កសាងតំបន់ដីសណ្ដទន្លេក្រហមទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍឈានមុខគេ

Chia sẻ

(VOVWORLD) - “សតិអារម្មណ៍និងខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៣០ របស់ការិយាល័យនយោបាយ និងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល មានទិសដៅ និងចក្ខុវិស័យថ្មីៗជាច្រើន ក្នុងការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហម ដោយប្រែក្លាយតំបន់នេះទៅជាតំបន់ដ៏ស្វាហាប់ ដោយមានកំណើនសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសជាតិ។ នោះគឺជាសារដែលបានលើកឡើងនៅក្នុងអង្គសន្និសិទ្ធអនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០-NQ/TW ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ  ការការពារជាតិ នៃតំបន់ដីសណ្តរទន្លេក្រហម រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលប្រព្រឹត្តទៅនៅខេត្ត Quang Ninh នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។

កសាងតំបន់ដីសណ្ដទន្លេក្រហមទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍឈានមុខគេ - ảnh 1តំបន់ដីសណ្តទន្លេក្រហម គឺជាតំបន់សេដ្ឋកិច្ចសង្គមមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចសង្គមទាំង ៦ នៅក្នុងប្រទេសវៀតណាម។ (រូបភាព៖ VNA)

តំបន់ដីសណ្ដទន្លេក្រហម គឺស្ថិតនៅខាងក្រោមនៃទន្លេក្រហម និងទន្លេ Thai Binh ចំណុះភាគខាងជើងនៃប្រទេសវៀតណាម។ តំបន់នេះមានខេត្ត-ក្រុងចំនួន ១១ រួមមាន៖ ហាណូយ, Hung Yen, Hai Duong, Hai Phong, Bac Ninh, Vinh Phuc, Ha Nam, Thai Binh, Nam Dinh, Ninh Binh និង Quang Ninh។ ដោយមានផ្ទៃដី ១៤.៨០៦ គីឡូម៉ែត្រការ៉េ នេះគឺជាតំបន់ដីសណ្តធំទីពីរនៅវៀតណាម។ ប្រជាជនក្នុងតំបន់មានចំនួន ២១,៦ លាននាក់ ស្មើនឹង ២២,១% នៃចំនួនប្រជាជនទូទាំងប្រទេស។ តំបន់ដីសណ្តទន្លេក្រហម គឺជាស្ពានតភ្ជាប់រវាងតំបន់ភាគពាយ័ព្យ និងភាគកណ្តាលប៉ែកខាងជើង ដែលអំណោយផលក្នុងការទំនាក់ទំនងជាមួយតំបន់ផ្សេងៗ។ ដោយមានរដ្ឋធានីហាណូយ ដែលជាបេះដូងនៃប្រទេសជាតិ តំបន់ដីសណ្ដទន្លេក្រហមរក្សាតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វិទ្យាសាស្ត្រ - បច្ចេកទេស និងវប្បធម៌របស់វៀតណាម។ នៅទីនេះមាន អាកាសយានដ្ឋាន Noi Bai, អាកាសយានដ្ឋាន Van Don, កំពង់ផែ Hai Phong គឺជាច្រកចេញចូលក្នុងតំបន់ និងពិភពលោក ជួយឱ្យតំបន់នេះក្លាយជាតំបន់យុទ្ធសាស្ត្រសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ អធិបតេយ្យភាពលើកោះសមុទ្រ; គឺជាស្ពានរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយទីផ្សារធំៗរបស់ពិភពលោក។

តំបន់ដីសណ្តទន្លេក្រហមត្រូវតែជាតំបន់អភិវឌ្ឍន៍ឈានមុខគេ

យោងតាមសេចក្តីសម្រេចចិត្តលេខ ១៤/NQ-CP របស់រដ្ឋាភិបាល ចុះថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្តីពីកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០-NQ/TW របស់ការិយាល័យនយោបាយដោយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung ប្រកាសក្នុងសន្និសីទ គឺថា រដ្ឋាភិបាល កំណត់គោលដៅជាក់ស្តែងចំនួន ២១ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាននៅឆ្នាំ ២០៣០។ រួមជាមួយគ្នានោះ មានក្រុមភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ១០; កិច្ចការជាក់ស្តែងចំនួន ៣៦ និងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន ២០ ក៏ត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍតំបន់ដីសណ្តទន្លេក្រហម។

កសាងតំបន់ដីសណ្ដទន្លេក្រហមទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍឈានមុខគេ - ảnh 2រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung។ (រូបថត៖ VOV)

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖ “បន្តអភិវឌ្ឍន៍តំបន់ទៅតាមអនុតំបន់ ដែលក្នុងនោះមានតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង គឺជាមជ្ឈមណ្ឌលនយោបាយ-សេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសទាំងមូល ដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហម។ ដូច្នេះត្រូវកៀងប្រភពគរធនធានជាអតិបរមាសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ដោយក្នុងនោះត្រូវយកចិត្តទុកដាក់វិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ  និងទូលំទូលាយ ជាពិសេសការអភិវឌ្ឍបណ្តាញផ្លូវល្បឿនលឿន   ផ្លូវជាតិ ផ្លូវក្រវ៉ាត់ក្រុង ផ្លូវមាត់សមុទ្រ។ តភ្ជាប់អន្តរតំបន់ កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ផ្លូវដែក ដើម្បីធានាបាននូវការតភ្ជាប់រវាងតំបន់ អនុតំបន់ និងតភ្ជាប់ជាមួយតំបន់ផ្សេងទៀត។

មានការស្រុះចិត្តគំនិតគ្នា ការងារទាំងអស់នឹងដំណើរការយ៉ាងរលូន

ថ្នាក់ដឹកនាំក្រសួងនិងផ្នែកនានាបានលើកឡើងពីដំណោះស្រាយ ក្នុងវិស័យនេះសម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ និងរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម។ ក្នុងនោះ ធ្វើសមកាលកម្ម បង្កើតបណ្តាញដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេក្រហម តភ្ជាប់តំបន់ និងអន្តរជាតិ។ ដើម្បីអភិវឌ្ឍតំបន់ដីសណ្តទន្លេក្រហមទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងនវានុវត្តន៍ឈានមុខគេក្នុងប្រទេស។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ទីផ្សារការងារ ភ្ជាប់ការផ្គត់ផ្គង់កម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍក្នុងតំបន់; ជំរុញការអភិវឌ្ឍឧស្សាហកម្មតាមទិសទំនើប បច្ចេកវិទ្យាខ្ពស់ ចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកល...។

រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានលើកឡើងដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារការងារ ដើម្បីតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការការងារនៅតំបន់ដីសណ្ដទន្លេក្រហម។

“ការផ្លាស់ប្តូរធនធានមនុស្សត្រូវតែឈានទៅមុខមួយជំហាន ដោយផ្តោតការយកចិត្តទុកដាក់លើប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ផ្តោតលើការអប់រំឧត្តមសិក្សា និងការអប់រំវិជ្ជាជីវៈ និងទំនើបកម្មនៃការអភិវឌ្ឍសេវាកម្មការងារនៅតំបន់ដីសណ្ដទន្លេក្រហម បង្កើនការតភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារពលកម្មក្នុងតំបន់ផ្សេងទៀត និងប្រទេសអភិវឌ្ឍន៍”។ នេះបើយោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច។

ថ្នាក់ដឹកនាំខេត្ត ក្រុងដូចជា ហាណូយ, Quang Ninh, Hai Phong, Ha Nam ។ល។ ក៏បានលើកឡើងអំពីដំណោះស្រាយអភិវឌ្ឍន៍មូលដ្ឋានតាមផែនការអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេក្រហម។ ដំណោះស្រាយរួមមានៈ ការកសាងទីក្រុងហាណូយទៅជាទីក្រុងឆ្លាតវៃ ទំនើប ជាមួយនឹងអត្តសញ្ញាណ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍតំបន់ និងប្រទេសជាតិ; ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសមុទ្រ Hai Phong ក្នុងទិសដៅកំណើនបៃតង ដើម្បីក្លាយជាទីក្រុង - សេវាកម្ម - មជ្ឈមណ្ឌលទេសចរណ៍តភ្ជាប់ជាមួយតំបន់ និងពិភពលោក; ទាក់ទាញការវិនិយោគសម្រាប់ខេត្ត Ha Nam ដើម្បីអភិវឌ្ឍលើវិស័យបញ្ញាសិប្បនិមិត្ត ស្វ័យប្រវត្តិកម្ម ជីវបច្ចេកវិទ្យា និងផលិតផលឧស្សាហកម្មថ្មីៗ...។ ជាពិសេស ថ្នាក់ដឹកនាំនៃធុរកិច្ច និងអង្គការអន្តរជាតិជាច្រើនក៏បានលើកឡើងអំពីដំណោះស្រាយ សម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហម។

សន្និសីទស្តីពីការអនុវត្តផែនការសកម្មភាពរបស់រដ្ឋាភិបាល ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០-NQ/TW ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខតំបន់ដីសណ្ដទន្លេក្រហមដល់ឆ្នាំ២០៣០ ប្រកបដោយចក្ខុវិស័យ ដល់ឆ្នាំ ២០៤៥ គឺជាសន្និសីទលើកទី ៦ របស់រដ្ឋាភិបាល ដោយអនុវត្តកម្មវិធីសកម្មភាព អនុវត្តដំណោះស្រាយរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍ តំបន់នានាទូទាំងប្រទេស។ អនុវត្តន៍ស្មារតីនៃទិសដៅបញ្ជាណែនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហម នឹងពង្រីកសក្តានុពល គុណសម្បត្តិលេចធ្លោ ដើម្បីជួយតំបន់អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព ក្លាយជាកម្លាំងចលករឈានមុខគេ ដែលដឹកនាំដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងការផ្លាស់ប្តូរគំរូកំណើនរបស់វៀតណាមរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យ ដល់ឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ