រយៈពេល១ឆ្នាំ ចាប់តាំងពីជាប់ឆ្នោតមុខដំណែងដឹកនំាប្រទេសអាមេរិក ការ សន្យាធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញ ត្រូវបានលោក Trump អនុវត្តជាក់ស្តែងតាមរយៈ គោលនយោបាយជាច្រើនលើគ្រប់វិស័យ ពិសេសគឺវិស័យសេដ្ឋកិច្ចនិងការទូត។
ការសម្រេចចិត្តនេះគឺពោរពេញដោយភាពភ្ញាក់ផ្អើល
ក្រោយរយៈពេលពីរថ្ងៃ បន្ទាប់ពីបានធ្វើសច្ចាប្រណិធានទទួលដំណែងមក លោក Trump បានចុះហត្ថលេខាលើអនុក្រិតប្រតិបត្តិច្បាប់ដំបូង ដកអាមេរិកចេញពីកិច្ចព្រម ព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រ ដែលត្រូវបានចរចារដោយប្រទេសចំនួន ១២ នៅក្នុងតំបន់។ កាយវិការនេះរបស់លោក Trump បានដាក់ប្រទេសនៅសល់ក្នុងភាពទល់ច្រក ព្រោះយោងតាមកិច្ចព្រមព្រៀងមុននេះ TPP ត្រឹមតែមានសុពលភាពខណៈ ដែលមានប្រទេសចំនួន៦អនុម័តមុនខែកុម្ភៈឆ្នាំ២០១៨និងប្រទេសទាំងអស់នេះត្រូវបង់ ប្រាក់ចំនួន៨៥%នៃ GDP ក្នុងប្លុក (មានន័យថា មិនអាចខ្វះ អាមរិកឬជប៉ុនឡើយ)។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
បន្ទាប់ពី TPP នាថ្ងៃទី២មិថុនាឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស ដកខ្លួនចេញពីកិច្ចព្រមព្រៀង ប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលមានប្រទេសចំនួន១៩៥អនុ ម័តជាឯកឆ័ន្ទ សំដៅរាំងស្កាត់ការឡើងកំដៅសកល លោក។ ដោយមិនអើពើដល់មតិប្រឆាំងឡើយ លោក D.Trump បានចាត់ទុកថា កិច្ច ព្រមព្រៀងប៉ារីសជាកិច្ចព្រមព្រៀងអយុត្តិធម៌សម្រាប់អាមេរិក រួមចំណែក ឆក់យកការងារធ្វើរបស់ពលករអាមេរិកនិងប៉ះពាល់ដល់អ្នកបង់ពន្ធអាមេរិក។
ភាពភ្ញាក់ផ្អើលកើតមានឡើងជាបន្តបន្ទាប់ នាថ្ងៃ១២តុលាឆ្នាំ ២០១៧ ក្រសួងការ បរទេសអាមេរិកបានប្រកាសថា វ៉ាស៊ីងតោននឹងដកចេញពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) ចាប់ពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៨ ហើយខ្លួន ត្រឹមតែរក្សានូវតួនាទីជាអ្នកសង្កេតការតែប៉ុណ្ណោះ។ រួមជាមួយគ្នានោះ គឺមានការផ្លាស់ប្តូរ ជាច្រើនក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកលើបណ្តាបញ្ហានុយក្លេអែរ សង្គ្រាមស៊ីវិលនៅស៊ីរីនិងទំនាក់ទំនងជាមួយប្រទេសជិតខាងគុយបាជាដើម។ ជា ពិសេស គឺការសម្រេចចិត្តទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីនៃរដ្ឋជ្វីហ្វ អ៊ីស្រាអែល ធ្វើឲ្យសហ គមន៍អន្តរជាតិចម្រូងចម្រាស់នាប៉ុន្មានថ្ងៃចុងឆ្នាំ២០១៧។
ខិតខំប្រឹងប្រែងពង្រឹងតួនាទីនៃមហាអំណាចសេដ្ឋកិច្ច
មិនត្រឹមតែប្តេជ្ញាដកអាមេរិកចេញពីអង្គការជាច្រើននិងសន្ធិសញ្ញាអន្តរជាតិមួយ ចំនួននិងផ្លាស់ប្តូរគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកប៉ុណ្ណោះទេ ប្រធានា ធិបតីអាមេរិក លោក Donald Trump ថែមទាំងផ្សព្វផ្សាយសាធារណៈនូវអនុក្រិត្យការ ពារសុវត្ថិភាពរបស់អាមេរិក ដែលលេចធ្លោបំផុតគឺ “អនុក្រិត្យការពារជាតិចេញពីការ ធ្វើអន្តោប្រវេសន៍នៃភេរវកម្មបរទេសចូលអាមេរិក” តាមនោះ រឹតបន្តឹងការធ្វើដំណើរ ទៅវិញទៅមកនិងការស្នាក់នៅរបស់ជនមកពីប្រទេសមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក។ រួម ជាមួយគ្នានោះ គឺជាការខិតខំអនុវត្តកសាងជញ្ជាំងព្រំដែនជាមួយម៉ិកសិក កែទម្រង់ ពន្ធដា និងលុបចោលទាំង ស្រុងច្បាប់ស្តីពីការថែទាំសុខភាព Obamacare ផងដែរ។
ទោះបីជានៅកើតមានឡើងភាពចម្រូងចម្រាស់ជាច្រើនក៏ដោយ ប៉ុន្តែមានការពិត ជាក់ស្តែងមិនអាចប្រកែកបានឡើយ នោះគឺ សេចក្តីសម្រេចចិត្តលើវិស័យសេដ្ឋកិច្ចរបស់លោក Trump គឺនាំមកលទ្ធផលវិជ្ជមាន។ ក្នុងឆ្នាំ២០១៧នេះ សេដ្ឋកិច្ចអាមេរិក មានការងើបឡើងវិញយ៉ាងខ្លាំង ពោលគឺទទួលបានកំណើន GDP 3%។ ទន្ទឹមនឹង កំណើន GDP បានកែលំអរនោះ ក្នុងរយៈពេល១/៤នៃអាណត្តិរបស់ខ្លួន លោក Donald Trump បានទាក់ទាញប្រជាប្រិយជាច្រើន ខណៈដែលអត្រាអ្នកបាត់អាជីព មានការថយចុះគួរឲ្យកត់សម្គាល់។
រយៈពេល១ឆ្នាំចាប់ពីបានកាន់ដំណែងជាម្ចាស់សេតវិមានមក ទោះបីជាឆ្លងកាត់ ឧបស័គ្គជាច្រើន ប៉ុន្តែ មហាសេដ្ឋីDonald Trump បានបន្សល់ទុកនូវភាពភ្ញាក់ផ្អើលគួរ ឲ្យចាប់អារម្មណ៍ផងដែរ៕