អាស៊ានជាសហគមន៍មួយផ្សាភ្ជាប់អំពីនយោបាយចងសម្ព័ន្ធអំពីសេដ្ឋកិច្ចនិងចែករំលែកការទទួលខុសត្រូវសង្គម

Chia sẻ

(VOVworld)- អាស៊ានជាសហគមន៍មួយផ្សាភ្ជាប់អំពី
នយោបាយ​ចងសម្ព័ន្ធអំពីសេដ្ឋកិច្ចនិងចែករំលែកការ
ទទួលខុសត្រូវសង្គម។

អាស៊ានជាសហគមន៍មួយផ្សាភ្ជាប់អំពីនយោបាយចងសម្ព័ន្ធអំពីសេដ្ឋកិច្ចនិងចែករំលែកការទទួលខុសត្រូវសង្គម - ảnh 1
ទិដ្ឋភាពនៃសិក្ឋាសាលា


(VOVworld)- អាស៊ានជាសហគមន៍មួយផ្សាភ្ជាប់អំពីនយោបាយ​ចងសម្ព័ន្ធអំពី
សេដ្ឋកិច្ចនិងចែករំលែកការទទួលខុសត្រូវសង្គម។ នេះជាការអះអាងរបស់អនុរដ្ឋ មន្ត្រីការបទេសវៀតណាម លោក Le Hoai Trung នៅសិក្ខាសាលា “កសាងសហ គមន៍វប្បធម៌-សង្គមអាស៊ាន៖ ឆ្ពោះទៅអត្តសញ្ញាណរួម បទពិសោធន៍របស់ EU” ដោយក្រសួងការបរទេសវៀតណាមរួមជាមួយក្រុមបេសកកម្ម សហភាពអឺរ៉ុប ប្រចាំនៅវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី២៤សីហានៅទីក្រុងហាណូយ។
លោក Le Hoai Trung បានសង្កត់ធ្ងន់ថា សិក្ខាសាលាលើកនេះ បានរួមចំណែក
បង្កើនការ ផ្សព្វផ្សាយអំពីសហគមន៍អាស៊ាននិយាយរួម និងសហគមន៍វប្បធម៌ សង្គមអាស៊ាននិយាយដោយឡែក។ ដោយមានការចូលរួមរបស់តំណាងការទូត
នានា និងអ្នកជំនាញសហភាពអឺរ៉ុប សិក្ខាសាលានេះ នឹងជាឱកាសដើម្បី ភាគី ទាំងពីរពិភាគ្សាអំពីមេរៀនបទពិសោធន៍របស់ EU ក្នុងការកសាងនិងគ្រប់គ្រង សហគមន៍វប្បធម៌សង្គម៖

        “សហភាពអឺរ៉ុប ជារូបសណ្ឋានដ៏ជោគជ័យបំផុតក្នុងការកសាងសហគមន៍
មួយលើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច សង្គម និងនយោបាយ។ អាស៊ាននឹងដក ​បទពិសោធន៍ជាច្រើនពី EU  ដើម្បីកសាងសហគមន៍អាស៊ាននិយាយរួម និង សហគមន៍វប្បធម៌សង្គមអាស៊ាននិយាយដោយឡែក។ ខ្ញុំជឿជាក់ថា តាមរយៈ
សិក្ខាសាលានេះ នឹងជួយអភិវឌ្ឍន៍សហគមន៍អាស៊ានដោយសម្រេចបាននូវ គោលដៅដែលបានដាក់ចេញ”។

        នៅខាងក្រៅសិក្ខាសាលាកក៏បានប្រព្រឹត្តទៅពិធីបើកពិព័រណ៍រូបថត ស្តីពី
អត្តសញ្ញាណវប្បធម៌ សង្គមរបស់អាស៊ាននិងសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ