ចំណុចលេចធ្លោក្នុងការប្រតិបត្តិរបស់រដ្ឋាភិបាលវៀតណាមក្នុងឆ្នាំ២០២១

Chia sẻ

(VOVWORLD) - ឆ្នាំ២០២១ជាឆ្នាំពិសេសចំពោះរដ្ឋាភិបាលវៀតណាម។ នេះជាឆ្នាំដំបូងនៃ រដ្ឋាភិបាលអាណត្តិ២០២១-២០២៦ ហើយក៏ជាឆ្នាំដែលជម្ងឺ កូវីដ-១៩មានការ ផ្ទុះរាលដាលនៃវីរុសបំប្លែង Delta បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ ក្នុងបរិបទនោះ សមូហភាពរដ្ឋាភិបាលបានបង្ហាញ ភាពម្ចាស់ការ បត់បែនក្នុងការប្រតិបត្តិ ហើយមានការសម្រេចក្នុងរយៈពេល យូរអង្វែង ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើខឿនសេដ្ឋកិច្ច។

ចំណុចលេចធ្លោក្នុងការប្រតិបត្តិរបស់រដ្ឋាភិបាលវៀតណាមក្នុងឆ្នាំ២០២១ - ảnh 1ក្នុងរយៈពេលដ៏ខ្លី រដ្ឋាភិបាលវៀតណាមបានកៀងគរប្រភពធនធានទាំងអស់ ប្ដេជ្ញាអនុវត្តន៍យុទ្ធសាស្ត្រវ៉ាក់សាំងការពារកូវីដ-១៩។ (រូបថត៖ VNA)
ភាពបត់បែនក្នុងការប្រតិបត្តិ
ការផ្ទុះរាលដាលលើកទី៤នៃជម្ងឺរាតត្បាតកូវីដ-១៩នៅតាមខេត្ត ក្រុងជា ច្រើន ជាមួយនឹងវត្តមាននៃវីរុសបំប្លែង Delta បានញាំងវៀតណាមត្រូវអនុវត្តន៍ វិធានការរឹតត្បិតមិនធ្លាប់មានតាំងពីមុនមក នៅកម្រិតខ្លាំងក្លា ប្ដូរផ្ដាច់ជាងទៀត ដើម្បីអនុវត្តន៍គោលដៅជាអាទិភាពចម្បងបង្អស់ក្នុងការការពារសុខភាព អាយុជីវិតរបស់ប្រជាជន។ ក្នុងរយៈពេលដ៏ខ្លី រដ្ឋ រដ្ឋាភិបាល បានកៀងគរប្រភព ធនធានទាំងអស់ ប្ដេជ្ញាចិត្តអនុវត្តន៍យុទ្ធសាស្ត្រវ៉ាក់សាំងការពារកូវីដ-១៩ ដើម្បី សម្រេចបានភាពស៊ាំសហគមន៍ តាមរយៈដំណោះស្រាយនានាដូចជា បង្កើត មូលនិធិវ៉ាក់សាំង ជំរុញការទូតវ៉ាក់សាំង រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដោយ ឥតគិតថ្លៃទ្រង់ទ្រាយធំមិនធ្លាប់មានទាល់តែសោះ។ គិតដល់ចុងខែធ្នូឆ្នាំ២០២១ ជិត៩៨%នៃចំនួនប្រជាជនអាយុពី១៨ឆ្នាំឡើង ត្រូវបានចាក់វ៉ាក់សាំងយ៉ាង ហោច ណាស់១ដូស កើនឡើងប្រមាណ៤ដង ហើយជាង៨០%ត្រូវបានចាក់គ្រប់២ដូស កើនឡើងជាង២១ដងបើធៀបនឹងចុងខែសីហាឆ្នាំ២០២១។ ការចាក់វ៉ាក់សាំងជូន យុវជន កុមារជំទង់មានអាយុពី១២ដល់១៨ឆ្នាំ ក៏ត្រូវបានដំណើរការយ៉ាង ប្រញាប់ប្រញាល់ផងដែរ។
ពាក់ព័ន្ធដល់ការធានាសុខុមាលភាពសង្គម រដ្ឋាភិបាលបានផ្ដោតសំខាន់ ទៅលើការបញ្ជាណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ខ្ពស់ បន្តធ្វើការត្រួតពិនិត្យ អនុវត្តន៍ បណ្ដាដំណោះស្រាយដោយព្រមៗគ្នា ដើម្បីជួយឧបត្ថម្ភឲ្យទាន់ពេលវេលា ប្រសិទ្ធភាពនិងជាក់ស្ដែង ដល់ប្រជាជនដែលជួបការលំបាក ជាពិសេសគឺកុមារ កំព្រាដោយសារតែកូវីដ-១៩។ ថវិការាប់សិបទ្រីលានដុងត្រូវបានបើកការ ចំណាយសម្រាប់ជួយឧបត្ថម្ភដល់ប្រជាជនរាប់សិបលាននាក់ ដែលបង្ហាញឲ្យ ឃើញថា វៀតណាមចាត់ទុកការធានាសុខុមាលភាពសង្គមគឺជាភារកិច្ចគន្លឹះនិងជាប្រចាំ។
គួរឲ្យកត់សម្គាល់ថា វៀតណាមបានផ្លាស់ប្ដូរពីបាវចនា “zero Covid” ទៅ ជាការ “រៀនរស់ប្រកបដោយសុវត្ថិភាពជាមួយកូវីដ”។ ប្រការនេះបានដោះ ចំណង ក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ផលិតកម្មឡើងវិញ។ រហូតមកដល់ ពេលនេះ ខេត្តក្រុងសឹងតែទាំងអស់កំពុងថែរក្សាប្រតិបត្តិការផលិតកម្ម អាជីវកម្ម យ៉ាងសមស្រប ជៀសវាងមិនឲ្យផ្ដាច់ខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់។ ការវិវឌ្ឍន៍ ជាវិជ្ជមានបានកើតមានកាន់តែច្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជា ក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ លោក Thomas Bo Pederson នាយកក្រុមហ៊ុន Mascot ប្រចាំនៅវៀត ណាម បានវាយតម្លៃថា៖
“ខ្ញុំចាត់ទុកថា រដ្ឋាភិបាលវៀតណាមបានធ្វើការយ៉ាងល្អណាស់។ ពួកគេ បានធ្វើយ៉ាងត្រឹមត្រូវនូវអ្វីៗដែលរដ្ឋាភិបាលមានការទទួលខុសត្រូវមួយ នឹងធ្វើ ប្រសិនបើក្នុងស្ថានភាពរបស់វៀតណាម។ ប្រការដ៏ច្បាស់លាស់មួយគឺ រដ្ឋា ភិបាលវៀតណាមបានកំណត់អាទិភាពលេខ១គឺសុខភាពរបស់ប្រជាជន។ គ្មានអ្វីសំខាន់ជាងសុខភាពរបស់ប្រជាជនឡើយ។ នោះគឺគោលការណ៍ត្រួសត្រាយ ផ្លូវសម្រាប់សកម្មភាពទាំងអស់របស់រដ្ឋាភិបាលក្នុងស្ថានភាពកូវីដ-១៩។ ប៉ុន្តែ រដ្ឋាភិបាលក៏បានយល់ឃើញយ៉ាងឆាប់រហ័សថា សុខភាពសេដ្ឋកិច្ចគឺជា អាទិភាពសំខាន់លេខ២”។
ចំណុចលេចធ្លោក្នុងការប្រតិបត្តិរបស់រដ្ឋាភិបាលវៀតណាមក្នុងឆ្នាំ២០២១ - ảnh 2ទំហំនាំចេញនាំចូលក្នុងឆ្នាំ២០២១របស់វៀតណាម បានហួសពីកម្រិត៦៦០ពាន់លានដុល្លាអាមេរិក ក្នុងនោះអតិរេកពាណិជ្ជ កម្មតាមការប៉ាន់ស្មានថា សម្រេចបានប្រមាណ៣ពាន់លានដុល្លា។ (រូបថត៖ congly.vn)
រក្សារឹងមាំមូលដ្ឋានជាសារវ័ន្ត
ជាទូទៅ ក្នុងឆ្នាំ២០២១ លក្ខខ័ណ្ឌមូលដ្ឋានទាំងអស់របស់វៀតណាម នៅតែរឹងមាំ; ទុនបម្រុងរូបិយប័ណ្ណបរទេសកើនឡើងខ្ពស់; រូបិយវត្ថុមានស្ថិរភាព អតិផរណាស្ថិតក្រោមការគ្រប់គ្រង ជាដើម។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល វៀតណាមបានអនុវត្តន៍យ៉ាងបត់បែននិងប្រកបដោយប្រសិទ្ធភាពនូវគោល នយោបាយរូបិយវត្ថុ សាពើពន្ធ បំណុលសាធារណៈដើម្បីជំរុញទាំងការផ្គត់ផ្គង់ សរុបផងនិងតម្រូវការសរុបផង; ធ្វើពិពិធកម្មការនាំចេញ ឆ្លើយតប ហើយទាញ យកឱកាសពី FTA ជំនាន់ថ្មី។ ទំហំនាំចេញនាំចូលក្នុងឆ្នាំ២០២១របស់វៀត ណាម បានហួសពីកម្រិត៦៦០ពាន់លានដុល្លាអាមេរិក ក្នុងនោះអតិរេកពាណិជ្ជ កម្មតាមការប៉ាន់ស្មានថា សម្រេចបានប្រមាណ៣ពាន់លានដុល្លាអាមេរិក។ នេះ គឺជាតួរលេខគួរឲ្យមោទនភាពក្នុងស្ថានភាពកូវីដ-១៩ដ៏ស្មុគស្មាញនាបច្ចុប្បន្ន នេះ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថា៖
“ជោគជ័យដ៏លេចធ្លោនោះ គឺយើងរក្សាបាននូវចង្វាក់ផលិតកម្មនិង នាំចេញ ក្នុងនោះមានមជ្ឈមណ្ឌលនាំចេញធំៗដូចជាខេត្ត Bac Ninh Bac Giang Thai Nguyen។ ជោគជ័យធំទី២ គឺយើងបានប្រមូលកម្លាំងទាំងស្រុង ដើម្បីធ្វើ យ៉ាងណាធានាចរាចរណ៍ទំនិញ ក្នុងអំឡុងពេលរក្សាគម្លាតសង្គម រួមទាំងធាតុ ចូលសម្រាប់ផលិតទំនិញនាំចេញ ក៏ដូចជាទំនិញនាំចេញទៅដល់កំពង់ផែ សមុទ្រដើម្បីចេញទៅបរទេសផងដែរ។ ចំណុចសំខាន់ចុងក្រោយនោះ គឺយើង បានរក្សាសុវត្ថិភាពសម្រាប់ច្រកទ្វារនាំចេញស្នូលទាំងអស់”។
ក្នុងឆ្នាំ២០២១ រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងសម្រេចនៅ កម្រិតខ្ពស់បំផុតនូវគោលដៅដែលបានដាក់ចេញ។ ដោយឈរលើសមិទ្ធផល នោះក្នុងឆ្នាំ២០២២ រដ្ឋាភិបាលប្ដេជ្ញាចិត្តបន្តសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព ជំរុញការស្ដារនិងអភិវឌ្ឍ សេដ្ឋកិច្ចឡើងវិញតាមរយៈដំណោះស្រាយដ៏សមស្របនិងអាចធ្វើទៅបាន៕

ប្រតិកម្មទៅវិញ