លោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។ រូបថត៖ VOV |
នាថ្ងៃទី ២ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានឲ្យដឹងថា ការដែលនាថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៩៤ ប្រធានាធិបតីអាមេរិកលោក Bill Clinton បានប្រកាសថា ការដកបទហ៊ុំព័ទ្ធពាណិជ្ជកម្មជាមួយវៀតណាមត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រ។ លោកបានវាយតម្លៃថា ព្រឹត្តិការណ៍នេះបានត្រួសត្រាយផ្លូវសម្រាប់ជំហានអភិវឌ្ឍន៍ដ៏អស្ចារ្យទាំងអស់សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អាមេរិក។ ចាប់តាំងពីពេលបទហ៊ុំព័ទ្ធពាណិជ្ជកម្មត្រូវបានដកចេញនាឆ្នាំ ១៩៩៤ ហើយប្រទេសទាំងពីរបានប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ ១៩៩៥ មក គិតត្រឹមឆ្នាំ ២០២២ ទំហុំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០០ ដងបើធៀបនឹងឆ្នាំ ១៩៩៥ ។
វៀតណាមជាដៃគូពាណិជ្ជកម្មធំទី ៨ របស់សហរដ្ឋអាមេរិកក្នុងពិភពលោក ហើយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទីពីរ និងជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ ជាពិសេស សហរដ្ឋអាមេរិកជឿជាក់លើសារៈសំខាន់របស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
យោងតាមឯកអគ្គរដ្ឋទូតអាមេរិកលោក Marc Knapper បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមកាលពីឆ្នាំមុន លោកប្រធានាធិបតី Joe Biden បានប្តេជ្ញាសហការ និងជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍផ្នែកឧស្សាហកម្ម semiconductor និងផ្នែកបច្ចេកវិទ្យាខ្ពស់ផ្សេងទៀត; សហការជាមួយវៀតណាមដើម្បីកសាងកម្លាំងពលកម្មសម្រាប់សតវត្សរ៍ទី ២១ សហរដ្ឋអាមេរិកប្តេជ្ញាសហប្រតិបត្តិការ និងគាំទ្រវៀតណាម ហើយកំពុងពិចារណាទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ៕