និន្នាការនៃការផ្សះផ្សានិងការធ្វើប្រក្រតីភាពនូវទំនាក់ទំនងនៅមជ្ឈឹមបូព៌ា

Chia sẻ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ និន្នាការនៃការផ្សះផ្សាបន្តរីក សាយ ភាយយ៉ាងខ្លាំងក្លានៅ តំបន់មជ្ឈឹមបូព៌ា ដែលជាតំបន់មួយត្រូវបានគេចាត់ទុកថាជាចំណុចក្តៅគគុក នៅលើពិភពលោកអស់រយៈពេលទសវត្សជាច្រើនកន្លងមក។
និន្នាការនៃការផ្សះផ្សានិងការធ្វើប្រក្រតីភាពនូវទំនាក់ទំនងនៅមជ្ឈឹមបូព៌ា - ảnh 1 នាថ្ងៃទី ១៥ ខែតុលា រដ្ឋសភាអ៊ីស្រាអែលបានអនុម័តលើកិច្ចព្រមព្រៀងដើម្បីធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងដែលខ្លួនបានចុះហត្ថលេខាជាមួយអេមីរ៉ាតអារ៉ាប់រួមនិងបារ៉ែន។ រូបថត៖ AFP / VNA

មានសញ្ញាវិជ្ជមានជាច្រើមអំពីបរិយាកាសសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា ត្រូវបានគេ កត់ត្រាក្នុងរយៈពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីប្រទេសអ៊ីស្រា អែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអារ៉ាប់ពីរគឺអេមី រ៉ាតអារ៉ាប់រួម  ( UAE) និងបារ៉ែននៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) កាលពី ថ្ងៃទី ១៥ ខែកញ្ញាកន្លងទៅ។

ការវិវត្តន៍យ៉ាងវិជ្ជមាន

ព្រឹត្តិការណ៍ចុងក្រោយបំផុតគឺជាព្រឹត្តិការណ៍ដែលអ៊ីស្រាអែលនិងបារ៉ែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃទី ២២ ខែតុលា ដើម្បីអនុញ្ញាតឱ្យមានការ ដាក់ពង្រាយជើង ហោះហើរពាណិជ្ជកម្មចំនួន ១៤ ក្នុងមួយសប្តាហ៍រវាងទីក្រុង Manama (ប្រទេស បារ៉ែន) និងអាកាសយានដ្ឋាន  Ben Gurion (ប្រទេស អ៊ីស្រាអែល) ។ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីស្រាអែល លោក Gabi Ashkenazi បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះ នឹងនាំមកនូវ«រលក»នៃកំណើនអាជីវកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ជាដើម ព្រមទាំងអះអាងថាអ៊ីស្រាអែលនឹងពង្រីក សន្តិភាព ជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ។

កិច្ចព្រមព្រៀងអាកាសចណ៍រវាងអ៊ីស្រាអែលនិងបារ៉ែន ត្រូវបានចុះហត្ថ លេខា ត្រឹមតែពីរថ្ងៃ បន្ទាប់ពីមានកិច្ចព្រមព្រៀងស្រដៀងគ្នារវាង អ៊ីស្រាអែល និង UAE។ ក្រៅពីកិច្ចព្រមព្រៀងអាកាសចរណ៍ អ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ ផ្សេងទៀត ក្នុងនោះ មានកិច្ចព្រម ព្រៀងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរផងដែរ ។ ជាពិសេស នៅក្នុងថ្ងៃតែមួយនៃថ្ងៃទី ២០ ខែតុលា  UAE បានស្នើជាផ្លូវការ នូវការ បង្កើត ស្ថានទូតប្រចាំនៅទីក្រុង Tel Aviv  របស់អ៊ីស្រាអែល ឱ្យបានឆាប់ៗ តាមការដែល អាចធ្វើទៅបាន ហើយនេះគឺ ជាជំហានមួយក្នុងការអនុវត្ត ជាក់ស្តែងនូវកិច្ច ព្រមព្រៀងធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងឡើងវិញនៃប្រទេស ទាំងពីរផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការវិវត្តន៍ដ៏គួរឱ្យកត់សម្គាល់បំផុត នោះគឺជា ប្រភពព័ត៌មានពីរដ្ឋាភិបាលអន្តរកាលស៊ូដង់កាលពី ថ្ងៃទី ២២ ខែតុលា ដោយ បានអះអាងលោកនាយករដ្ឋមន្រ្តី Abdalla Hamdok បានត្រៀមខ្លួន ជាស្រេច ដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញជាមួយអ៊ីស្រាអែល។ នៅថ្ងៃដដែល ប្រភពព័ត៌មានពីអ៊ីស្រាអែលបានឲ្យដឹងថា ថាគណៈប្រតិភូមក ពីប្រទេសនេះ បានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ូដង់ដើម្បីពិភាក្សាអំពីការធ្វើឱ្យប្រក្រតី ភាពនូវទំនាក់ទំនង។ ភ្លាមៗបន្ទាប់មក មានអ្នកជំនាញជាច្រើន បានវាយតម្លៃថា ប្រទេសស៊ូដង់នឹងក្លាយជាប្រទេសបន្តទៀតដែលធ្វើត្រាប់តាមជំហានរបស់ ប្រទេស UAE និងបារ៉ែន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើឱ្យប្រក្រតីភាព នូវទំនាក់ទំនងជាមួយអ៊ីស្រាអែល។

និន្នាការនៃការផ្សះផ្សានិងការធ្វើប្រក្រតីភាពនូវទំនាក់ទំនងនៅមជ្ឈឹមបូព៌ា - ảnh 2 រដ្ឋមន្រ្តីក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម (ឆ្វេង) និងសមភាគីអ៊ីស្រាអែលរបស់លោកក្នុងអំឡុងកិច្ចប្រជុំមួយនៅថ្ងៃទី ៦ ខែតុលានៅទីក្រុងប៊ែរឡាំង។ មិនយូរប៉ុន្មានអេមីរ៉ាតអារ៉ាប់រួម (UAE) បានស្នើជាផ្លូវការដើម្បីបង្កើតស្ថានទូតប្រចាំនៅទីក្រុង Tel Aviv របស់អ៊ីស្រាអែល (ប្រភព៖ Reuters) 

 ជំហានដ៏ប្រុងប្រយ័ត្ន

នៅចំពោះមុខនឹងការវិវត្តន៍ដ៏វិជ្ជមានដូចពោលខាងលើនេះ គេអាចបញ្ជាក់ បានថា បរិយាកាសសន្តិភាពនិងការផ្សះផ្សា កំពុងរីកសាយភាយនៅតំបន់ មជ្ឈឹមបូព៌ា ដែលធ្លាប់រងបញ្ហាអស្ថិរភាពជាច្រើន។ ប៉ុន្តែក្នុងពេលនេះ អ្នកជំនាញ ជាច្រើននៅតែមានការប្រុងប្រយ័ត្នដោយក្រើនរំលឹកថាសហគមន៍អន្តរជាតិ នៅតែត្រូវខិតខំបន្ថែមទៀត ដើម្បីសន្តិភាពនៅមជ្ឈឹមបូព៌ា ដោយសារមូលហេតុ ជាច្រើន។ ដំបូងឡើយ កិច្ចព្រមព្រៀងសន្តិភាពសម្រេចបានហើយ ព្រមទាំង កំពុងត្រូវបានជម្រុញធ្វើការអនុវត្តន៍រវាងអ៊ីស្រាអែលនិងបណ្តាប្រទេសអារ៉ាប់ ដោយ គ្មានការ គាំទ្រនិងការឯកភាពពីពិភពអារ៉ាប់ទាំងមូល និងបណ្តាប្រទេស ក្នុងតំបន់នៅឡើយ។ ក្នុងនោះ គួរឱ្យចាប់អារម្មណ៍បំផុត គឺជាការប្រឆាំងជំទាស់ យ៉ាងពេញទំហឹងពីប្រទេសប៉ាឡេស្ទីន ក៏ដូចជាអ៊ីរ៉ង់និងទួរគី ដែលជា ប្រទេសចំនួន ២ មានឥទ្ធិពលនៅក្នុងតំបន់ផងដែរផងដែរ។

លើសពីទៅទៀតនេះ ភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់ក្នុង បញ្ហានុយក្លេអ៊ែរ បញ្ហាអស្ថិរភាពនៅលើទឹកដីប៉ាឡេស្ទីន ស៊ីរី លីបង់ អ៊ីរ៉ាក់ លីប៊ី ក៏តែងតែបង្កផលប៉ះពាល់អវិជ្ជមានសម្រាប់ការបង្កើតបរិយាកាសសន្តិភាពក្នុង តំបន់។

ម្យ៉ាងវិញទៀត បញ្ហាមួយទៀតគឺត្រូវនិយាយជាពុំខានឡើយ នោះគឺផលប៉ះ ពាល់ដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺ Covid-19 ក្នុងតំបន់ក៏ដូចជាសកលលោក ដែលកំពុងធ្វើឲ្យការចាប់អារម្មណ៍ក៏ដូចជាធនធានអន្តរជាតិផ្តល់ជូនតំបន់មជ្ឈិម  បូព៌ាត្រូវបានបែងចែក ថយចុះ និងពិបាកបង្កើតកម្លាំងចលករគ្រប់គ្រាន់ក្នុងការ ជម្រុញសន្តិភាពឲ្យបានពេញលេញនៅក្នុងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ