កសាងប្រព័ន្ធគោលនយោបាយសង្គមឆ្ពោះទៅប្រជាជនទាំងមូល និងអភិវឌ្ឍន៍​ប្រទេស​ជាតិប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - ក្នុងសន្និបាតលើកទី ៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៨ តុលាគណៈកម្មាធិការមជ្ឈឹមបានឯកភាពគ្នាខ្ពស់ចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការបន្តការផ្លាស់ប្ដូរថ្មី លើកកំពស់សមត្ថភាពគោលនយោបាយសង្គម ឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មី។ យោងតាមគោលការណ៍នេះ ប្រព័ន្ធគោលនយោបាយសង្គមរបស់វៀតណាមចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ នឹងត្រូវបានកសាង ឆ្ពោះទៅប្រជាជនទាំងមូលយ៉ាងទូលំទូលាយ ឆ្លើយតបនឹងតម្រូវការសុខុមាលភាពសង្គម បង្កើតឱកាសអភិវឌ្ឍន៍ដល់មនុស្សគ្រប់រូប មិនបំផ្លិចចោលនរណាម្នាក់ឡើយ។
កសាងប្រព័ន្ធគោលនយោបាយសង្គមឆ្ពោះទៅប្រជាជនទាំងមូល និងអភិវឌ្ឍន៍​ប្រទេស​ជាតិប្រកបដោយចីរភាព - ảnh 1សន្និបាតលើកទី ៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣

ឆ្ពោះទៅប្រជាជនទាំងមូលយ៉ាងទូលំទូលាយ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

អំពីវិសាលភាព សេចក្ដីសម្រេចចិត្តរបស់មជ្ឈិមលើកនេះបានពង្រីក វិសាលភាពលើរាល់គោលនយោបាយសង្គម ផ្តោតសំខាន់លើការផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាពគោលនយោបាយសង្គម ឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។ របៀបអភិក្រមក៏ត្រូវបានកែសម្រួល

ពីការធានា និងស្ថិរភាពទៅជាស្ថិរភាព និងអភិវឌ្ឍន៍ ផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព លើកកម្ពស់សុខុមាលភាពសង្គមរបស់ប្រជាជនទាំងមូល ធានាសុខុមាលភាពសង្គម សន្តិសុខមនុស្ស និងសន្តិសុខសង្គម។ អំពីទស្សនៈ និងសតិអារម្មណ៍ដឹកនាំ ក្រៅពីការបន្តអះអាង និងបន្តមរតករាល់ទស្សនៈ សតិអារម្មណ៍ដឹកនាំនៃសេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី ៥ នីតិកាលទី ១១ ដែលត្រូវបានតថភាពជាក់ស្ដែងកំណត់ថាត្រឹមត្រូវនោះ សេចក្ដីសម្រេចចិត្តលើកនេះនឹងបំពេញបន្ថែម អភិវឌ្ឍន៍ និងបំភ្លឺយ៉ាងច្បាស់លាស់រាល់ការយល់ដឹងថ្មី អំពីការងារសង្គមក្នុងបរិបទដែលស្ថានភាព និងតម្រូវការភារកិច្ចថ្មីដូចជាប្រសាសន៍របស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងសម័យបិទសន្និបាតមជ្ឈឹមលើកទី ៨ នីតិកាលទី ១៣ នាថ្ងៃទី ៨ ខែតុលា៖ “គោលនយោបាយសង្គម គឺជាគោលនយោបាយចំពោះមនុស្ស ដើម្បីមនុស្ស បង្ហាញ ពីលក្ខណៈចរិតដ៏ល្អប្រសើររបស់របបយើង។ កសាង និងអនុវត្តន៍គោលនយោបាយ សង្គមត្រូវយកមនុស្សជាស្នូលជានិច្ច ហើយចាត់ទុកការវិនិយោគលើការអនុវត្តរាល់គោលដៅគោលនយោបាយសង្គមគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ។ គោលនយោបាយសង្គមត្រូវឆ្ពោះទៅប្រជាជនទាំងមូល ធានាឱ្យបានទូលំទូលាយ យុត្តិធម៌ ទំនើបកម្ម បរិយាប័ន្ន និងនិរន្តរភាព។ សុខុមាលភាពសង្គមត្រូវបានផ្ដោតសំខាន់ថែមទៀត ហើយធានាភាពបត់បែន និងការសម្របខ្លួនទៅនឹងកាលៈទេសៈដ៏អាក្រក់បំផុត ដែលកើតមានឡើងក្នុងទ្រង់ទ្រាយធំ ការពារប្រជាជនទាំងមូល និងមិនបំផ្លេចចោលនរណាម្នាក់នៅពីក្រោយឡើយ។

កសាងប្រព័ន្ធគោលនយោបាយសង្គមឆ្ពោះទៅប្រជាជនទាំងមូល និងអភិវឌ្ឍន៍​ប្រទេស​ជាតិប្រកបដោយចីរភាព - ảnh 2សន្និបាតលើកទី ៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣

បន្តជំរុញសមិទ្ធិផលសុខុមាលភាពសង្គមរបស់វៀតណាម

ការដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានឯកភាពជាឯកច្ឆ័ន្ទចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការបន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាពគោលនយោបាយសង្គម ឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មីគឺជាសញ្ញាសម្គាល់ដ៏សំខាន់ បន្តអះអាងការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាមក្នុងការអនុវត្តន៍គោលនយោបាយសង្គមដើម្បីប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាពនាពេលខាងមុខ។ លោកសាស្រ្តាចារ្យបណ្ឌិត Ta Ngoc Tan អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានអធិប្បាយថា៖

“ការអភិវឌ្ឍសង្គម និងការអភិវឌ្ឍមនុស្ស លើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនជានិច្ចកាលជាគោលដៅស្នូលរបស់វៀតណាមក្នុងដំណើរការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ និងកសាងប្រទេសជាតិ។ ក្នុងសម័យកាលផ្លាស់ប្ដូរថ្នី រួមជាមួយនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយសង្គមតាមបាវចនា៖ កំណើនសេដ្ឋកិច្ចដើរទន្ទឹមនឹងការអនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គមក្នុងគ្រប់ជំហាន គ្រប់គោលនយោបាយ និងក្នុងដំណើរការអភិវឌ្ឍន៍ទាំងមូល ជាមួយគោលដៅនាំមកនូវសុភមង្គលជូនប្រជាពលរដ្ឋឲ្យកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

ការដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានឯកភាពជាឯកច្ឆ័ន្ទចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការបន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាពគោលនយោបាយសង្គម ឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មីក៏នឹងជាមូលដ្ឋានដ៏សំខាន់សម្រាប់បក្សទាំងមូល និងប្រជាជនទាំងមូលបន្តពូនជ្រុំ និងអះអាងសមិទ្ធិផលសុខុមាលភាពសង្គម ដែលវៀតណាមសម្រេចបាន ក្រោយរយៈពេល ១០ នៃការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី ៥ នីតិកាលទី១១ ឆ្នាំ ២០១២ស្ដីពីគោលនយោបាយសុខុមាលភាពសង្គម។ តាមនោះ គិតត្រឹមឆ្នាំ ២០២២ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់ៗ របស់វៀតណាមសម្រេចបានប្រមាណ ៣ ៩០០ដុល្លារអាមេរិក កើន ៣៩  ដងបើធៀបនឹងឆ្នាំ ១៩៩០។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) បានកើនពី ០,៤៨ ក្នុងឆ្នាំ ១៩៩០ ឡើង ០,៧០៣ ក្នុងឆ្នាំ ២០២១ កើនពីរថ្នាក់ក្នុងចំណាត់ថ្នាក់ពិភពលោក ឡើងចំណាត់ថ្នាក់ ១១៥ ក្នុងចំណោមប្រទេសទាំង ១៩១។ ទន្ទឹមនឹងនោះ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយ ហើយគោលនយោបាយសង្គមនានាត្រូវបានលើកកម្ពស់ផងដែរ។

រាល់សមិទ្ធិផលអំពីសុខុមាលភាពសង្គមដូចដែលបានពោលខាងលើត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ហើយក៏នឹងជាមូលដ្ឋានប្រកបដោយនិរន្តរភាពសម្រាប់វៀតណាមអនុវត្តន៍ល្អរាល់ទិសដៅ ស្តីពីសុខុមាលភាពសង្គម ដែលសេចក្ដីសម្រេចចិត្តនៃសន្និបាតលើកទី ៨ គណៈកម្មាធិការមជ្ឈិមលើកទី៨ នីតិកាលទី ១៣នឹងចេញផ្សាយនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ