ការសម្របខ្លួនប្រកបដោយសុវត្ថិភាព ត្រៀមខ្លួនជាស្រេចបើកទ្វារ និង​ការស្ដារសកម្មភាព​សេដ្ឋកិច្ចឡើងវិញ

Chia sẻ
(VOVWORLD) - ដោយផ្អែកលើមូលដ្ឋានតថភាពជាក់ស្ដែងនៃការវិវឌ្ឍ និងបទពិសោធន៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅទាំងក្នុងប្រទេស និងនៅលើពិភពលោកនោះ វៀតណាមបានធ្វើការកែសម្រួលនិងកំពុងអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រថ្មីស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ដូច្នេះ វៀតណាមបានផ្លាស់ប្តូរគោលដៅ“សូន្យកូវីដ” (Zero Covid) ទៅជាគោលដៅសម្របខ្លួន និងរៀនរស់ប្រកបដោយប្រសិទ្ធភាពជាមួយជំងឺរាតត្បាត ក៏ដូចជាជួយសម្រួលការបើកទ្វារ និងការស្ដារសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ។
ការសម្របខ្លួនប្រកបដោយសុវត្ថិភាព ត្រៀមខ្លួនជាស្រេចបើកទ្វារ និង​ការស្ដារសកម្មភាព​សេដ្ឋកិច្ចឡើងវិញ - ảnh 1សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២១ (រូបថត៖ VNA)

ការសម្របខ្លួនប្រកបដោយប្រសិទ្ធភាពជាមួយជំងឺរាតត្បាត

យោងតាមសាស្ត្រាចារ្យរងបណ្ឌិត Nguyen Thi Lien Huong ប្រធាននាយកដ្ឋានគ្រប់គ្រងបរិស្ថានសុខាភិបាល នៃក្រសួងសុខាភិបាលបានឲ្យដឹងថា ការសម្របខ្លួនប្រកបដោយប្រសិទ្ធភាពគឺមានន័យថា មិនប្រដេញតាមគោលដៅសូន្យកូវីដឡើយ ពោលគឺទទួលស្គាល់ថា មានករណីឆ្លងជំងឺក្នុងសហគមន៍ ប៉ុន្តែត្រូវធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន និងបន្តសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

នៅក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២១ កាលពីថ្ងៃទី ២ ខែតុលា នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ការស្ដារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគឺពឹងផ្អែកយ៉ាងធំធេងទៅលើលទ្ធផលនៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ដោយផ្អែកលើស្ថានភាព និន្នាការ បទពិសោធន៍អន្តរជាតិ និងស្ថានភាពវិវឌ្ឍន៍នៃជំងឺរាតត្បាត សមត្ថភាពសុខាភិបាល បទពិសោធន៍ជាក់ស្ដែង ការចាក់វ៉ាក់សាំង ; នៅចំពោះមុខតម្រូវការនៃជីវភាពរស់នៅ; ដោយផ្អែកលើមូលដ្ឋានវិភាគវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយ និងការពិគ្រោះយោបល់ជាមួយអង្គការ អ្នកជំនាញជាតិនិងអន្តរជាតិដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់វៀតណាមផ្លាស់ប្ដូរទិសដៅយុទ្ធសាស្ត្រទៅជា ការបន្សាំខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “យើងនៅតែត្រូវច្បាមជាប់នូវសសរស្តម្ភទាំងបីក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ៖ ទីមួយគឺការធ្វើចត្តាឡីស័ក ទីពីរគឺការធ្វើតេស្ត ហើយទីបីគឺការព្យាបាល និងការថែទាំ។ យើងត្រូវធ្វើការចត្តាឡីស័កយ៉ាងតឹងរ៉ឹង ដោយមានការគ្រប់គ្រងល្អ។ ចំណែកឯការធ្វើតេស្តគឺត្រូវឆាប់រហ័ស តាមបែបវិទ្យាសាស្ត្រ សមស្រប និងប្រកបដោយប្រសិទ្ធភាព។ សសរស្តម្ភទី ៣ ក្នុងការព្យាបាលគឺត្រូវធ្វើការព្យាបាល និងថែទាំអ្នកជំងឺតាំងពីដំណាក់កាលដំបូង មិនទុកឱ្យអ្នកជំងឺឈឺធ្ងន់រហូតដល់ស្លាប់។ ពីសសរស្តម្ភទាំងបីនេះ យើងក៏អាចបង្កើតរូបមន្តមួយគឺ៖ ៥K + វ៉ាក់សាំង + បច្ចេកវិទ្យានិងការយល់ដឹងរបស់ប្រជាជន” ។

ការសម្របខ្លួនប្រកបដោយសុវត្ថិភាព ត្រៀមខ្លួនជាស្រេចបើកទ្វារ និង​ការស្ដារសកម្មភាព​សេដ្ឋកិច្ចឡើងវិញ - ảnh 2លោកស្រី Nguyen Thi Huong Lan ប្រធាននាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេស (រូបថត៖ VNA)

ត្រៀមខ្លួនជាស្រេចបើកទ្វារសម្រាប់ការស្កាសកម្មភាពសេដ្ឋកិច្ចឡើងវិញ

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនជាមួយជំងឺរាតត្បាតនោះ វៀតណាមក៏បាន និងកំពុងអនុវត្តន៍យ៉ាងសកម្មនូវការងារត្រៀមរៀបចំបើកទ្វារ និងស្ដារផលិតកម្មឡើងវិញ។ កាលពីថ្ងៃទី ៣ ខែតុលា កន្លងទៅ រដ្ឋាភិបាលបានចេញផ្សាយសារាចររបស់លោកនាយករដ្ឋមន្ត្រីស្ដីពីការស្ដារផលិតកម្មឡើងវិញនៅតាមមណ្ឌលឧស្សាហកម្ម ក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ មុននេះ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកញ្ញា លោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំ និងសន្និសីទដ៏សំខាន់ជាមួយសហគ្រាស និងខេត្ត ក្រុងនានានៅទូទាំងប្រទេស ដើម្បីធ្វើការពិភាក្សាលើវិធានការស្ដារសកម្មភាពផលិតកម្មឡើងវិញ។

គួរកត់សម្គាល់ថា ក្នុងជំហានត្រៀមរៀបចំបើកទ្វារឡើងវិញជាបន្តបន្ទាប់តាំងពីច្រើនខែកន្លងទៅនោះ វៀតណាមបានអនុវត្តន៍យ៉ាងសកម្មនួវគោលនយោបាយ“ លិខិតឆ្លងដែនវ៉ាក់សាំង” (លិខិតឆ្លងដែនសុខភាពសុខាភិបាល) សំដៅបង្កលក្ខណៈងាយស្រួលជូនអ្នកជំនាញ ដៃគូ វិនិយោគិនបរទេសមកវៀត ណាមបោះទុនវិនិយោគ ធ្វើអាជីវកម្ម និងស្វែងរកទីផ្សារ ដើម្បីបន្ថែមកម្លាំងចលករដល់សកម្មភាពសេដ្ឋកិច្ច។ លោកស្រី Nguyen Thi Huong Lan ប្រធាននាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេស - អង្គភាពទទួលបន្ទុកអនុវត្តកម្មវិធីលិខិតឆ្លងដែនសុខាភិបាលបានអះអាងថា៖ “ សារៈសំខាន់នៃគោលនយោបាយលិខិតឆ្លងដែនវ៉ាក់សាំងនៅក្នុងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញនៅពេលគ្រប់គ្រងបានជំងឺរាតត្បាតគឺត្រូវបានបក្ស រដ្ឋ និងរដ្ឋាភិបាលបង្ហាញតាមរយៈឯកសារសំខាន់ៗជាច្រើនរបស់ការិយាល័យនយោបាយ និងរដ្ឋាភិបាល។ ក្នុងនោះបានកំណត់ថាការទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់បរទេស គឺជាមូលដ្ឋានដើម្បីកំណត់គោលនយោបាយឆ្លងដែនថ្មី បង្កើនការទាក់ទាញនិងបង្កលក្ខណៈងាយស្រួលជាអតិបរមាសម្រាប់អ្នកជំនាញ វិនិយោគិន និងជនបរទេសឆ្លងចូលប្រទេស ក៏ដូចជាចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅពីរទន្ទឹមគ្នា និងបម្រើការអភិវឌ្ឍសេដ្ឋកិច្ចនារយៈពេលខាងមុខផងដែរ។

លោក Vu Tien Loc ប្រធានមជ្ឈមណ្ឌលអាជ្ញាកណ្តាលអន្តរជាតិវៀតណាម (VIAC) និងសេដ្ឋកិច្ចវិទូជាច្រើនរូបបានវាយតម្លៃថា៖ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីកំពុងផ្ញើសារយ៉ាងខ្លាំងក្លាដល់ប្រជាជនទាំងមូលក៏ដូចជាសហគមន៍ធុរកិច្ចនៅក្នុង និងក្រៅប្រទេសការប្ដេជ្ញាចិត្ត ដំណោះស្រាយកាត់បន្ថយ និងរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩។ វីរុស Sars – CoV-2 មិនអាចធ្វើឲ្យវៀតណាមបិទទ្វារខឿនសេដ្ឋកិច្ចឡើយ។ វៀតណាមបាន និងកំពុងបន្តគឺជាគោលដៅមកដល់ជួរមុខរបស់វិនិយោគិនអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ