ច្បាប់ភូមិបាល (វិសោធនកម្ម)៖ ផ្លាស់ប្តូរគោលនយោបាយ ដើម្បីលើកកម្ពស់ធនធាន

Chia sẻ

(VOVWORLD) - ច្បាប់ភូមិបាល (វិសោធនកម្ម) ត្រូវបានអនុម័តក្នុងសម័យបិទសម័យប្រជុំវិសាមញ្ញលើកទី ៥ រដ្ឋសភា នីតិកាលទី ១៥ នៅព្រឹកថ្ងៃទី១៨ ខែមករា។ លទ្ធផលនេះគឺមានសារៈសំខាន់ ពិសេសនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ចសង្គម ការការពារជាតិ និងការពារបរិស្ថានរបស់វៀតណាម។ ច្បាប់នេះនៅពេលអនុវត្ត មានឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់មជ្ឈដ្ឋាន និងសហគមន៍អាជីវកម្ម។ ទន្ទឹមនឹងនោះ បានគូសបញ្ជាក់ពីការបញ្ចប់ភារកិច្ចនីតិប្បញ្ញត្តិដ៏សំខាន់បំផុតមួយនៃអាណត្តិ រដ្ឋ សភា នីតិកាលទី ១៥។

ច្បាប់ភូមិបាល (វិសោធនកម្ម)៖ ផ្លាស់ប្តូរគោលនយោបាយ ដើម្បីលើកកម្ពស់ធនធាន - ảnh 1ច្បាប់ភូមិបាល (វិសោធនកម្ម) ត្រូវបានអនុម័តក្នុងសម័យបិទសម័យប្រជុំវិសាមញ្ញលើកទី៥ (រូបភាព៖ quochoi.vn)

ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គឺជាគម្រោងច្បាប់ដ៏សំខាន់មួយ ដោយប្រតិភូរដ្ឋសភាចំនួន ៤៣២/៤៧៧ បោះឆ្នោតអនុម័តគាំទ្រ (ស្មើនឹង ៨៧.៦៣% នៃចំនួនប្រតិភូសរុប)។

បង្កើតគោលនយោបាយភូមិបាលដើម្បីលើកកម្ពស់ប្រភពធនធាន

យោងតាមប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh ច្បាប់ភូមិបាល គឺជាគម្រោងច្បាប់ដ៏លំបាក និងស្មុគស្មាញ។ គម្រោងច្បាប់នេះត្រូវបានរដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារៀបចំយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ឆ្លងកាត់ជាច្រើនជុំ និងច្រើនជំហាន ហើយបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំ ចំនួន ៤លើក; កិច្ចប្រជុំសមាជិកសភាទទួលបន្ទុក កិច្ចប្រជុំផ្លូវការចំនួន ៨ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងបានកែសម្រួល និងទទួលបានមតិយោបល់ពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងមតិជាង ១២ លាន របស់ប្រជាជន។

“រដ្ឋសភាបានពិចារណាលើសេចក្តីព្រាងច្បាប់នេះក្នុងសម័យប្រជុំវិសាមញ្ញលើកទី៥ ទៅតាមដំណើរការពិសេស ហើយរាល់មតិរបស់ប្រតិភូរដ្ឋសភាត្រូវបានទទួល និងបកស្រាយ។ ប្រការនេះបង្ហាញពីស្មារតីប្រុងប្រយ័ត្នរបស់រដ្ឋសភា និងស្ថាប័នរបស់ខ្លួនក្នុងសកម្មភាពនីតិបញ្ញត្តិ ដែលតែងតែលើកកម្ពស់គុណភាព និងប្រសិទ្ធភាព”។

ការប្រកាសឱ្យប្រើច្បាប់ភូមិបាល(វិសោធនកម្ម) បានលុបបំបាត់នូវឧបសគ្គដោយធានាឱ្យបាននូវភាពសុខដុមរវាងផលប្រយោជន៍របស់រដ្ឋ ប្រជាជន និងអ្នកវិនិយោគ។ នៅពេលអនុវត្តជាក់ស្តែង ច្បាប់នឹងបង្កើតសន្ទុះនៃកំណើន លុបបំបាត់ឧបសគ្គ   ដើម្បីស្ដារទីផ្សារអចលនទ្រព្យដែលកំពុងរអាករអួល។ ការអនុម័តច្បាប់នេះក៏កំណត់យន្តការកំណត់តម្លៃដីធ្លី ដោយជួយកៀរគរធនធានសង្គមក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រោមយន្តការភាពជាដៃគូសាធារណៈ និងឯកជន ឬការដេញថ្លៃដី ដើម្បីបំប្លែងគោលដៅបម្រើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមមូលដ្ឋាន។ សមាជិកសភា Nguyen Chu Hoi គណៈប្រតិភូ Hai Phong បានឲ្យដឹងថា៖  “ច្បាប់ដែលបានអនុម័តបង្កើតឱ្យមានភាពសាទរនៅដើមឆ្នាំថ្មី ជាពិសេសគម្រោង និងកម្មវិធីនានា។ ទី២ គឺបង្កើតឱកាសឲ្យរដ្ឋាភិបាលប្រតិបត្តិកាន់តែងាយស្រួល កាត់បន្ថយផលប៉ះពាល់សង្គម និងបរិស្ថាន ដើម្បីឲ្យវៀតណាមសម្រេចបានគោលដៅចម្បង និងមានមូលនិធិដីស្អាតស្អំ មានគុណភាព និងប្រើប្រាស់រយៈពេលវែង”។

លើសពីនេះ គោលនយោបាយដីធ្លីចំពោះជនជាតិភាគតិច គឺជាខ្លឹមសារមូលដ្ឋាននៃគោលនយោបាយជនជាតិ។ ច្បាប់ភូមិបាល (វិសោធនកម្ម) បានធ្វើឱ្យមានការវិវឌ្ឍន៍យ៉ាងច្បាស់លាស់នៅក្នុងបទប្បញ្ញត្តិដីធ្លីសម្រាប់ជនជាតិភាគតិច ជាមួយនឹងគោលនយោបាយថ្មី និងជាក់ស្តែងជាច្រើន ដើម្បីបង្កើតមូលដ្ឋានច្បាប់ និងបង្កើតជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ជនជាតិភាគតិច។

ដាក់ពង្រាយអនុវត្តន៍ជាក់ស្តែងនូវទស្សនៈនិងគោលការណ៍ណែនាំរបស់បក្ស

ការធ្វើវិសោធនកម្មច្បាប់ភូមិបាលឆ្នាំ ២០២៣ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការជិត ៤ ឆ្នាំមុន គឺចាប់ពីខែសីហា ឆ្នាំ ២០២០ នៅពេលដែលនាយករដ្ឋមន្រ្តីបានបង្កើតគណៈកម្មាធិការដឹកនាំដើម្បីបូករុបការអនុវត្តច្បាប់ភូមិបាល និងរៀបចំសេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ហើយជាមួយគ្នានេះ ប្រគល់ឱ្យក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាភ្នាក់ងារទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់។

ក្នុងអំឡុងពេលនៃដំណើរការ ការរៀបចំដាក់ពង្រាយអនុវត្តន៍ជាក់ស្តែងនូវទស្សនៈ និងគោលការណ៍ណែនាំរបស់បក្សគឺជាតម្រូវការចម្បង។ ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) បានដាក់បញ្ចូលនូវគោលដៅទូទៅ និងក្រុមគោលនយោបាយសំខាន់ៗនៅក្នុងដំណោះស្រាយលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម ស្តីពី "ការបន្តផ្លាស់ប្តូរថ្មី នូវស្ថាប័ន និងគោលនយោបាយ" ដោយលើកកំពស់ប្រសិទ្ធភាព នៃដីធ្លី ការគ្រប់គ្រង និងការប្រើប្រាស់ បង្កើតការលើកទឹកចិត្តប្រែក្លាយប្រទេសជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់”។ ខ្លឹមសារថ្មីជាច្រើនត្រូវបានកែប្រែ ដូចជា៖ ការច្នៃប្រឌិត និងការកែលម្អគុណភាពនៃផែនការ និងផែនការប្រើប្រាស់ដី។ បទប្បញ្ញត្តិពេញលេញស្តីពីការបែងចែកដី ការជួលដី និងការផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដី បទប្បញ្ញត្តិជាក់លាក់បន្ថែមទៀតអំពីសិទ្ធិអំណាច គោលបំណង និងវិសាលភាពនៃការស្តារដី។ ធ្វើឱ្យល្អឥតខ្ចោះនូវយន្តការកំណត់តម្លៃដីស្របតាមគោលការណ៍ទីផ្សារ... ច្បាប់ក៏បានធ្វើឱ្យល្អនូវយន្តការ និងគោលនយោបាយហិរញ្ញវត្ថុលើដីធ្លី។ បទប្បញ្ញត្តិច្បាប់ទាក់ទងនឹងទីផ្សារអចលនទ្រព្យ រួមទាំងទីផ្សារសិទ្ធិប្រើប្រាស់ដីធ្លី។ យន្តការ និងគោលនយោបាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ក្នុងទិសដៅបើកទូលាយមុខសញ្ញា...។ បទបញ្ញត្តិស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លីសម្រាប់គោលបំណងច្រើន ដីលំនៅដ្ឋាន រួមបញ្ចូលគ្នាជាមួយពាណិជ្ជកម្ម និងសេវាកម្ម។

ច្បាប់ភូមិបាល (វិសោធនកម្ម) ចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ខ្លឹមសារសំខាន់នៃច្បាប់នៅក្នុងយន្តការគ្រប់គ្រង នឹងជួយរំដោះធនធាន ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេស៕

ប្រតិកម្មទៅវិញ