ឯកអគ្គរដ្ឋទូតក្រុម G4 ជូនពរបុណ្យតេតឆ្នាំ​ ២០២៣៖ ដើម្បី​ខឿន​អប់រំ​ប្រកបដោយ​បរិយាប័ន្ននៅវៀតណាម

Chia sẻ
(VOVWORLD) - សកម្មភាព និងសាររបស់អ្នកការទូតត្រូវបានថតជាវីដេអូឃ្លីបរយៈពេល ៣ នាទី ក្នុងនោះសង្កត់ធ្ងន់ថា សង្គមប្រកបដោយបរិយាប័ន្នគឺជាសង្គមដែលទទួលស្គាល់ និងគោរពបុគ្គល់គ្រប់រូប ក្នុងនោះមានជនពិការ ដូចជាដៃគូសមភាពដែរ។
ឯកអគ្គរដ្ឋទូតក្រុម G4 ជូនពរបុណ្យតេតឆ្នាំ​ ២០២៣៖ ដើម្បី​ខឿន​អប់រំ​ប្រកបដោយ​បរិយាប័ន្ននៅវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតក្នុងវីដេអូជូនពរតេត។ (រូបថតអេក្រង់)

មុនពេលបុណ្យតេតប្រពៃណីវៀតណាមឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៨ មករា ឯកអគ្គរដ្ឋទូត និងភារធារីស្ដីទីនៃប្រទេសចំនួន ៤ នៃក្រុម G4 ប្រចាំនៅវៀតណាមរួមមាន៖ នូវែលហ្សេឡង់ កាណាដា ន័រវេស និងស្វីស បានអញ្ជើញទៅទស្សនាភូមិ May Man (ទីក្រុងហូជីមិញ) និងផ្ញើសារជូនពរឆ្នាំថ្មីវៀតណាម។ សកម្មភាព និងសាររបស់អ្នកការទូតត្រូវបានថតជាវីដេអូឃ្លីបរយៈពេល ៣ នាទី ក្នុងនោះសង្កត់ធ្ងន់ថា សង្គមប្រកបដោយបរិយាប័ន្នគឺជាសង្គមដែលទទួលស្គាល់ និងគោរពបុគ្គល់គ្រប់រូប ក្នុងនោះមានជនពិការ ដូចជាដៃគូសមភាពដែរ។ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាមលោក Shawn Steil បានចែករំលែកថា៖  

“ក្នុងឱកាសបុណ្យតេតនេះ ខ្ញុំមានគោលបំណងចង់ជួយគាំទ្រដល់មនុស្ស ដែលកំពុងលះបង់ ដើម្បីខឿនអប់រំប្រកបដោយបរិយាប័ន្ននៅវៀតណាម ដើម្បីធានាថាខឿនអប់រំនេះគឺសម្រាប់មនុស្សគ្រប់រូប ហើយមិនជួបឧបសគ្គណាមួយឡើយ ហើយទុកឲ្យមនុស្សគ្រប់រូបសុទ្ធតែមានឱកាសពង្រីកសក្តានុពលពេញលេញរបស់ខ្លួនផងដែរ”។

ភូមិ May Man ចំណុះគម្រោងផ្ទះ May Man របស់អង្គការ Maison Chance (ស្ថាបនិកជាជនជាតិស្វីស) និងសមាគមគាំពារអ្នកជំងឺក្រីក្រនៅទីក្រុងហូជីមិញ។ ផ្ទះ May Man ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ហើយបានជួយឧបត្ថម្ភដល់ជនក្រីក្រ ជនពិការ កុមារក្រីក្រ និងកុមារកំព្រារាប់រយនាក់នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ