ចិនបរាជ័យនយោបាយដោយមហិច្ឆតានៅសមុទ្រខាងកើត

ANH HUYEN
Chia sẻ
Vovworld-រាល់អំពើរបង្ករឿងហេតុទាមទាអធិបតេយ្យ
ភាពមិនសមហេតុ​សមផលនៅសមុទ្រខាងកើត ដោយ
មិនអើពើរដល់ច្បាប់អន្តរជាតិរបស់ចិននា​ពេលកន្លងមក កំពុងនាំមកនូវផលគ្រោះថ្នាក់ក្នុងទំនាក់ទំនងរបស់ចិន
ជាមួយប្រទេសផ្សេងៗ។ ប៉េកាំងកំពុងធ្វើឲ្យអន្តរជាតិផ្លាស់ប្តូរទស្សនៈអំពីប្រទេស
​ចិន​មួយស្លូតបូត អភិវឌ្ឍន៍សន្តិភាព។
ចិនបរាជ័យនយោបាយដោយមហិច្ឆតានៅសមុទ្រខាងកើត - ảnh 1
នាវាចិនបុកទៅលើទូកនេសាទត្រីវៀតណាមនៅសមុទ្រខាងកើត (VOV)

        Vovworld-ក្នុងរឿងហេតុដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ដោយខុស
ច្បាប់​ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម
នៅជាព្រឹត្តិការណ៍ក្តៅគគុកលើបណ្ដាទំព័រកាសែតអន្តរជាតិដ៏ដែលនោះ
សាធារណៈមតិ​អន្តរជាតិ​បានភ្ញាក់ផ្អើលដោយការដែលប៉េកាំងបានគូរផែនទី
ឡើងវិញដោយខ្លួនឯង ហើយប្រកាសអធិបតេយ្យភាពស្ទើរតែទាំងអស់សមុទ្រ
ខាងកើត។

        ប្រសិនបើការទាមទាខ្សែអណ្ដាតគោ៩កំណាត់នៅសមុទ្រខាងកើតដែល​ចិនប្រកាសដោយឯកតោភាគីជាមួយពិភពលោកតាំងពីឆ្នាំ២០០៩ មិនទទួល​បាន​ការយកចិត្តទុកដាក់នោះ ផែនទីបង្ហាញខ្សែអណ្ដាតគោ១០កំណាត់លើក​នេះបាន
ធ្វើឲ្យសហគមន៍អន្តរជាតិឡើងសម្លេងដោយសារចរិតលក្ខណៈគគ្លើន​មិនសម
ហេតុសមផលមិនគោរពច្បាប់អន្តរជាតិ។​ អំពើរនេះរបស់ចិន​បានទាក់​ទាញការ
យកចិត្តទុកដាក់ដ៏ធំធេងជាងពីសំណាក់សាធារណៈមតិចំពោះដំបន់សមុទ្រខាង
កើត។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា មហិច្ឆតារបស់ចិនក្នុងការ​វាតទីនិយម
អនុត្តរភាពបាននិងកំពុងនាំមកនូវផលអាក្រក់ក្រៅពីការរំពឹងទុករបស់​ប្រទេស
នេះ។

សម្ដីនិយាយដើរផ្ទុយនឹងសកម្មភាព

        តាំងពីមុនមក ចិនជានិច្ចកាលជ្រើសរើសដោះស្រាយជំលោះនៅសមុទ្រ​ខាងកើតដោយឈរលើមូលដ្ឋានទ្វេភាគីដែលមិនចង់ឲ្យភាគីទី៣ជ្រៀតជ្រែកចូល
និងមិន​ចង់ឲ្យអន្តរជាតិភាវូបនីយកម្មបញ្ហានេះឡើយ។ បន្ទាប់ពីច្រើនលើកវៀត​
ណាម​ស្នើរជួបចរចារទ្វេភាគីដើម្បីដោះស្រាយបញ្ហាប៉ុន្តែមិនទទួលបានការគាំទ្រ
ណាមួយពីភាគីចិននោះ វៀតណាមបានប្តេជ្ញាផ្ញើរកំណត់ទូតប្រឆាំងជំទាស់ចិន
ជូន​អង្គការ​សហប្រជាជាតិ។ សកម្មភាពនេះរបស់វៀតណាមទទួលបានការគាំទ្រ
ដ៏​ធំធេងពីសំនាក់សាធារណៈមតិនៅក្នុងនិងក្រៅប្រទេស។

        ចំពោះមុខនឹងកាយវិការដាច់ខាតរបស់វៀតណាមនិងការរិះគន់យ៉ាងខ្លាំងក្លា
​របស់អន្តរជាតិ​ប៉ុន្មានថ្ងៃក្រោយពីវៀតណាមផ្ញើរកំណត់ទូតជូនអង្គការ​សហប្រជា
ជាតិ​ចិនក៏បានដាក់ជូនឯកសារជូនអង្គការនេះដែរ ដោយមូលបង្កាច់វៀតណាម​បង្ក​រឿងហេតុរារាំងចិននៅសមុទ្រខាងកើតនិងឲ្យនាវារំខានបុកទៅលើនាវា​ចិនចំនួន
១៤១៦លើក។ ប៉ុន្តែខណៈដែលវៀតណាមមានភ័ស្តុតាងគ្រប់គ្រាន់​ស្ដីពីអំពើរបង្ក
រឿងហេតុរបស់ចិននោះ ចិនគ្មានអ្វីដើម្បីបង្ហាញឡើយ។ ខណៈដែលចិនកំពុង
ស្វែងរកបង្កើតភ័ស្តុតាងក្លែងក្លាយនោះ រាល់រូបភាព clip ស្មោះត្រង់នៅស្ថានភាព
ជាក់ស្ដែងដោយវៀតណាមផ្គត់ផ្គងបានចុះផ្សាយលើ​បណ្ដាមធ្យោបាយផ្សាយ
ព័ត៌មានអន្តរជាតិ។

កិត្យានុភាពត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ

      ដោយរបៀបបដិសេធរាល់កាណាល់សន្ទនាពាក្យសម្ដីដើរផ្ទុយនឹងសកម្មភាព
នោះ ចិនបានបណ្ដាលការខូចខាតដ៏ធ្ងន់ធ្ងរដល់កិត្យានុភាពដោយខ្លួន​ឯង។ នា
ឆ្នាំ២០១២ ចិនទទួលបានជោគជ័យខណៈដែលរារាំងអាស៊ាននាំចេញ​សេចក្តី
ថ្លែងការណ៍រួមស្ដីពីសមុទ្រខាងកើតចំពោះសេចក្តីអំពាវនាវរបស់​ហ្វីលីពីន(ពេល
នោះកំពុងមានជំលោះវាលថ្មលិចទឹក Scarborough/Huangyan ជាមួយចិន)។ លើក
នេះដោយអំពើររំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យ​ភាពរបស់វៀតណាម​ចិន
សង្ឃឹមជាមួយយុទ្ធវិធីបែងចែកប្រទេសនីមួយៗ អាស៊ាននឹងបន្តត្រូវបែងចែក
ដើម្បីទទួលបានឧបាយកលរបស់ខ្លួន។ ប៉ុន្តែផ្ទុយ​នឹង​ការគិតគូររបស់ប៉េកាំង អាស៊ានបានបង្ហាញនូវកំលាំងសាមគ្គីភាពរបស់ប្លុក​ទាំងមូលដោយការស្រុះចិត្ត
គំនិតអំពីរបៀបដោះស្រាយស្ថានភាពនៅសមុទ្រខាងកើត។ ក្នុងជំនួបសន្ទនាជា
មួយប្រធានរដ្ឋចិនលោក Xi Jinping នៅប៉េកាំងនា​ខែឧសភាកន្លងមក ប្រធានាធិបតី
ម៉ីយ៉ាន់ម៉ាលោក Thein Sein បានប្រកាសថា ម៉ីយ៉ាន់ម៉ាឈរនៅខាងអាស៊ានក្នុង
បញ្ហានៅសមុទ្រខាងកើត ខណៈដែល​ចិន​កំពុងស្វែងរកការគាំទ្ររបស់ប្រទេស
នេះ។

ពិបាកក្នុងការទទួលជំនឿជាក់

          ការដែលបង្កើតឡើងសណ្តាប់ធ្នាប់និងវាតទីនិយមក្នុងដំបន់ពង្រីកសិទ្ធិ
អំណាចផ្តាច់មុខក្នុងតំបន់ ចិន កាន់តែរក្សាគោលនយោបាយល្មោភសង្គ្រាមគឺ
កាន់តែបំផ្លាញកិត្យានុភាព​របស់ខ្លួនដែរ។ ដាក់ស្ថានីយ៍ខួងចូលតំបន់សមុទ្រ
ជាអធិបតេយ្យភាពរបស់​វៀតណាមមិនអើពើដល់ពាក្យបណ្តឹងរបស់ហ្វីលីពីន ប្រកាសអធិបតេយ្យលើ​តំបន់សមុទ្ររបស់ប្រទេស ដទៃដោយគឃ្លើន​ ចិន
ប្រៀបដូចកំពុងរុញប្រទេស​អាស៊ានបង្កើនការផ្សារភ្ជាប់ ជាមួយអាមេរិក។

        ប៉ុន្តែ ការបាត់បង់ធំបំផុតរបស់ចិនគឺកិត្យានុភាពជាតិ។ នាប៉ុន្មានទស្សវត្តន៍
កន្លង ទៅ ចិនបានខំប្រឹងប្រែងក្នុងការស្ថាបនាសិទ្ធិអំណាចទន់ភ្លន់របស់ខ្លួនលើ
​គ្រប់​ទិសទីច្បាមជាប់វប្បធម៌ចិនគឺរាក់ទាក់យុត្តិធម៌បញ្ញានិងមានទំនុកទុកចិត្ត។
ប៉ុន្តែ​​ឥឡូវនេះ ដោយមហិច្ឆតាល្មោភសិទ្ធិអំណាច តើមានប្រទេសណាមួយនឹង​
ជឿជាក់ ឬមាន​ទំនាក់ទំនងជាមួយចិនប្រសិនបើជំនឿជាក់បានរលាយបាត់អស់
​ទៅហើយ៕

ប្រតិកម្មទៅវិញ