អាមេរិកនិងវៀតណាមអភិវឌ្ឍន៍ឲ្យស៊ីជម្រៅនិងទូលំទូលាយទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ១៣ មករា ក្នុងក្របខ័ណ្ឌ
ដំណើរទស្សនកិច្ចនៅ វៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេស
អាមេរិក លោក John Kerry បានមានជំនួប សំណះសំណាល
ស្តីពីទំនាក់ទំនងអាមេរិក-វៀតណាមជាមួយមជ្ឈដ្ឋាននិស្សិត
នៃ មហាវិទ្យាល័យគរុកោសល្សបច្ចេកទេសទីក្រុងហូជីមិញ
(ភាគខាងត្បូង វៀតណាម)។
អាមេរិកនិងវៀតណាមអភិវឌ្ឍន៍ឲ្យស៊ីជម្រៅនិងទូលំទូលាយទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ - ảnh 1
អាមេរិនិងកវៀតណាមអភិវឌ្ឍន៍ឲ្យស៊ីជម្រៅនិងទូលំទូលាយទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ (VNA)


(VOVworld) – នារសៀលថ្ងៃទី ១៣ មករា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ
វៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry បានមាន
ជំនួប សំណះសំណាលស្តីពីទំនាក់ទំនងអាមេរិក-វៀតណាមជាមួយមជ្ឈដ្ឋាន
និស្សិតនៃ មហាវិទ្យាល័យគរុកោសល្សបច្ចេកទេសទីក្រុងហូជីមិញ (ភាគខាង
ត្បូង វៀតណាម)។ នៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John
Kerry បានអះអាងជាថ្មីម្តងទៀតថា៖ អាមេរិកយកចិត្តទុកដាក់និងមាន
គោលបំណងកសាងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមបង្កើត
ឡើងកំណើនសេដ្ឋកិច្ចនិរន្តរនភាពអាស្រ័យដល់គោលនយោបាយជឿនលឿន
លើកទឹកចិត្តកិច្ចសហប្រតិបត្តិការសន្តិសុខនិងគោរពច្បាប់ប្រឆាំងអាវុធ
នុយក្លេអ៊ែរ។ លោក John Kerry បានសម្តែងមោទនភាពចំពោះទំនាក់ទំ
នងបច្ចុប្បន្នរវាងអាមេរិកនិងវៀតណាមក្នុងអំឡុង ២០ ឆ្នាំ កន្លងទៅ។

        «ខ្ញុំជឿជាក់ថា៖ ក្នុងប្រវត្តិសាស្ត្រមនុស្សលោក គ្មានការខំប្រឹងប្រែងសហ
ប្រតិបត្តិការរវាងប្រទេសទាំងពីរណាដែលរួមជាមួយគ្នាស្វែងរកអ្នកដែលបាន
ពលីជីវិតក្នុងសង្គ្រាមដូចអាមេរិកនិងវៀតណាមទេ។ យើងគប្បីមានមោទន
ភាពអំពីទំនាក់ទំនងសហប្រតិបត្តិការនេះ។​ ខ្ញុំគិតថា៖ យុទ្ធជននិងប្រជាជន
វៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាមច្រើនជាងទាហានអាមេរិក។​ដោយហេតុ
នេះ អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហានេះ។
អាមេរិកក៏នឹងសហប្រតិបត្តិការបោសសំអាតតំបន់ដីធ្លីដែលត្រូវបានបំពុល
ដោយជាតិគីមីពុលពណ៌លឿង ទំនិងគ្រាប់បែកមីនក្រោយសង្គ្រាម។»

        ផ្តោតទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
 រដ្ឋមន្ត្រីការបរទេស John Kerry បានចាត់ទុកថា៖ វៀតណាមគប្បីផ្តល់អាទិ
ភាព​ជ្រើសរើសតំលៃដែលត្រូវបាននាំចេញក្នុងកិច្ចព្រមព្រៀងនេះ។ នេះគឺ
ជាបទដ្ឋាន ខ្ពស់ស្តីពីការគ្រប់គ្រងប្រភពធនធានមនុស្សបរិស្ថានឬឱកាស
សេដ្ឋកិច្ច។

        ស្តីពីបញ្ហានៅសមុទ្រខាងកើតរបស់វៀតណាម លោក John Kerry​ បាន
អះអាងថា៖ អាមេរិកគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីដោយឈរ
លើច្បាប់អន្តរជាតិ ហើយមិនអនុញាត្តិឲ្យមហាអំណាចដាក់សម្ពាធទៅលើ
 ប្រទេសតូចៗឡើយ។

        នាថ្ងៃទី ១៤ មករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានទៅ
 បំពេញទស្សនកិច្ចនៅខេត្ត Ca Mau ដើម្បីពិភាក្សាជាមួយមជ្ឈដ្ឋានអ្នកជំនាញ
ការ តំបន់ស្តីពីបញ្ហាបរិស្ថាន កិច្ចសហការអភិវឌ្ឍន៍ថាមពលជំនួសនិងហេដ្ឋរចនា
សម្ព័ន្ធនិរន្តរភាព​ ការគ្រប់គ្រងទឹកនិងប្រព័ន្ធអេកូឡូហ្ស៊ីប្រកបដោយសមស្រប៕ 

ប្រតិកម្មទៅវិញ