរជាតិ។ វៀត
ណាមបានបង្កើតបន្ថែមទំនាក់ទំនងដៃគួយុទ្ធសាស្ត្រជាមួយប្រទេស៨។ ពិសេស 
៥ឆ្នាំកន្លងទៅ វៀតណាមបានធ្វើសមាហរណកម្មស៊ីជំរៅ និងលើគ្រប់ជ្រុងជ្រោយ
ជាង ទៅក្នុងខឿនសេដ្ឋកិច្ចតំបន់ និងអន្តរជាតិដូចជា៖សម្រេចកិច្ចព្រមព្រៀង​ពា
ណិជ្ជកម្មសេរីទ្វេភាគី (FTA) ជំនាន់ថ្មីជាមួយកូរ៉េខាងត្បូង សម្ព័ន្ធភាពសេដ្ឋកិច្ច​អា
ស៊ី-អឺរ៉ុប និងEU ។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) វៀតណាមបាន​
សកម្មអនុវត្តវិធានការនានាដើម្បីអនុវត្តផែនការមេកសាង AEC ។ ខែតុលាឆ្នាំ
​២០១៥​ វៀតណាមរួមជាមួយប្រទេសជាសមាជិកនានា បានបញ្ចប់ការចរចារអំពី
​កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP)។

          ចំពោះបណ្ដាបញ្ហាស្មុគ្រស្មាញ ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត
 វៀតណាមមានគោលការណ៍ ដំណោះស្រាយជាច្រើន ទទួលបានការស្រុះចិត្ត​គំ
និតជាច្រើនពីបក្សទាំងមូល ប្រជាជនទាំងមូល និងសាធារណះអន្តរជាតិគាំទ្រ។
 សមិទ្ធិផលទាំងនេះទទួលបានគឺដោយសារវៀតណាមបានប្តេជ្ញារក្សាគោលដៅ​
កិច្ចការបរទេស៖ ដើម្បីផលប្រយោជន៍ជាតិ ប្រជាជាតិ ដើម្បីប្រទេសវៀតណាមសាធារណរដ្ឋ សង្គមនិយមប្រកបដោយសម្បូរធូធារ។  នៅក្នុងជំនួបសន្ទនាជា​
មួយបណ្ដាគណៈប្រតិភូ មុននឹងមហាសន្និបាត លើកទី១២ របស់បក្ស លោក ​Hoang
 Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឍឹមបក្ស​ បានសង្កត់​ធ្ងន់ថា៖

 

          “ ស្ដីអំពីគោលការណ៍ គោលមាគា៍កិច្ចការបរទេស ពង្រាងរបាយការណ៍​នយោ
បាយ របស់បក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ថា៖ គោលដៅកិច្ច​ការបរទេស 
គឺធានាផលប្រយោជន៍កំពូលរបស់ប្រទេសជាតិ និងជនជាតិដោយផ្អែកទៅលើបណ្ដា
គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព និងមាន​ផលប្រយោជន៍ដូចគ្នា។ 
គោលដៅរបស់សកម្មភាពកិច្ចការបរទេសគឺរក្សាបរិស្ថានសន្តិភាពស្ថិរភាព ឆ្លៀតយ
កគ្រប់ប្រភពកម្លាំងពីខាងក្រៅ ជួយឧបងត្ថម្ភប្រទេសជាតិ អភិវឌ្ឍន៍។”

          ធានាផលប្រយោជន៍អតិបរមារបស់ប្រទេសជាតិ ជនជាតិជាសំណូមពរ​ចំ
ពោះកិច្ចការបរទេស ៥ឆ្នាំខាងមុខនេះ

          លោក Bui Hong Phuc ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនបាន​អោយ​ដឹង
ថា៖ ពង្រាងឯកសារនៃមហាសន្និបាត ទី១២ បានលើកឡើងបញ្ហាមួយដ៏ជ្រាលជ្រៅ
 ពោពេញទៅដោយអត្ថន័យ។ នោះគឺធានាផលប្រយោជន៍ជាអតិបរមារបស់ប្រទេសជាតិ ជនជាតិ និងជាគោលដៅ សំណូមពរចំពោះការងារកិច្ចការបរទេសក្នុងរយៈ
ពេល៥ឆ្នាំខាងមុខនេះ។ 

          “ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងភារកិច្ចធំធេងចំនួន២ មាន​លក្ខណះ
​យុទ្ធសាស្ត្រ។ នោះគឺត្រូវអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែសម្បូរធូធារ ​ជីវភាព​រស់នៅ
របស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ទីពីរ​គឺត្រូវការពារឯករាជ្យ
 អធិបតេយ្យភាព ឯកភាពប្រទេសជាតិ ក្នុងសភាពការណ៍​បំរ៉ែបំរួលនៅ​សមុទ្រខាង
កើតដ៏ពិបាលព្យាករណ៍។ នេះគឺជាមេរៀន​ ដែលបាន​បក្សដកចេញ ក្រោយរយៈពេល
៣០ឆ្នាំអនុវត្តការងារផ្លាស់ប្តូរថ្មី។”

          ក្នុងសភាពការណ៍ សន្តិភាព សន្តិសុខ និងបូរណភាពដែនដី របស់ប្រទេសជា
ច្រើនលើពិភពលោកកំពុងត្រូវរងគំរាមគំហែងនោះ គោលនយោបាយកិច្ចការ​បរ
ទេសរួមរបស់វៀតណាមគឺកិច្ចសហប្រតិបត្តិការការពារជាតិ។ ឧត្តមសេនីយ៍ទោ Vu
Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ អំពីការ​ពារ​ជាតិ​ បានអោយដឹងថា៖ 

          “ យើងបង្កើនកិច្ចសហប្រិតបត្តិការដើម្បីបង្កើនសមត្ថភាពការពារជាតិ ​យោធា
​ ដើម្បីការពារ​អធិបតេយ្យភាព ឯករាជ្យ និងដែនដីរបស់ខ្លួន ដោយ​ផ្អែកទៅលើ
គោលការណ៍គឺ រក្សាបានបរិយាកាសសន្តិភាព ស្ថិរភាពដើម្បី​អភិវឌ្ឍន៍ប្រទេស
ជាតិ។ ទន្ទឹមនឹងនោះ ក៏រួមចំណែកសំរាប់បរិយាកាសសន្តិភាពនៅក្នុងតំបន់ កសាង
តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី-ប៉ាស៊ីហ្វីក សម្បូររុងរឿង​ និង​ប្រទេសទាំងឡាយ
សុទ្ធតែទទួលបានផលប្រយោជន៍។”

          ដោយមានគោលការណ៍សហប្រតិបត្តិការត្រឹមត្រូវនេះ គោលនយោបាយ​កិច្ច
ការបរទេសរបស់វៀតណាម បានរួមចំណែកសំខាន់ ក្នុងការរក្សាសន្តិភាព ​ស្ថិរភាព
 បង្កលក្ខណះងាយស្រួលសំរាប់ការអភិវឌ្ឍន៍ រួមចំណែកសកម្មក្នុងការ​អនុវត្តគោល
ដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច រក្សាអធិបតេយ្យភាពដែនដី កោះសមុទ្រ ការពារ
សន្តិសុខប្រទេសជាតិ៕

ប្រតិកម្មទៅវិញ