ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម

Chia sẻ
(VOVWORLD) -សហគ្រាសធុនតូចនិងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម ជាពិសេសក្នុងបរិយាកាស សកលភាវូបនីយកម្មនាសព្វថ្ងៃ។សប្ដាហ៍ សន្និសីទរដ្ឋមន្ត្រី សហគ្រាសធុនតូចនិងមធ្យម APEC 2017 កំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ  

សហគ្រាសធុនតូចនិងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម ជាពិ សេស ក្នុងបរិយាកាស សកលភាវូបនីយកម្មនាសព្វថ្ងៃ។សប្ដាហ៍ សន្និសីទរដ្ឋមន្ត្រី សហគ្រាសធុនតូចនិងមធ្យម APEC 2017 កំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដែលជាឱកាសសំរាប់សហគ្រាស ធុន តូចនិងមធ្យមវៀតណាមជួបប្រាស្រ័យ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍។ នេះក៏ជាឱកាសមួយសម្រាប់រដ្ឋាភិបាលវៀតណាមក្នុងការបំពេញនូវយន្តការអោយសមស្របសម្រាប់សហគ្រាសធុនតូចនិងមធ្យមដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម - ảnh 1

ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម

សហគ្រាសធុនតូចនិងមធ្យមឥឡូវនេះមានជិត 98% នៃបរិមាណសហគ្រាសវៀតណាមដែលរួមចំណែក 40% លើផលិតផលក្នុងស្រុកសរុប និង 30% នៃចំណូលសរុបរបស់រដ្ឋ ដោះស្រាយ 50% នៃការងារធ្វើសម្រាប់សង្គម។ប៉ុន្តែដោយមានដើមទុនតូច បានជាសហគ្រាសធុនតូចនិងមធ្យមគ្មានវិនិយោគច្រើនក្នុងការធ្វើទំនើប កម្មជួសជុលម៉ាស៊ីននិងទិញឧបករណ៍បច្ចេកវិទ្យាទំនើប។ សហគ្រាសធុនតូចនិងមធ្យមក៏ប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការស្វែងរក ទាក់ទងទីផ្សារនិងការចែកចាយផលិតផលដោយសារតែការខ្វះព័ត៌មានទីផ្សារនិងការងារ Marketing  មិនបានល្អ។ ប្រការនេះបាន ដែលធ្វើឱ្យទំនិញរបស់សហគ្រាសធុនតូចនិងមធ្យមជួបការលំបាកលើទីផ្សារ សមត្ថភាពធ្វើពាណិជ្ជកម្មនៅមានកម្រិត។

សហគ្រាសធុនតូចនិងមធ្យមវៀតណាមស្វែងរកទិសដៅថ្មីក្នុងបរិយាកាសសកលភាវូបនីយកម្ម

នៅក្នុងសិក្ខាសាលា APEC O2O នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរដ្ឋមន្រ្តីសហគ្រាសធុនតូចនិងមធ្យម APEC 2017 ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ គណៈប្រតិភូសុទ្ធតែជាអ្នកគ្រប់គ្រងអ្នកជំនាញសេដ្ឋកិច្ច វាគ្មិនមកពីខឿមសេដ្ឋកិច្ច APEC បានចាត់ទុកថា៖សហគ្រាសធុនតូចនិងមធ្យមត្រូវមាននិន្នាការយុទ្ធសាស្រ្តក្នុងដំណើរការអភិវឌ្ឍន៍។ លោក Tran Van Phat នាយកប្រតិបត្តិនៃក្រុមហ៊ុនរ៉ូបូតចែករំលែកថា៖

“ សហគ្រាសវៀតណាមចាំបាច់ចូលរួមកាន់តែច្រើននៅក្នុងវេទិការសេដ្ឋកិច្ចពីព្រោះសេដ្ឋកិច្ចបច្ចុប្បន្នគឺធ្វើ សមាហរណកម្មសកលនិងអាស៊ីអាគ្នេយ៍កំពុងស្ថិតនៅក្នុងលំហូរ។ ដូច្នេះយើងគប្បីត្រៀមខ្លួនដើម្បីប្រឆាំងនឹងការលុកលុយនៃសេដ្ឋកិច្ចបរទេស។ ព្រមទាំងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយនឹងលំហូរនៃសេដ្ឋកិច្ចពិភពលោកទៀតផង។ ធ្វើបានអីចឹងសហគ្រាសធុនតូចនិងមធ្យមទើបមានឱកាសដើម្បីរស់និងអភិវឌ្ឍ។

ប្រទេសជាច្រើនលើពិភពលោក រួមទាំងប្រទេសវៀតណាមកំពុងអំពាវនាវដល់សហគ្រាសធុនតូចនិងមធ្យមឱ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកLogistics សកល ជាផ្នែកមួយសំខាន់របស់សេវាកម្មពាណិជ្ជកម្មអន្ដរជាតិ។ លោក Tran Chi Dung នាយករងក្រុមហ៊ុនដឹកជញ្ចូនបញ្ញា និងភ័ស្តុភារ សមាជិកក្រុមប្រឹក្សាបណ្តុះបណ្តាលនៃសម្ព័ន្ធសមាគម Logistics វៀតណាមបានមានប្រសាសន៍ថា៖ ផ្នែក Logistics បង្កើតនូវឱកាសជាច្រើនសម្រាប់ការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម។

“ដើម្បីសហគ្រាសយល់និងទាក់ទងនឹងកម្មវិធីនេះគឺត្រូវតែមានសកម្មភាពខុសគ្នា។ ការបែងចែកជាក្រុម ផ្នែករដ្ឋាភិបាលត្រូវមានគោលនយោបាយថ្មី មានចំណាយដើម្បីស្ថាប័នរដ្ឋនានាជំរុញសកម្មភាព ទាក់ទាញសហគ្រាសចូលរួម។”

ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម - ảnh 2

ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម

រដ្ឋាភិបាលវៀតណាមបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគ្រាសធុនតូចនិងមធ្យមអភិវឌ្ឍន៍

          ការដែលរដ្ឋសភាអនុម័តលើច្បាប់ស្តីពីការជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម និងចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ ២០១៨ គឺជាជំហានជាក់ស្ដែងមួយឆ្ពោះទៅរកការដឹកនាំរបស់បក្សនិងរដ្ឋចំពោះការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចឯកជន។ បង្កើតកម្លាំងសំរាប់សហគ្រាសធុនតូចនិងមធ្យមអភិវឌ្ឍ។ ថ្លែងនៅក្នុងសន្និសីទអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលបានកំណត់ឧបសគ្គចំពោះការអភិវឌ្ឍសហគ្រាស។

          “ដើម្បីផលិតផលចេញទៅក្នុងទីផ្សារគឺនៅតែមានការជំពាក់ជំពិនជាច្រើន។បទបញ្ញាត្តិស្តីពីការទទួលស្គាល់ សហគ្រាសបច្ចេកវិទ្យាខ្ពស់ សហគ្រាសវិទ្យាសាស្រ្ត - បច្ចេកវិទ្យានិងសហគ្រាសនៅក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភមាន ច្រើនប៉ុន្តែមិនទាន់ដាក់អោយដំណើរការឡើយ។ ក្នុងឱកាសនេះ ខ្ញុំក៏និយាយថា៖រដ្ឋាភិបាលនឹងទទួល  កសាង គោលនយោបាយសមភាពរវាងផ្នែកឯកជននិងរដ្ឋ សមស្របជាមួយបទដ្ឋានអន្តរជាតិ។”

          នាពេលខាងមុខនេះ រដ្ឋាភិបាលវៀតណាម នឹងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីសម្រេចដំណើការឧស្សាហកម្មលើកទី៤។ ក្នុងនោះមានការបង្កើនកសាងហេដ្ឋារចនាសម្ព័ន្ធ  លើវិស័យបច្ចេកទេសឌីជីថល់ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ដើម្បីសហគ្រាសធុនតូចនិងធម្យមអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ