កងទ័ពប្រជាជនវៀតណាមសកម្មរចូលរួមរក្្សាសន្តិភាពនិងស្ថិរភាពរ។

THU GIANG-VINH PHONG
Chia sẻ

(VOVworld)-មុននេះគំរុប៧០ឆ្នាំ នាថ្ងៃទី២២ធ្នូឆ្នាំ
១៩៤៤ ក្រុមឃោសនារបស់កងទ័ពដើម្បីការរំដោះ
វៀតណាម គឺជាកងទ័ពដំបូងបង្អស់របស់កងទ័ព
ប្រជាជនវៀតណាមដែលត្រូវបាន បង្កើតឡើង។ កងទ័ពនេះ
បានស្នងទទួលនិងពង្រីកស្មារតីស្នេហាជាតិ និងសិល្បៈយោធារបស់
ជនជាតិវៀតណាម បង្កើតឡើងយុទ្ធជ័យដ៏មហិមាក្នុង បុព្វហេតុតស៊ូ
រំដោះប្រទេសជាតិ ការពារមាតុប្រទេស។ នាដំណាក់កាលបច្ចុប្បន្ន កងទ័ពប្រជាជនវៀតណាមបាននិងកំពុងពង្រីកកម្លាំងពលំ ដើម្បីការ
ពារប្រទេសជាតិ និងរួមចំណែករក្សាសន្តិភាពពិភពលោក។

(VOVworld)-មុននេះគំរុប៧០ឆ្នាំ នាថ្ងៃទី២២ធ្នូឆ្នាំ ១៩៤៤ ក្រុមឃោសនារបស់
កងទ័ពដើម្បីការរំដោះវៀតណាមត្រូវបាន បង្កើតឡើង។ កងទ័ពនេះ បាន
ស្នងទទួលនិងពង្រីកស្មារតីស្នេហាជាតិ និងសិល្បៈយោធារបស់ជនជាតិវៀត
ណាម បង្កើតឡើងយុទ្ធជ័យដ៏មហិមាក្នុង បុព្វហេតុតស៊ូរំដោះប្រទេសជាតិ
 ការពារមាតុប្រទេស។ នាដំណាក់កាលបច្ចុប្បន្ន កងទ័ពប្រជាជនវៀតណាមបាន
និងកំពុងពង្រីកកម្លាំងពលំ ដើម្បីការពារប្រទេសជាតិ និងរួមចំណែករក្សាសន្តិភាព
ពិភពលោក។

កងទ័ពប្រជាជនវៀតណាមសកម្មរចូលរួមរក្្សាសន្តិភាពនិងស្ថិរភាពរ។ - ảnh 1
ប្រពៃណីរក្សាប្រទេសជាតុរយៈពេល៧០ឆ្នាំត្រូវបានសម្តែងឡើង
វិញយ៉ាងភ្លឺស្វាង (រូបថតៈ ឯកសារ)

        ឆ្លងកាត់រយៈពេល៧០ឆ្នាំ តស៊ូ កសាងនិងរីកធំធាត់ កងទ័ពប្រជាជនវៀត ណាមជានិច្ចកាលបង្ហាញច្បាស់ប្ញទ្ធានុភាពជាកងទ័ពបដិវត្ត១ មានដើម កំណើត
ពីប្រជាជន និងតស៊ូដើម្បីប្រជាជន និងជាកងកម្លាំងនយោបាយពិសេស១ជាទី
ជឿជាក់និងស្មោះត្រង់របស់ បក្ស រដ្ឋនិងប្រជាជនវៀតណាម។​

       កសាងជួរកងទ័ពខ្លាំងក្លារលើគ្រប់វិស័យដើម្បីការពាររឹងមាំអធិប
តេយ្យភាព

        ក្រឡែកមើលឡើងវិញរយៈពេល៧០ឆ្នាំ កសាង តស៊ូ និងរីកធំធាត់ កង
ទ័ព ប្រជាជនវៀតណាមជានិច្ចកាល ស្វិតស្វាញជាមួយគោលដៅ ឧត្តមគតិ
តស៊ូ ដើម្បីឯករាជជាតិនិងលទ្ធិសង្គមនិយម។ កសាងជួរកងទ័ពបដិវត្តន៍
រាបរយចំណាន ទំនើបជាជំហានៗ ជាទស្សនវិស័យយុទ្ធសាស្រ្តរបស់បក្សកុម្មុយ
និស្តវៀតណាម ជាមួយកិច្ចការ ការពារប្រទេស ក្នុងការរក្សាឯករាជ្យ បូរណភាព
ដែនដីនិងរក្សា សន្តិភាព ស្ថិរភាព​ដើម្បីអភិវឌ្ឍន៍ប្រទេសវៀតណាមនាសព្វថ្ងៃ។
តាមនាយឧត្តម សេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាមថា៖

        “ចំពោះមុខសំណូមពរថ្មី អំពីកិច្ចការពារអធិបតេយ្យភាព ឯកភាពបូរណ
ភាពដែនដី ក៏ដូចជាការពាររបបនយោបាយរបស់ប្រទេសជាតិ យើងត្រូវមាន
កម្លាំងរួមធំបំផុត១។ ប្រាកដណាស់ថា មនុស្សនិងរបបនយោបាយជាកត្តា
សម្រេចនិងជាមូលដ្ឋានកសាង ជួរកងទ័ព ប៉ុន្តែមិនអាចខ្វះឡើយអាវុធយុទ្ធ
ភ័ណ្ឌ ទំនើបតាមសំណូមពរការពារមាតុ ប្រទេសនាដំណាក់កាលថ្មី”។

        នាបច្ចុប្បន្ន ស្ថានភាពលើពិភពលោកមានបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញ
បង្កប់ នូវកត្តាអស្ថិរភាពមិនអាចគិតទុកជាមុនបាន។ តាមពិត តំបន់អាស៊ី
ប៉ាស៊ីហ្វិក ក្នុងនោះមាន តំបន់អាស៊ីអាគ្នេយ៍ នៅមានស្ថេរភាពនិងអភិវឌ្ឍន៍
ប៉ុន្តែក៏ប្រឈម មុខនឹងការលំបាក សាកល្បងជាច្រើន ជំលោះដែនដី កោះ
សមុទ្រនៅកើតមាន ឡើងជាបន្តបន្ទាប់។​ប្រការនេះបានដាក់ចេញបញ្ហាថ្មី
ជាច្រើន ទាមទារឲ្យកងទ័ពប្រជា ជនវៀតណាមត្រូវផ្សំរាល់ភារកិច្ចអភិវឌ្ឍ
សេដ្ឋកិច្ច សង្គមជាមួយនឹងការពង្រឹងនិងពង្រីកវិស័យការពារប្រទេស សន្តិ
សុខ កិច្ចការបរទេស ជាដើម។

        បង្កើនសមាហរណកម្មនិងរក្សារសន្តិភាពតំបន់និងអន្តរជាតិ

        វៀតណាមបានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យការពារ
ប្រទេសនិងកសាងទំនុកទុកចិត្តជាមួយប្រទេសជាច្រើនលើពិភពលោក។ 
កងទ័ពវៀតណាមក៏បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកំពស់
កំរិតសមត្ថភាពខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងអនុវត្តរាល់កាតព្វកិច្ច
អន្តរជាតិ។ ប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានចូលរួមវេទិការជាច្រើននៅក្នុង
តំបន់និងអន្តរជាតិ អំពីកិច្ចការពារប្រទេសជាតិ។ ក្នុងរយៈពេល២ឆ្នាំថ្មីៗនេះ 
វៀតណាមបានចាត់តាំងនាយទាហានចូលរួមកងកម្លាំងរក្សារសន្តិភាពរបស់
អង្គការសហប្រជាជាតិ។តាមឧត្តមសេនីយ៍ឯក Nguyen Chi Vinhអនុរដ្ឋមន្ត្រី
ក្រសួងការពារប្រទេសវៀតណាមថា៖ទោះបីនេះគឺជាជំហាន ដំបូងក្តី ប៉ុន្តែក៏
បានបង្កើតឡើងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីវៀតណាម១ កាន់
តែសកម្មពី១ថ្ងៃទៅ១ថ្ងៃ ក្នុងការរួមវិភាគទានចំពោះសន្តិភាព ស្ថិរភាពរបស់
ពិភពលោក។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា៖

        “វៀតណាមមានគោលការណ៍គឺមិនរំលោភបំពានទៅលើប្រទេសណា១
 លើកលែងតែករណីការពារអធិបតេយ្យភាពនិងបូរណភាពជាតិ។វៀតណាម
ចូលរួមការធ្វើសមយុទ្ធដែលមានចរិតលក្ខណះមនុស្សធម៌តែប៉ុណ្ណោះ។ ក្នុង
ការចូលរួមនិមួយៗនោះ វៀតណាមសុទ្ធតែចូលរួមយ៉ាងសកម្ម និងត្រូវបាន
មិត្តភក្តិអន្តរជាតិវាយតំលៃខ្ពស់។”

        ឧត្តមសេនីយ៍ឯក Nguyen Chi​Vinh ក៏បានអោយដឹងថា៖ ចូលក្នុងដំណាក់
កាលធ្វើសមាហរណកម្ម បង្កើនសកម្មភាពទំនាក់ទំនងអន្តរជាតិការពារប្រទេស វៀតណាមនៅតែរក្សារគោលដៅឯករាជ្យប្រជាជាតិ ផ្សាភ្ជាប់ជាមួយលិទ្ធិសង្គម
និយម។ ក្នុងទំនាក់ទំនងអន្តរជាតិ វៀតណាមរក្សារបរិយាកាសសន្តិភាព ស្ថិរ
ភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ វៀតណាមអនុវត្តគោលនយោបាយការ
ពារប្រទេសមានចរិតលក្ខណះសន្តិភាព និងការពារខ្លួនឯង រក្សារគោលជំហរ
មិនប្រើប្រាស់អំពើហឹង្សារឬគំរាមគំហែងប្រើប្រាស់អំពើហឹង្សារក្នុងទំនាក់ទំនង
អន្តរជាតិ ផ្អែកទៅលើច្បាប់អន្តរជាតិ។ បក្ស រដ្ឋវៀតណាមប្តេជ្ញាចិត្តកសាងកង
ទ័ពប្រជាជនវៀតណាមបដិវត្តន៍ ចំណាន ទំនើបជាជំហានៗ ក្នុងបុព្វហេតុក
សាងនិងការពារប្រទេសជាតិ៕

 

ប្រតិកម្មទៅវិញ