ដើម្បីសតិអារម្មណ៍សីលធម៌និងរចនាបទហូជីមិញក្លាយទៅជាគ្រឹះដ៏រឹងមាំខាងស្មារតីនៃជីវភាពសង្គម

VOV
Chia sẻ

(VOVworld)-នាថ្ងៃទី១៥ឧសភាកន្លងទៅ ការិយាល័យ
នយោបាយគណៈកម្មាធិ ការមជ្ឈឹមបក្សកុម្មុយនិស្ត
វៀតណាមបានផ្សព្វផ្សាយសាសាចរលេខ ០៥ ស្តីពី ការ“ជម្រុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍
សីលធម៌ និងរចនាបទលោកប្រ ធានហូជីមិញ”។ ការអនុវត្តសារាចរនេះ
សំដៅនាំសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រធានហូជីមិញឲ្យក្លាយ
ទៅជាគ្រឹះរឹងមាំនៃជីវភាពសង្គមនៅវៀត ណាមផងដែរ។

(VOVworld)-នាថ្ងៃទី១៥ឧសភាកន្លងទៅ ការិយាល័យនយោបាយគណៈកម្មាធិ ការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានផ្សព្វផ្សាយសាសាចរលេខ ០៥ ស្តីពី ការ“ជម្រុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោក
ប្រ ធានហូជីមិញ”។ ការអនុវត្តសារាចរនេះសំដៅនាំសតិអារម្មណ៍ សីលធម៌
រចនា បទលោកប្រធានហូជីមិញឲ្យក្លាយទៅជាគ្រឹះរឹងមាំនៃជីវភាពសង្គមនៅវៀត
ណាមផងដែរ។

ដើម្បីសតិអារម្មណ៍សីលធម៌និងរចនាបទហូជីមិញក្លាយទៅជាគ្រឹះដ៏រឹងមាំខាងស្មារតីនៃជីវភាពសង្គម - ảnh 1
លោកស្រី Nguyen Thi Phuong Hoa ប្រធាននាយកដ្ឋាននៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម

        ខ្លឹមសារសំខាន់នៃសារាចរលេខ០៥របស់ការិយាល័យនយោបាយនីតិកាល ទី១២គឺវាយតម្លៃជាទូទៅនូវលទ្ធផល និងគំហិតនៃការអនុវត្តសារាចរលេខ ០៣ របស់ការិយាល័យនយោបាយនីតិកាលទី១១ស្តីពីការបន្តជម្រុញការសិក្សារៀន
សូត្រ តាមគំរូសីលធម៌លោកប្រធានហូជីមិញនាយៈពេល៥ឆ្នាំកន្លងទៅ។ តាម
នោះ សារាចរលេខ ០៣ របស់ការិយាល័យនយោបាយនីតិកាលទី១១ គឺទទួល
បាន លទ្ធផលជាជំហានដំបូងគួរឲ្យកត់សម្គាល់ រួមចំណែកសំខាន់ចូលក្នុងការ
អនុវត្តប្រកប ជោយជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូ
ទាំងប្រទេសលើក ទី១១របស់បក្ស និងសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិ
កាលទី១១ ស្តីពីបញ្ហា ចាំបាច់មួយចំនួនក្នុងការងារកសាងបក្សនាបច្ចុប្បន្ន។

        ចំណុចថ្មីនៃសារាចរលេខ ០៥

        សារាចរលេខ ០៥នេះបាននាំចេញទស្សនសតិអារម្មណ៍ហូជីមិញ ស្តីពី
ការ​រំដោះជាតិ រំដោះវណ្ណៈ រំដោះសង្គមនិងមនុស្ស ដែលកម្មាភិបាលនិងបក្ខជន ម្នាក់ៗត្រូវសិក្សារៀនសូត្រ។ ក្នុងសារាចរលេខ ០៥ ការិយាល័យនយោបាយ
បាន កំណត់ការងាររៀនសូត្រតាមសតិអារម្មណ៍សីលធម៌និងរចនាបទហូជីមិញ
ជាខ្លឹមសារ សំខាន់មួយក្នុងចំណោមកិច្ចការកសាងនិងកែប្រែបក្ស។ លោកស្រី
Nguyen Thi Phuong Hoa ប្រធាននាយកដ្ឋាននៃគណៈកម្មាធិការឃោសនាអប់រំ
មជ្ឈឹមបានឲ្យដឹងថា៖

“សារាចរលេខ ០៥ របស់ការិយាល័យនយោបាយបានសំណូមពរឲ្យធ្វើយ៉ាងមេច
ដើម្បីសតិអាម្មណ៍ សីលធម៌ រចនាបទកលោកប្រធានហូជីមិញក្លាយទៅជាគ្រឹះ រឹងមាំនៃជីវភាពសង្គមជាក់ស្តែង។ ធ្វើយ៉ាងមេចដើម្បីបក្សទាំងមូល កងទ័ពទាំង​មូលកាន់តែជ្រួតជ្រាបច្បាស់នូវខ្លឹមសារដ៏ធំធេងនៃសតិអារម្មណ៍ សីលធម៌ និង រចនាបទលោកប្រធានហូជីមិញ។​តាមនោះ ការិយាល័យនយោបាយនីតិកាលទី
១២ មានការសំណូមពរខ្ពស់ក្នុងការងារផ្សព្វផ្សាយគំរូរៀនសូត្រនិងធ្វើតាមរចនា
បទ លោកប្រធានហូជីមិញ”។

        រៀនសូត្រសតិអារម្មណ៍សីលធម៌រចនាបទលោកប្រធានហូជីមិញ
តាមមុខ ជំនាញ

        យោងតាមលោកស្រី Nguyen Thi Phuong Hoa ដើម្បីនាំសារាចរលេខ ០៥ ចូលក្នុងជីវភាពរស់នៅ​ ក្រសួងស្ថាប័ននានាត្រូវស្រាវជ្រាវ ជ្រួតជ្រាបយ៉ាងត្រឹម ត្រូវនូវសារាចរនេះក្នុងសកម្មភាពរបស់បក្ស ក៏ដូចជាក្នុងសកម្មភាពរបស់រដ្ឋ អំណាចនិងសមូហភាព។ តាមនោះបានយល់ច្បាស់នូវគោលដៅសំណូមពរ
ខ្លឹម​សារក៏ដូចជាចំណុចថ្មីនៃសារាចរលេខ ០៥ នេះ ដើម្បីអនុវត្តនាពេលខាង
មុខ។ លោកស្រី Nguyen Thi Phuong Hoa បានសង្កត់ធ្ងន់ថា៖

“ការរៀនសូត្រសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញត្រូវ បានអនុវត្តតាមទិសស្លោក ថ្នាក់លើរៀនសូត្រមុនហើយថ្នាក់ក្រោមរៀនសូត្រ
តាមក្រោយ។ ការិយាល័យនយោបាយនឹងបើកវគ្គរៀនជំនាញស្តីពី សតិអារម្ម
ណ៍រចនាបទហូជីមិញក្នុងឱកាសរំលឹកទីវាកំណើតលោកប្រធានហូជី មិញជា
រៀងរាល់ឆ្នាំដោយផ្សាភ្ជាប់ជាមួយភារកិច្ចប្រចាំឆ្នាំ។ រួមជាមួយគ្នានោះ ត្រូវក
សាងផែនការត្រាប់តាមលោកប្រធានហូជីមិញធ្វើជាគំរូសម្រាប់បក្ខជនម្នាក់
សិក្សារៀនសូត្រតាមដែរ”។

        សារាចរលេខ ០៥ បានសង្កត់ធ្ងន់លើការត្រួតពិនិត្យការងាររៀនសូត្រនិង
ធ្វើ​តាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញ ភ្ជាប់ជាមួយនឹងការវាយតម្លៃ
លើ បក្ខជន មន្ត្រីរដ្ឋការជាប្រចាំឆ្នាំនិងក្នុងអាណត្តិទាំងមូល។ គោលនយោបាយ ច្បាប់ទាក់ទិនដល់សីលធម៌ការងារក៏ត្រូវបានសុក្រិដ្ឋ។​សារាចរលេខ ០៥ ក៏បាន ផ្តោតសំខាន់ទៅលើការងារកសាង បូកសរុបនិងបើកទូលាយនូវគំរូអំពីការធ្វើ
តាមសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ