តថភាពជាក់ស្តែងដ៏រស់រវើកនៃសេរីភាពជំនឿសាសនានៅប្រទេសវៀតណាម

Chia sẻ

(VOVWORLD) - បុណ្យណូអែល (ភាសាអង់គ្លេស បុណ្យ គ្រិស្តម៉ាស) នៅថ្ងៃទី ២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃបុណ្យរបស់គ្រិស្តបរិស័ទ ដូចជា កាតូលិកនិងប្រូតេស្តង់ ប៉ុន្តែតាំងពីយូរណាស់មកហើយ ពិធីបុណ្យនេះបានរួមចំណែកធ្វើឲ្យជីវភាពខាងព្រលឹងនិងវប្បធម៌កាន់តែសម្បូរបែប ហើយការពិតគឺជាឱកាសសម្រាប់ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល បង្រួបបង្រួមឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមគ្រប់រូប។ ដូច្នេះហើយ បុណ្យណូអែលពិតជាមានបង្កប់សារដ៏ខ្លាំងក្លាមួយអំពីសេរីភាពខាងជំនឿសាសនា បើទោះបីជាមានពាក្យសម្តីមួលបង្កាច់របស់ពួកជ្រុលនិយម ដើម្បីបដិសេធគោលនយោបាយសេរីភាពខាងជំនឿនិងសាសនារបស់បក្សរបស់រដ្ឋវៀតណាមក៏ដោយ។

តថភាពជាក់ស្តែងដ៏រស់រវើកនៃសេរីភាពជំនឿសាសនានៅប្រទេសវៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខនៅសាសនិកនៅខេត្ត Ba Ria -Vung Tau (រូបថត៖ VOV)

ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យណូអែលឆ្នាំ ២០២១ ដល់អ្នកមុខអ្នកការសាសនានិងគ្រឹស្តសាសនិកនៅខេត្ត Ba Ria – Vung Tau។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញព្រះសហគមន៍កាតូលិកធំទូលាយនិងតុបតែងយ៉ាងស្រស់ស្អាតសម្រាប់អំណរបុណ្យណូអែល។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាសនិកទាំងអស់បន្តលើកតម្កើងស្មារតី “គោរពព្រះ ស្នេហាជាតិ” គោរពតាមគោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់បក្សនិងរដ្ឋ ខិតខំឈានឡើងដើម្បីមានជីវភាពសុខដុមរមនា កាន់តែមានសុភមង្គល សាមគ្គីភាព ស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក រួមចំណែកកសាងមាតុភូមិ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកនាយករដ្ឋមន្ត្រីអះអាងថា វៀតណាម

កំពុងកសាងលទ្ធិប្រជាធិបតេយ្យសង្គមនិយម នីតិរដ្ឋសង្គមនិយម សេដ្ឋកិច្ចទីផ្សារសង្គមនិយម ហើយបក្សនិងរដ្ឋតែងតែគោរពនិងធានាសិទ្ធិមនុស្ស សេរីភាពខាងជំនឿសាសនា និងសិទ្ធិមិនកាន់ជំនឿសាសនាណាមួយ។ ក្នុងឱកាសបុណ្យណូអែល និងឆ្នាំថ្មី ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋបានជូនពរសាសនិកនៅខេត្ត Ba Ria-Vung Tau និងបងប្អូនជនរួមជាតិកាតូលិកទូទាំងប្រទេសរដូវបុណ្យណូអែលនេះជួបតែសេចក្តីសុខ និងសុភមង្គល មានជីវភាពរស់នៅកាន់តែសម្បូររុងរឿងសុភមង្គល។

បុណ្យណូអែលគឺគ្រាន់តែជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសាសនាចំនួន ៨.០០០ ក្នុងឆ្នាំរបស់ប្រជាជនគ្រប់សាសនាក្នុងប្រទេសវៀតណាម។ យោងតាមការស្ថិតិបង្ហាញថា ចំនួនប្រជាជនវៀតណាម ៩៥% មានជីវភាពខាងជំនឿសាសនា។  ហើយគ្រាន់តែក្រឡេកមើលទៅលើពិធីបុណ្យសាសនាជាច្រើនរបស់ប្រជាជនក៏អាចឃើញដែរ សកម្មភាពទាំងនេះមិនត្រឹមតែជាសកម្មភាពជំនឿសាសនានៅក្នុងសហគមន៍របស់អ្នកកាន់សាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាពិធីបុណ្យដែលទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ។ ប្រការនេះបង្ហាញថា បក្ស រដ្ឋ តែងតែបង្កើតគ្រប់លក្ខខណ្ឌ ដើម្បីប្រជាជនអាចចូលរួមដោយសេរីក្នុងបណ្តាសកម្មភាពជំនឿសាសនាផងដែរ។

តថភាពជាក់ស្តែងដ៏រស់រវើកនៃសេរីភាពជំនឿសាសនានៅប្រទេសវៀតណាម - ảnh 2លោកនាយករដ្ឋមន្រ្តី អញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់ព្រះសហគមន៍កាតូលិក Long Huong នៅខេត្ត Ba Ria-Vung Tau (រូបថត៖ VOV)

ភាពចម្រុះនៃសកម្មភាពសាសនាគឺជាភស្តុតាងដែលបង្ហាញថា សិទ្ធិសេរីភាពខាងជំនឿ និងសាសនានៅប្រទេសវៀតណាមត្រូវបាននិងកំពុងត្រូវបានធានា។ មិនត្រឹមតែចំពោះ គ្រឹស្តសាសនិកប៉ុណ្ណោះទេ ទ្រង់ទ្រាយនិងសកម្មភាពសាសនារបស់ប្រជាជនកាន់សាសនាផ្សេងទៀតក៏កំពុងកើនឡើងយ៉ាងរស់រវើក ជីវភាពព្រលឹងរបស់ប្រជាជនតែង

តែទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរ។  មិនត្រឹមតែប៉ុណ្ណោះ  រដ្ឋតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការចូលរួមក្នុងអង្គការសាសនា បោះពុម្ពនិងចែកចាយព្រះគម្ពីរជាច្រើនភាសា។ អង្គការសាសនាភាគច្រើនមានគេហទំព័រផ្ទាល់ខ្លួន។ អង្គការសាសនាតែងតែរក្សាបានល្អនូវសកម្មភាពដូចខាងក្រោមនេះ៖ ការបណ្តុះបណ្តាល និងបំប៉ន់ឥស្សរជន តែងតាំងបុណ្យស័ក្តិតាមនាទី នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលសាសនាទំនើប។ គ្រឹះស្ថានសាសនាជាច្រើនត្រូវបានអាជ្ញាធរផ្តល់ការអនុញ្ញាតឲ្យ សាងសង់ ជួសជុល កែលម្អ សំដៅបំពេញតម្រូវការស្របច្បាប់របស់សាសនិក និងអង្គការសាសនា រួមចំណែកពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងសាសនាចក្រ។

ក្នុងបរិបទដែលប្រទេសជាតិចូលរួមធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងជីវភាពរស់នៅរបស់ពិភពលោក សកម្មភាពអន្តរជាតិនៃបណ្តាសាសនាវៀតណាមក៏មានភាពសម្បូរបែប ដែលជាលទ្ធផលនៃគោលនយោបាយបើកចំហរបស់បក្សនិងរដ្ឋវៀតណាម ដែលបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អង្គការសាសនា និងបុគ្គលដែលកំពុងប្រតិបត្តិការ។  រដ្ឋបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមសាសនារៀបចំសន្និសីទនិងពិធីបុណ្យសាសនាអន្តរជាតិធំៗនៅវៀតណាម ព្រមទាំងចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការសន្ទនាអំពីសិទ្ធិមនុស្ស (ក្នុងនោះមានបញ្ហាសេរីភាព ជំនឿសាសនា) ជាមួយដៃគូ; រៀបចំនិងការពារនៅចំពោះមុខអង្គការសហប្រជាជាតិ “របាយការណ៍ជាតិក្រោមយន្តការត្រួតពិនិត្យតាមកាលកំណត់ III” (UPR) និង “របាយការណ៍ស្តីពីការអនុវត្តសញ្ញាអន្តរជាតិស្តីពីសិទ្ធិសីវិលនិងសិទ្ធិនយោបាយ” (ICCPR) ក៏ដូចជា ឆ្លើយតបទៅនឹងអនុសាសន៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស រួមទាំងបញ្ហាជំនឿសាសនាទៀតផង។ ទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់បានបន្តរក្សានិងបោះជំហានថ្មីៗដូចជា៖ ធ្វើលើកកម្ពស់ទំនាក់ទំនងពីកម្រិតបេសកជនមិនប្រចំាំទៅជាបេសកជនប្រចាំ; បន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រៀបចំឱ្យបានល្អសម្រាប់ជុំចរចា និងសកម្មភាពផ្សេងៗទៀត ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។

បក្ស រដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់លើជីវភាពជំនឿសាសនា មិនត្រឹមតែសម្រាប់ប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសទៀត ផង។ គណៈកម្មាធិការសាសនារដ្ឋាភិបាល បានបញ្ចូនគណៈប្រតិភូជាច្រើន ឬរួមដំណើរធុរកិច្ចនៅក្រៅប្រទេសដើម្បីជួបសហគមន៍ជនវៀតណាមសំដៅស្វែងយល់ពីគំនិតនិងសេចក្តីប្រាថ្នា របស់ បងប្អូន ព្រមទាំងពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានដោយស្នើឲ្យជួយសហគមន៍ជន វៀតណាមនៅប្រទេសាមីមានសេរីភាពក្នុងការធ្វើសកម្មភាពសាសនា។ យ៉ាងណាមិញ កិច្ចការបរទេសខាងសាសនានៅវៀតណាមមិនត្រឹមតែគោរពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការសាសនាដើម្បីលើកកំពស់តួនាទីរបស់ខ្លួនក្នុងសកម្មភាពអន្តរជាតិ ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់អង្គការបរទេសមានសិទ្ធិទាក់ទងផ្ទាល់នឹងតថភាពនៃជីវភាពសាសនានៅតាមតំបន់ផ្សេងៗរបស់វៀតណាម រួមចំណែកធានាបានកាន់តែប្រសើរជាងនូវសិទ្ធិសេរីភាពខាងជំនឿសាសនារបស់បុគ្គលនិងអង្គការសាសនា។

ការបញ្ជាក់ខាងលើបង្ហាញថា គោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម គឺគោរពសេរីភាពជំនឿសាសនា ហើយប្រជាជនវៀតណាមមិនត្រូវរងការរារាំង ឬបង្កការលំបាកក្នុងការអនុវត្តជំនឿសាសនានោះឡើយ។ រដូវបុណ្យណូអែលរបស់សាសនិកនិងតថភាពជាក់ស្តែងដ៏រស់រវើកពីជីវភាពសង្គម គឺជាសារដ៏ខ្លាំងក្លាមួយដើម្បីទាត់ចោលរាល់ការចោទប្រកាន់ដែលមូលបង្កាច់ពីការពិតនៃសេរីភាពខាងជំនឿសាសនានៅវៀតណាម៕

ប្រតិកម្មទៅវិញ