​កសាងជួរបញ្ញវន្តទៅជាកម្លាំងរឹងមាំ ដើម្បីលើកកម្ពស់បញ្ញាជាតិ

Chia sẻ

(VOVWORLD) - “នៅគ្រប់សម័យកាល នៅគ្រប់ប្រទេស ជួរបញ្ញាវ័ន្តតែងតែជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍរបស់សង្គម”។ ប្រសាសន៍នេះត្រូវបានលោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀត ណាម  Nguyen Phu Trong គូសបញ្ជាក់ក្នុងពិធីរំលឹកខួបលើកទី ៦០ឆ្នាំ នៃទិវាលោកប្រធានហូជីមិញជួបសំណេះ សំណាលជាមួយជួរបញ្ញាវ័ន្តនិងរយៈពេល ៤០ឆ្នាំ នៃការបង្កើតសម្ព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម (២៤មិនា២០២៣) នៅទីក្រុងហាណូយ។ នៅក្នុងវេទិកានេះ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានអះអាងដែរថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីជំរុញនិងបញ្ចេញ នូវការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងថាមពលស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តនៃប្រទេសជាតិ។

​កសាងជួរបញ្ញវន្តទៅជាកម្លាំងរឹងមាំ ដើម្បីលើកកម្ពស់បញ្ញាជាតិ - ảnh 1អគ្គលេខា Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៦០ នៃទិវាលោកប្រធានហូជីមិញជួបសំណេះសំណាលជាមួយបញ្ញវន្ត (១៨ ឧសភា ១៩៦៣- - ១៨ ឧសភា២០២៣) និងខួបលើកទី ៤០ នៃការបង្កើតសម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (២៦ មីនា ១៩៨៣ -២៦ មីនា ២០២៣) (រូបថត៖ VOV)

តាមការគណនា ដំបូលរួមរបស់បញ្ញវន្តវៀតណាមគឺ សម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ដែលកំពុងប្រមូលផ្តុំបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រប្រមាណ ២,២ លាននាក់។ ទន្ទឹមនឹងនោះ សម្ព័ន្ធសមាគមអក្សរសិល្ប៍ និងសិល្បៈវៀតណាមក៏ជាអង្គការមួយដែលមានសមាជិកជាង ៤ ម៉ឺននាក់ផងដែរ។ វៀតណាមក៏មានកម្លាំងខ្លាំងនៃអ្នកវិទ្យាសាស្ត្រ បញ្ញវន្ត និងសិល្បករដែលកំពុងប្រតិបត្តិការលើវិស័យជាច្រើនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅបរទេស។ ការរួមចំណែករបស់បញ្ញវន្ត វិចិត្រករ និងអ្នកវិទ្យាសាស្ត្រវៀតណាមមានសារៈសំខាន់  និងមានអត្ថន័យមូលដ្ឋានគ្រឹះចំពោះជោគវាសនា និងអនាគតរបស់ប្រទេសជាតិ។

ជួរបញ្ញវន្តជាសម្បត្តិ ដ៏មានតម្លៃរបស់ប្រជាជាតិ

បក្ស និងរដ្ឋវៀតណាមទទួលស្គាល់ការរួមវិភាគទានដ៏ធំធេងរបស់បញ្ញវន្តក្នុងប្រព័ន្ធនៃសម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម សម្ព័ន្ធសមាគមអក្សរសាស្ត្រ និងសិល្បៈវៀតណាម ដែលមានជំនឿយ៉ាងមុតមាំចំពោះការដឹកនាំរបស់បក្ស តែងតែលះបង់ដោយស្មោះស្ម័គ្រ រួមចំណែកការពារមូលដ្ឋានមនោគមវិជ្ជាបក្ស និងអនុវត្តសកម្មភាពលើកកំពស់កម្លាំងសហជីពកម្មករ កសិករ និងបញ្ញវន្តនៃប្រទេសជាតិ។ ក្នុងបទថ្លែងមតិនៅកិច្ចប្រជុំរបស់សម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាម នាថ្ងៃទី ២៤ មិនា  អគ្គលេខាបក្ស លោក  Nguyen Phu Trong  បានគូសបញ្ជាក់ថា៖ “បញ្ញវន្តគឺជាផ្នែកមួយនៃធនធានមនុស្ស និងជាធនធានវិទ្យាសាស្ត្រ និងបច្ចេក ទេស ចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ចំណេះដឹង និងបណ្តុះបណ្តាលទេពកោសល្យជូនប្រទេសជាតិ។ បន្តប្រពៃណីរបស់ប្រជាជាតិ អនុវត្តទស្សនៈនៃលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញចំពោះបញ្ញវន្ត ក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មី បក្សយើងតែងតែយកចិត្តទុកដាក់ក្នុងការដឹកនាំសកម្មភាពប្រមូលផ្តុំ   និងអភិវឌ្ឍន៍បញ្ញា។ បក្សបានចេញសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំជាច្រើន ដើម្បីដឹកនាំការងារប្រមូលផ្តុំបញ្ញវន្ត”។

​កសាងជួរបញ្ញវន្តទៅជាកម្លាំងរឹងមាំ ដើម្បីលើកកម្ពស់បញ្ញាជាតិ - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយគណៈប្រតិភូចូលរួមព្រឹត្តិការណ៍ (រូបថត៖ VOV)

ការកសាងជួរបញ្ញវន្ត ដើម្បីលើកកំពស់បញ្ញារបស់ប្រទេសជាតិ

យោងតាមអគ្គលេខាបក្ស លោក Nguyen Phu Trong សម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងជួរបញ្ញវន្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមត្រូវបន្តសកម្ម និងបំពេញការងារកាន់តែល្អប្រសើរក្នុងការផ្តល់ប្រឹក្សាដល់បក្ស និងរដ្ឋលើការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេស ការប្រមូលផ្តុំបញ្ញវន្តដើម្បីសម្រេចគោលដៅនេះ ក៏ត្រូវបានអគ្គលេខាបក្ស លោក Nguyen Phu Trong ចង្អុលបង្ហាញច្បាស់ថា៖ “បន្តអនុវត្តការងារពិគ្រោះយោបល់ និងរិះគន់ឱ្យកាន់តែប្រសើរឡើងក្នុងដំណើរការបង្កើត និងសុក្រិតនូវយន្តការ គោលនយោបាយ និងឯកសារច្បាប់ប្រកបដោយលក្ខណៈវិនិច្ឆ័យជាក់ស្តែង ដើម្បីកសាងនូវបញ្ញវន្តវៀតណាមឲ្យកាន់តែចម្រើនដោយឥតឈប់ឈរ។ ធានាបាននូវបរិមាណ និងគុណភាពគ្រប់គ្រាន់ មានរចនាសម្ព័ន្ធសមស្រប បំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។ ម្យ៉ាងវិញទៀត ត្រូវមានផែនការរៀបចំ និងប្រើប្រាស់ជួរបញ្ញវន្តក្នុងលក្ខណៈសមហេតុផល។ បង្កើតគោលនយោបាយទាក់ទាញបញ្ញវន្តវ័យក្មេង ដែលបានទទួលការបណ្តុះបណ្តាលជាផ្លូវការ ដែលពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព និងមានសីលធម៌ ដើម្បីចូលរួមក្នុងសកម្មភាពនៅក្នុងវិទ្យាស្ថានស្រាវជ្រាវ សាលារៀន និងសហគ្រាស។ បង្កើតយន្តការ និងគោលនយោបាយដើម្បីទាក់ទាញ និងប្រមូលផ្តុំបញ្ញវន្តវៀតណាមនៅឯបរទេស ចូលរួមយ៉ាងសកម្មក្នុងការរចនា កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាថ្មី; ផ្តោតការយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់បញ្ញវន្តដែលមានស្នាដៃឆ្នើមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា”។

លោកអគ្គលេខាក៏បានស្នើឱ្យពង្រឹងតួនាទីដឹកនាំរបស់បក្ស គណៈប្រតិភូ និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការដឹកនាំ និងបង្កើតលក្ខខណ្ឌសម្រាប់ជួរបញ្ញាវ័ន្តក្នុងការផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់មហាជនឱ្យអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាលំបាកក្នុងជីវភាពក៏ដូចជាក្នុងផលិតកម្ម អាជីវកម្ម និងការការពារបរិស្ថាន។ សម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងអង្គការសមាជិកក៏ត្រូវបន្តកែលម្អខ្លឹមសារ និងរបៀបប្រតិបត្តិការ ដើម្បីលើកកំពស់គុណភាព និងប្រសិទ្ធភាពការងារ កែលម្អគំនិតផ្តួចផ្តើម ថាមវន្ត ច្នៃប្រឌិត។ យោតាមលោកអគ្គលេខាបក្ស ដំណោះស្រាយទាំងនេះគឺដើម្បីអនុវត្តគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋវៀតណាមលើការបន្តកសាងជួរបញ្ញាទៅជាកម្លាំងរឹងមាំ ដើម្បីលើកកំពស់បញ្ញារបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ