ទំនាក់ទំនងសហរដ្ឋអាមេរិក - អាហ្វហ្កានីស្ថាន :ការប្រេះស្រាំមិនដូចបំណង។

ANH HUYEN Theo VOVWORLD -
Chia sẻ

បន្ទាប់ពីរឿងរ៉ាវបណ្តាទាហាន NATO  ដុតច្បាប់ចម្លងគម្ពីកូរាននៅទីតាំង
យោធា១របស់អាមេរិកនៅអាហ្វហ្កានីស្ថាន​នោះ នាដំណាច់ខែកុម្ភះកន្លង
ទៅនេះការដែលទាហានអាមររិក១នាក់បាញ់ប្រហារទៅលើជនស៊ីវិល
អាហ្វហ្កានីស្ថានស្លាប់ចំនួន​១៦នាក់ក្នុងនោះភាគច្រើនជានារីនិងកុមារនា
ថ្ងៃទី១១មិនានោះដូចជាចាក់បន្ថែមសាំងទៅលើភ្លើង  រុញទំនាក់ទំនង
សហប្រតបត្តិការយុទ្ឋសាស្រ្តនេះ ធ្លាក់ចុះកំរិតទាបបំផុត។

(VOVWORLD)-ទំនាក់ទំនងយុទ្ឋសាស្រ្តរវាងសហរដ្ឋអាមេរិក ជាមួយ

អាហ្វហ្កានីស្ថាន​ កំពុងស្ថិតក្នុដំណាក់កាលមិនដូចបំណង។បន្ទាប់ពីរឿង

រ៉ាវបណ្តាទាហាន NATO  ដុតច្បាប់ចម្លងគម្ពីកូរាននៅទីតាំងយោធា១របស់
អាមេរិកនៅអាហ្វហ្កានីស្ថាន​នោះ នាដំណាច់ខែកុម្ភះកន្លងទៅនេះការដែល
ទាហានអាមររិក១នាក់បាញ់ប្រហារទៅលើជនស៊ីវិលអាហ្វហ្កានីស្ថានស្លាប់
ចំនួន​១៦នាក់ក្នុងនោះភាគច្រើនជានារីនិងកុមារនាថ្ងៃទី១១មិនានោះដូចជា
ចាក់បន្ថែមសាំងទៅលើភ្លើង  រុញទំនាក់ទំនងសហប្រតបត្តិការយុទ្ឋសាស្រ្ត
នេះ ធ្លាក់ចុះកំរិតទាបបំផុត។ទោះបីជា លោក​ប្រធានាធិបតី​អាមេរិកBarack
Obama ​និយាយ​ទូរស័ព្ទ​ទៅ​កាន់​សមភាគី អាហ្វហ្កានីស្ថាន​Hamid Karzaï
បន្ទាប់ពីរឿងនេះនិងសន្យាថានឹងដំណើរការសើបអង្កេតអំពីការសម្លាប់
មនុស្សនេះយ៉ាងឆាប់រហ័សក្តី។និងនាថ្ងៃទី១២មិនា អ្នកនាំពាក្សសេតវិមាន
Jay Carney ប្រកាសថាបណ្តាគោលដៅយុទ្ឋសាស្រ្តរបស់អាមេរិកនៅអាហ្វ
ហ្កានីស្ថាន
មិនផ្លាស់ប្តូរទេ។ប៉ុន្តែ​រឿងរ៉ាវពោលខាងលើបានបំផ្លាញកំពែងដែល
អាមេរិកនិងលោកខាងលិចបាននិងកំពុងបង្កើតឡើងនៅអាហ្វហ្កានីស្ថានក្តី។១ថ្ងៃក្រោយរឿងរ៉ាវនេះរលភខឹងសម្បាបានផ្ទុះឡើងនៅទូទាំងប្រទេសអាហ្វហ្កានី
ស្ថាន
។ នាថ្ងៃទី១២មិនារដ្ឋសភានៃ ប្រទេសនេះបានប្រកាសថាប្រជាជនអាហ្វ
ហ្កានីស្ថាន
លែងទ្រាំទ្រការអត់ធ្មត់បានទៀតចំពោះមុខទង្វើអំពើរបស់ទាហាន
បរទេសនៅទីនេះ។ឯ ប្រធានាធិបតី​ Hamid Karzaï បានចាត់ទុកថានេះជាអំពើ
សម្លាប់មនុស្សនិងភេរវកម្មនិងជាប្រការ១មិនអាចសណ្តោះប្ររណីបាន។នាថ្ងៃ
ដ៍ដែលពូកឧទ្ទាម​​  Taliban នៅអាហ្វហ្កានីស្ថានបានប្រកាសថា​នឹងសងសឹកទៅ
លើបណ្តាទាហានអាមេរិកវិញ។តាមមន្រ្តីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន១នាក់ថា​រឿងនេះអាចធ្វើឲ្យការខំប្រឹងប្រែងសំដៅទទួលបានការព្រមព្រៀងយុទ្ឋសាស្រ្ត
ជាមួយKabul ត្រូវអន្តរាយ។ តាមនោះអនុញ្ញាតឲ្យអាមេរិកមានវត្តមានដ៍យ៉ូអង្វែង
នៅប្រទេសនេះ។ចំណុចស្នូលនៃបញ្ហាបានកើតមានឡើងនាថ្ចៃទី១១មិនាកង្លង
ទៅនេះ។ពេលនោះទាហានអាមេរិក១នាក់បានចាកចេញពីទីតាំងយោធា នៅ​
ខេត្ត​Kandahar​និងបាញ់ប្រហាទៅលើអ្នភូមិចំនួន២ភូមិគឹ​ Alokozai និងGarraambai
ធ្វើឲ្យមនុស្សហោចណាស់ ចំនួន១៦នាក់ត្រូវស្លាប់ក្នុងនោះភាគច្រើនជានារីនិង
កុមារ។ឧត្តមសេនីយ​Jojn Allen មេបញ្ជាកាតបណ្តាកំលាំងអន្តរជាតិនៅអាហ្វហ្កា
នីស្ថាន
បាន បានអះអាងថាមេគំនិតក្នុងរឿងនេះនឹងត្រូវយកទៅធ្វើផន្ទាទោស
យ៉ាងដាច់ខាត។

ក៏ប៉ុន្តែ​ ចំពោះសាធារណះមតិ​​ រឿងរ៉ាវនេះប្រៀបដូចជា”ដំណក់ទឹកហៀមាត់កែវ​”ដុតបញ្ឆេះឡើងកំហឹងរបស់ប្រជាជននៅទីនេះ។ពីព្រោះ​រយះពេល១០ឆ្នាំ
ក្រោយពីអាមេរិកនឹងលោកខាងលិចផ្តួលរលំរបបតាលីបង់នៅអាប់កានីស្ថាន មកសន្តិសុខនៅតែមិនទាន់មានភាពប្រក្រតីឡើងវិញ។បណ្តាញភេរវជន​ AlQaeda បានរីករាលដាលពីអាប់កានីស្ថានទៅប្រទេសជិតខាងប៉ាគីស្ថាន​ ហើយបណ្តា
ប្រទេសនៅមជ្ឈឹមបូពា៏ ទ្វីបអាហ្វ្រីក​នឹងអាស៊ីអាក្នេយ៏្យទៀតផង។លើវិស័យសេដ្ឋ
កិច្ច​ អាប់កានីស្ថាន​ត្រូវការទឹកប្រាក់ចំនួន១០​ពាន់លានដុល្លាអាមេរិកថែមទៀត
ដើម្បីកសាងប្រទេសឡើងវីញ។ក្នុងការស្រាវជ្រាវ១នាពេលថ្មីៗនេះធនាគារពិភព
លោក​ប៉ាន់ស្មានថា៖ពីឆ្នាំ២០១៤តទៅអាប់កានីស្ថាននឹងខ្វះខាតថវិការប្រមាណ​៧​ពាន់លានដុល្លាអាមេរិកក្នុង១ឆ្នាំ។ពិតប្រាកដ្ឋថា៖កងទ័ពប្រទេសនេះនឹងមិនអាច
ដំណើរការប្រយុទ្ធបើគ្មានប្រាក់ជួយឧបត្ថម្ភពីប្រទេសក្រៅនោះ។ ក្នុងពេលនោះ​ប្រទេសនេះបានក្លាយទៅជាជង្រុកគ្រឿងញៀនរបស់សកលលោក។ក្នុងរយះពេ
លពីឆ្នាំ​២០០៥​ដល់ឆ្នាំ​២០០៩ ចំនួនមនុស្សដែលញៀន​ heroin នៅអាប់កានីស្ថាន​
បានកើនឡើង​៣ដងដោយមិនគិតដល់ចំនួនមនុស្ស​ ២៣០,០០០នាក់កំពុងប្រើ
ប្រាស់អាភៀន។នាបច្ចុប្បន្ន​រឿងរ៉ាវនេះបានគ្រប​ដណ្តប់ស្រមោលខ្មៅងងិតមកលើ
សេចក្តីសង្ឃឹមអំពីកិច្ចព្រមព្រៀង​ ១​ ស្តីពីទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តអាមេរិកអាប់
កានីស្ថាន។កាលពីដើមខែមិនានេះ​​ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានពិភាគ្សារអំពី
បញ្ហាជាច្រើនទាក់ទិនដល់ផលប្រយោជន៏ទ្វេភាគីដូចជា​៖​ការចរចារអំពីទំនាក់ទំនង
ដៃគូយុទ្ធសាស្រ្ត​​ដំណើរការសម្រុះសម្រួលឡើងវីញរបស់​​ កាបូលដែលបានចាត់ទុក
ជាកូនសោសំរាប់ជំលោះនៅប្រទេសអាស៊ីខាងត្បូងនេះ។ភាពតានតឹងបានធូរស្រាល
ក្រោយព្រិត្តិការណ៏ទាហានអាមេរីកដុតគម្ពីកូរាន​ ពេលដែលទីក្រុងវ៉ាស៊ីនតោណចុះ
ហត្ថលាខាលើកាព្រមព្រៀងផ្ទេប្រគល់ព័ន្ធនាគារ​ Bagram​ជាទីកន្លែងឃុំឃាំងខ្លួនជន
ជាប់សង្ស័យជាភេរវជនAl –Qaeda នឹងតាលីបង់រាប់រយនាក់ ទៅឲ្យអាប់កានីស្ថាន
កាលពីថ្ងៃទី​៩​មិនា។នឹងរឿងរ៉ាវដែលកើតមានឡើងនេះបានបង្កឲ្យមានការប្រែះស្រាំ
ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។តាមសាធារណះមតិវាយតំលៃថា៖ទំនាក់ទំនងនេះ
នឹងមិនប្រព្រិត្តិទៅដោយរលូនក្នុងរយះពេលខ្លីខាងមុខទេ។ការខឹងសម្បាររបស់ប្រជាជន
ចំពោះទាហានបរទេសគឺមិនអាចធូរស្រាលភ្លាមបានឡើយ។គួរឲ្យគ្រោះថ្នាក់ជាង​គឺរឿង
រ៉ាវនេះត្រូវកំលាំងតាលីបង់ឆ្លៀតប្រើប្រាស់​ដើម្បីញុះញង់ប្រជាជនអាប់កានីស្ថានប្រឆាំង
នឹងអាមេរិក។​ហេតុដូច្នេះការប្រែះស្រាំក្នុងទំនាក់ទំនងអាមេរីក-អាប់កានីស្ថាន​នឹងកាន់តែ
រីកធំឡើងនឹងជំរុញសភាពការណ៏អាប់កានីស្ថានឲ្យកាន់តែពិបាកត្រួតពិនិត្យថែមទៀត៕
                                                 

ទំនាក់ទំនងសហរដ្ឋអាមេរិក - អាហ្វហ្កានីស្ថាន :ការប្រេះស្រាំមិនដូចបំណង។ - ảnh 1
ប្រជាជនអាហ្កានីស្ថានធ្វើបាតុកម្មប្រឆាំងអាមេរិក(Internet).

ប្រតិកម្មទៅវិញ