អ្នកកាន់សាសនាឥស្លាមឥណ្ឌូណេស៊ី និងម៉ាឡេស៊ីឈានចូលខែរ៉ាម៉ាដាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ មីនា រដ្ឋមន្ត្រីសាសនាឥណ្ឌូណេស៊ី លោក Yaqut Cholil Qoumas បានឲ្យដឹងថា សេចក្ដីសម្រេចនេះមានន័យថា អ្នកកាន់សាសនាឥស្លាមរាប់លាននាក់នៅឥណ្ឌូនេស៊ីអាចអនុវត្តន៍ពិធីអធិដ្ឋាន Tarawih នាយប់ថ្ងៃទី ២២ មីនា ដោយគូសសញ្ញាពេលវេលាចាប់ផ្ដើមខែរ៉ាម៉ាដាន។
អ្នកកាន់សាសនាឥស្លាមឥណ្ឌូណេស៊ី និងម៉ាឡេស៊ីឈានចូលខែរ៉ាម៉ាដាន - ảnh 1អ្នកកាន់សាសនាឥស្លាមឥណ្ឌូណេស៊ី និងម៉ាឡេស៊ីឈានចូលខែរ៉ាម៉ាដាន (រូបថត៖ VNA)

រដ្ឋាភិបាលឥណ្ឌូនេស៊ី និងរាជវង្សម៉ាឡេស៊ីបានកំណត់កាលបរិច្ឆេទជាផ្លូវការ ចាប់ផ្តើមខែតមអាហាររ៉ាម៉ាដានឆ្នាំ ២០២៣ (ឆ្នាំ ១ ៤៤៤ តាមប្រតិទិនឥស្លាម) នាថ្ងៃទី ២៣ មីនា ដោយផ្អែកលើប្រតិទិនឥស្លាម។ នាថ្ងៃទី ២២ មីនា រដ្ឋមន្ត្រីសាសនាឥណ្ឌូណេស៊ី លោក Yaqut Cholil Qoumas បានឲ្យដឹងថា សេចក្ដីសម្រេចនេះមានន័យថា អ្នកកាន់សាសនាឥស្លាមរាប់លាននាក់នៅឥណ្ឌូនេស៊ីអាចអនុវត្តន៍ពិធីអធិដ្ឋាន Tarawih នាយប់ថ្ងៃទី ២២ មីនា ដោយគូសសញ្ញាពេលវេលាចាប់ផ្ដើមខែរ៉ាម៉ាដាន។ ក្រោយពីបទប្បញ្ញត្តិប្រយុទ្ធប្រឆាំងកូវីដ ១៩ ត្រូវបានលុបចោល ពិធី អធិស្ឋាននៅតាមព្រះវិហារឆ្នាំនេះនឹងមិនមានការរឹតបន្តឹងណាមួយឡើយ។

នៅម៉ាឡេស៊ី លោក Syed Danial Syed Ahmad លេខាធិការក្រុមប្រឹក្សាព្រះមហាក្សត្រម៉ាឡេស៊ីបានឲ្យដឹងថា ថ្ងៃចាប់ផ្ដើមខែតមអាហាររ៉ាម៉ាដាននាថ្ងៃទី ២៣ មីនា ត្រូវបាននាំចេញតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ Abdullah Ri'ayatuddin Al-Mustafa Billah Shah ។ សកម្មភាពគយគន់ព្រះច័ន្ទក្នុងខែរ៉ាម៉ាដានប្រព្រឹត្តិទៅនៅតាមគោលដៅចំនួន ២៩ នៅទូទាំងប្រទេសម៉ាឡេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ