ឆ្នាំ ២០១៨៖ ពេលវេលាគន្លឹះក្នុងដំណើរសមាហរណកម្មអន្តរជាតិ

HONG VAN
Chia sẻ
(VOVWORLD) - ឆ្នាំ ២០១៨ ជាឆ្នាំគន្លឹះក្នុងការអនុវត្តបណ្ដាភារកិច្ចនៃមហា សន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងនោះការធ្វើសមាហរណកម្មអន្តរជាតិជាខ្លឹមសារសំខាន់។ ក្នុងឆ្នាំ ២០១៨ នេះ វៀតណាមពោរពេញ ទៅដោយឱកាសធ្វើសមាហរណកម្មជាច្រើនជាពិសេសគឺសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ការឆ្លៀតយកបណ្ដាឱកាសល្អទាំងនេះនឹងរួមវិភាគទានុយ៉ាង សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើកកំពស់ឋានៈនិងតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ 

ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ពីការបើកទូលាយទំនាក់ទំនង ចូលរួម  កិច្ចសហប្រតិបត្តិការអន្តរជាតិដល់ភាពម្ចាស់ការរួមវិភាគទានបំផុសយ៉ាងសកម្មនិងចូលរួមបង្កើតបណ្ដាយន្តការសហប្រតិបត្តិការ គឺជាជំហានផ្ទាល់ប្តូរសំខាន់។ នាឆ្នាំ ២០១៨ ការធ្វើសមាហរណកម្មរបស់វៀតណាមមិនស្ថិតក្រៅទិសស្លោក នេះ។

ឆ្នាំ ២០១៨៖ ពេលវេលាគន្លឹះក្នុងដំណើរសមាហរណកម្មអន្តរជាតិ - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Pham Binh Minh 

ពេលវេលាសំខាន់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

ការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោកជាបញ្ហាស្នូលក្នុងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។  នាឆ្នាំ ២០១៨ វៀតណាមត្រូវសម្រេចបណ្ដា កិច្ចសន្យាអន្តរជាតិធំៗសំដៅលើកកំពស់ឋានៈធ្វើសមាហរណកម្ម។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Pham Binh Minh បានឲ្យដឹង ថា៖

        «ឈានចូលឆ្នាំ ២០១៨ ជាកាលកំណត់ដែលវៀតណាមត្រូវសម្រេចឲ្យបាន កិច្ចសន្យាខាងសេដ្ឋកិច្ចពិភពលោកគ្រាប់កំរិតទាំងអស់។ ប្រការនេះនឹងជះ ឥទ្ធិពលទៅលើបណ្ដាតំបន់និងមជ្ឈដ្ឋានសហគ្រាស។ ដំបូងបង្អសជាកិច្ចព្រម ព្រៀងទំនិញអាស៊ានពីថ្ងៃទី ១ មករា ឆ្នាំ ២០១៨ លុបចោលពន្ធចំនួន ៦៩៩ ប្រភេទដល់ ០% បណ្ដាកិច្ចសន្យារបស់ WTO កាត់បន្ថយយ៉ាងខ្លាំងពន្ធរដ្ឋការ តាមកិច្ចសន្យាក្នុងក្របខ័ណ្ឌ FTA ថ្មីរវាងអាស៊ាន-ចិន និងរវាងអាស៊ាននិងកូរ៉េ ខាងត្បូង។ តាមគំរោង វៀតណាមអាចសម្រេច FTA ជាមួយ EU (EVFTA) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក (CPTPP)។»

        អាចឃើញថា៖ នាឆ្នាំ ២០១៨ វៀតណាមបន្តចូលរួមទីលានលេងធំជាង ដោយមានស្តង់ដានិងសំណូមពរប្រិតប្រៀងជាង។ ប្រការនេះបានបង្ហាញនូវការប្តេជ្ញាចិត្តធ្វើសមាហរណកម្មនៅកំរិតខ្ពស់របស់វៀតណាម។ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានបញ្ជាក់ថា៖  

        «ឆ្នាំ ២០១៨ ពោរពេញទៅដោយឱកាសធំជាងប្រសិនបើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាមត្រូវបានអនុម័តនិងចូលជាធរ មាន ក៏ដូចជា CPTPP ត្រូវបានចុះហត្ថលេខា នោះនឹងជារបត់សំខាន់ក្នុងដំណើរ ធ្វើសមាហរណកម្មរបស់វៀតណាម។ នាឆ្នាំ ២០០០ ការនាំចេញរបស់វៀតណាម ទៅទីផ្សារសហភាពអឺរ៉ុបនៅត្រឹមទទួលបាន ៤ ពាន់លានដុល្លា ប៉ុណ្ណោះ ដល់ឆ្នាំ ២០១៧ គឺទទួលបានរហូតដល់ ៤៥ ពាន់លានដុល្លា។ ដោយមានយន្តការអាទិភាពដែលភាគីទាំងពីរបានលៃទុក សំរាប់គ្នាក្នុងក្របខ័ណ្ឌ EVFTA សមត្ថភាពនាំចេញរបស់វៀតណាមទៅ EU អាច ឡើងដល់ ១០០ ពាន់លានដុល្លា។»

        ឱកាសកំពុងមកដល់ហើយ។ នេះជាលក្ខ័ណ្ឌចាំបាច់។ រីឯ លក្ខ័ណ្ឌគ្រប់គ្រាន់គឺធ្វើយ៉ាងម៉េចរៀបចំធ្វើអាជីវកម្មនិងអនុវត្តប្រកបដោយប្រសិទ្ធភាពឱកាសទាំងនេះ។ ប្រការនេះផ្អែកទៅលើការខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តកំណែទម្រង់ជាបន្ត។ រដ្ឋមន្ត្រី Tran Tuan Anh បានចាត់ទុកថែមទៀតថា៖     «យើងយល់ច្បាស់ថា៖ បណ្ដាខ្លឹមសារទាំងនេះទាមទាការខិតខំប្រឹងប្រែង ថ្មី។ ក្នុងដំណើរអនុវត្តនាពេលខាងមុខ ប្រសិនបើ បណ្ដាកិច្ចព្រមព្រៀងនេះចូលជាធរមាននោះ វៀតណាមគប្បីកែទម្រង់ខ្លាំងថែមទៀតចំពោះសហគ្រាសរដ្ឋយន្តការនិងគោលនយោបាយសំរាប់សហគ្រាសរដ្ឋឬមណ្ឌលលក់ដូរសាធារណៈរបស់រដ្ឋាភិបាល។ ក្រសួងនិងស្ថាប័នគ្រប់គ្រងគ្រប់ជាន់ថ្នាក់របស់វៀតណាមយល់ច្បាស់នូវការសាកល្បងនិងសំណូមពរដែលកំពុងប្រឈមមុខទាំងនេះ។»

        ជំរុញកិច្ចការបរទេសពហុភាគី អះអាងគោលការណ៍កិច្ចការបរទេសឯករាជ្យ និងម្ចាស់ការ

       ឆ្នាំ APEC  ២០១៧ ជាសក្ខីភាពរស់រវើកដែលសរឲ្យឃើញថា៖ សកម្មភាព កិច្ចការបរទេសពហុភាគីរបស់វៀតណាមត្រូវបានលើកកំពស់ថ្មីមួយ ផ្លាស់ប្តូរយ៉ាង ខ្លាំងក្លាទៅភាពម្ចាស់ការរួមវិភាគទានក្នុងការតាក់តែងទីលានលេង រួម។

        បន្តស្នាដៃលោតធ្លោះក្នុងការទូតពហុភាគីនៃឆ្នាំ APEC  ២០១៧ នាដើមឆ្នាំ ២០១៨ វៀតណាមបានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី ២៦ វេទិការសភាអាស៊ី ប៉ាស៊ីហ្វិក (APPF) ប្រកបដោយជោគជ័យ។ ឆ្នាំ ២០១៨ ក៏ជាឆ្នាំត្រៀមរៀបចំសំ រាប់ព្រឹត្តិតការណ៍សំខាន់ៗដទៃទៀតរបស់វៀតណាមដូចជា៖ ឆ្នាំប្រធានអាស៊ាន ២០២០ ការបំផុសប្រទេសនានាគាំទ្រវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍របស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាណត្តិ ២០២-២០២១។ អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖

        «គោលការណ៍កិច្ចការបរទេសឯករាជ្យម្ចាស់ការពហុទិសសម្បូរបែបភាវូបនី យកម្មក្នុងរយៈពេលកន្លងទៅបានពង្រីកអតិបរមាលើវិស័យសន្តិសុខការអភិវឌ្ឍ ហើយលើកកំពស់ឋនៈរបស់វៀតណាម។ ដូច្នេះ ក្នុងពេលដែលអនុវត្តភារកិច្ចឆ្នាំ ២០១៨ វៀតណាមគប្បីប្តេជ្ញាចិត្តរក្សាគោលការណ៍កិច្ចការបរទេសដូច្នេះ ប៉ុន្តែ នៅមានការធ្វើវិសោធនកម្មមួយចំនួនដែរ។ ទីមួយគឺ គប្បីបន្តសម្របសម្រួលផលប្រយោជន៍ ពង្រីកឲ្យបានការផ្តើមគំនិតដែលវៀតណាមបាននាំចេញក្នុងឆ្នាំ APEC  ២០១៧ និងបណ្ដាខឿនសេដ្ឋកិច្ចបានស្រុះចិត្តគំនិតដូចជាការផ្តើមគំនិតអំពី ការអភិវឌ្ឍលើគ្រប់ដណ្តប់ពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងដែន។ ទីពីរគឺ បន្តរួមវិភាគចូលក្នុងការអភិវឌ្ឍរបស់អាស៊ានបន្តរួមដំណើរជាមួយអាស៊ានរក្សាសាមគ្គីភាពសម្របសម្រួលផលប្រយោជន៍ដើម្បីសហប្រតិបត្តិការក្នុងតំបន់ឲ្យបានខ្លាំងក្លាថែមទៀត។ ទីបីគឺបន្តសម្បូរបែបភាវូបនីយកម្មទំនាក់ទំនងជាមួយប្រទេសនានា ក្នុងនោះ សហភាពអឺរ៉ុបនឹងជាអាទិភាពមួយ។»

        ការធ្វើសមាហរណកម្មអន្តរជាតិជាជម្រើសគោលនយោបាយនៃប្រទេស ភាគច្រើនដើម្បីអភិវឌ្ឍន៍។ វៀតណាមមិនស្ថិតក្រៅនិន្នាការនោះទេ។ ហើយឆ្នាំ ២០១៨ សង្ឃឹមថា វៀតណាមនឹងបន្តឆ្លៀតយកល្អបណ្ដាឱកាសសំខាន់ៗខាងសមាហរណកម្ម ជាពិសេសគឺការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក ដើម្បី ទទួលបានកំណើននិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកំរិតខ្ពស់ កសាងឡើងឋានៈ លើឆាកអន្តរជាតិថ្មី ៕

ប្រតិកម្មទៅវិញ