|
ការបោះឆ្នោតសភាសហភាពអឺរ៉ុប (EP) បានមានលទ្ធផលជាក់ស្ដែង (vietnamplus.vn) |
Vovworld-អាសនៈសមាជិកសភាចំនួន៧៥១ត្រូវបានបែងចែកឲ្យបណ្ដា
ប្រទេសសមាជិក EU ដោយផ្អែកទៅលើចំនួនប្រជាជននៃប្រទេសនីមួយៗ។ និងមានអាសនៈចំនួន២០%របស់ EP អាណ្ណាតិនេះចំណុះគណបក្សមិនអំណោយ
ផលល្អចំពោះ EU។
ទស្សនៈជ្រុលស្ដាំនិយមប្រឆាំង EU បានរីករាលដាល
នៅប្រទេសស្ទើរតែទាំងអស់ដែលចូលរួមសភាសហភាពអឺរ៉ុប (EP) បណ្ដា
គណបក្សជាមួយទស្សនជ្រុលស្ដាំនិយមប្រជាជាតិនិយមនិងប្រឆាំងនឹង ទ្វីប
អឺរ៉ុបកំពុងតែរីករាលដាល់យ៉ាងខ្លាំងក្លានិងទទួលបានលទ្ធផលខ្ពស់។
នៅបារាំងអង់គ្លេស គណបក្សរណសិរ្សជាតិនិងគណបក្សឯករាជ្យសុទ្ធតែ
ហួសពីគណបក្សធំៗដែលធ្លាប់តែប្តូរគ្នាកាន់អំណាចនៅប្រទេសទាំងពីរ។ នៅដាណឺម៉ាកគណបក្សស្ដាំនិយមប្រជាជនដាណឺម៉ាក់ ជាគណបក្សដែលប្រឆាំង
ជំទាស់គោលនយោបាយអន្តោប្រវេសក៏នាំមុខក្នុងការបោះឆ្នោតនៅប្រទេស
នេះ។ នៅអូស្ទ្រីស ប៉ូឡូញ់ហុងគ្រីនិងហ្វាំងឡង់ បណ្ដាគណបក្សជ្រុលស្ដាំនិយម
និងប្រជាជាតិនិយមសុទ្ធតែដណ្ដើមបានសម្លេងគាំទ្រដ៏ខ្ពស់។
ហេតុអ្វីដែលមានអ្នកបោះឆ្នោតអឺរ៉ុបជាច្រើនមិនជឿទុកចិត្តទៅលើអនាគត
ផ្ទះរួម មិនជឿជាក់ទៅលើទ្វីបអឺរ៉ុបរួមតែមួយ? សំណួរនេះបានបង្ខំថ្នាក់ដឹកនាំនយោបាយទ្វីបអឺរ៉ុបនិងប្រទេសសមាជិកនីមួយៗពិនិត្យឡើងវិញទិសដៅបច្ចុប្បន្ន។
ផលវិបាកពិតប្រាកដនៃការបាត់បង់ទំនុកទុកចិត្ត
ជាក់ស្ដែងគឺអត្រាអ្នកបោះឆ្នោតចូលរួមបោះឆ្នោត EP លើកនេះនៅកំរិតទាប
បំផុត ត្រឹមតែស្រូបយក៤៣%ក្នុងចំណោមអ្នកបោះឆ្នោតប្រមាណ៤០០លាននាក់
របស់ប្រទេសសមាជិក EU ទាំង២៨ប្រទេស។ ទោះបីជាព្រឹត្តិការណ៍សំខាន់ប្រព្រឹត្ត
ទៅក្នុងរយៈ៥ឆ្នាំម្ដងក្តីប៉ុន្តែអ្នកបោះឆ្នោតហាក់មិនសូវយកចិត្តទុកដាក់ដល់ការ
ជ្រើសរើសដំណាងឆ្នើមនៃប្រទេសខ្លួនដណ្ដើមបានអសនៈក្នុង EP ឡើយ។
ក្នុងអំឡុង៥ឆ្នាំកន្លងមកបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលលោក ប្រជាជន
EU មិនទាន់ឃើញសញ្ញាសកម្មពីរបបនយោបាយក្នុង EU ក៏ដូចជានៅក្នុងរដ្ឋាភិបាល
នីមួយៗរបស់ខ្លួនទេ។ ប្រជាជនមិនពេញចិត្តនិងទម្លាក់កំហុសឲ្យមជ្ឈដ្ឋានថ្នាក់ដឹក
នាំ EU ជាមូលហេតុបង្កើតឡើងវិបត្តិ។ បណ្ដាគណបក្សជ្រុលស្ដាំនិយមបានស្រូប
យកអត្រាខ្ពស់ក្នុងការបោះឆ្នោត EP កន្លងមកជាចំលើយច្បាស់លាស់បំផុតដែល
បង្ហាញទំនុកទុកចិត្តរបស់អ្នកបោះឆ្នោតអំពី EU រួមតែមួយត្រូវរង្គោះរង្គើរ។
ជ្រើសរើសទិសដៅសំរាប់អនាគត
ស្ថានភាពជាក់ស្ដែងនេះបានធ្វើឲ្យថ្នាក់ដឹកនាំ EU ព្រួយបារម្ភ។ នាយករដ្ឋមន្ត្រី
បារាំងលោក Manuel Valls បានប្រដូចនេះជាការរញ្ជួយនយោបាយនៅ EU។ អ្នក
វិភាគនយោបាយចាត់ទុកថា លទ្ធផលបោះឆ្នោត EP បានឆ្លុះបញ្ចាំងស្ថានភាព
អស្ថិរភាពនៅតែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុដែលធ្លាប់បំផ្លាញដំបន់ចាយប្រាក់
euro។ EU កំពុងប្រឈមមុខនឹងការសាកល្បងគឺដល់ពេលវេលាត្រូវជំរុញខ្លាំងកែ
ទម្រង់ផ្លាស់ប្តូរថ្មី។ ប្រធានាធិបតីបារាំងលោក Francois Hollande បានស្នើរកសាង EU មួយសាមញ្ញច្បាស់លាស់និងប្រសិទ្ធភាព ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក
David Cameron បានអំពាវនាវឲ្យថ្នាក់ដឹកនាំអឺរ៉ុបត្រូវផ្លាស់ប្តូរនិង EU មិនអាចធ្វើ
សកម្មភាពដូចនឹងបច្ចុប្បន្នទៀតឡើយ។
ប៉ុន្តែជាមួយវត្តមានរបស់អ្នកស្ដាំនិយមក្នុង EP នោះ តើរដំណើរការកែទម្រង់នេះពិតប្រាកដនឹងប្រព្រឹត្តទៅដោយរលូនរឺទេ? តើ EU ទទួលបានការស្រុះចិត្តគំនិតខ្ពស់ក្នុងបណ្ដារបបរបស់ EU ក៏ដូចជារវាងថ្នាក់ដឹកនាំប្រទេសជាសមាជិកនៃប្លុកនេះដែររឺទេហាក់ដូចជាមានចម្លើយស្រាប់។ ក្រោយរយៈពេល៥ឆ្នាំខំប្រឹងប្រែងជាមួយបំណុលសាធារណៈនោះ EU កំពុងឈានទៅដំណាក់កាលលំបាកថ្មីលើផ្លូវស្រុះចិត្តគំនិតឆ្ពោះទៅអនាគត៕