សហគមន៍ជនវៀតណាមនៅឯបរទេសអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក

Theo VOVWORLD -
Chia sẻ
Vovworld-នាយប់ថ្ងៃទី២៩មករា នៅទីស្ដីការស្ថានទូតវៀតណាមប្រចាំនៅ​សហព័ន្ធ​រុស្ស៊ី សហគមន៍ជនវៀតណាមនៅទីនេះបានអំណរនិទាឃៈរដូវឆ្នាំ​មមី​ឆស័ក២០១៤។
សហគមន៍ជនវៀតណាមនៅឯបរទេសអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក - ảnh 1
សហគមន៍ជនវៀតណាមនៅ​អាហ្វ្រីកខាងត្បូងបានរៀបចំការជួបមុខអំណរនិទាឃៈ រដូវឆ្នាំ​មមី​ឆស័ក២០១៤ (VOV)

        Vovworld-នាយប់ថ្ងៃទី២៩មករា នៅទីស្ដីការស្ថានទូតវៀតណាមប្រចាំនៅ​
សហព័ន្ធ​រុស្ស៊ី សហគមន៍ជនវៀតណាមនៅទីនេះបានអំណរនិទាឃៈរដូវឆ្នាំ​មមី​
ឆស័ក២០១៤។ ឯកអគ្គរដ្ឋទូតលោក Pham Xuan Son បានវាយដំលៃខ្ពស់រាល់​ការខំប្រឹងប្រែងដ៏ធំធេងរបស់ប្រជាអាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ីក្នុង​ការងាររៀនសូត្រក្នុងឆ្នាំ២០១៣។

        “អាចនិយាយបានថា ដោយទទួលបានគំនូរសហគមន៍ជនវៀតណាមនៅ​សហព័ន្ធរុស្ស៊ីដូចនឹងបច្ចុប្បន្ន យើងខ្ញុំស្វាគមន៍និងវាយតំលៃខ្ពស់បណ្ដាសមាគម​ដូចជាសមាគមជនវៀតណាម សមាគមអង្គភាពអាជីវកម្មវៀតណាម សមាគម​អគ្សរសាស្ត្រសិល្បៈនិងអង្គភាពអាជីវកម្មទាំងអស់។ ឆ្នាំកន្លងទៅក៏ជាឆ្នាំមួយដ៏​ចាប់អារម្មណ៍ចំពោះចលនារៀនសូត្រចំពោះនិស្សិតយុវជនវៀតណាម។”

        ស្ថានទូតវៀតណាមប្រចាំនៅស្រ៊ីឡង់ការនាថ្ងៃទី២៩មករាក៏បានរៀបចំពិធី​ជប់លៀងអំណរនិទាឃៈរដូវឆ្នាំ២០១៤ផងដែរ។ សហគមន៍ជនវៀតណាមនៅ​
អាហ្វ្រីកខាងត្បូង ម៉ារ៉ុក អាលហ្សេរីជាដើមក៏បានរៀបចំការជួបមុខអំណរនិទាឃៈ
រដូវឆ្នាំ​មមី​ឆស័ក២០១៤ផងដែរ៕

ប្រតិកម្មទៅវិញ