រូបថតៈ Duc Anh/VOV5 |
ក្នុងរបាយការណ៍សកម្មភាពពីកិច្ចប្រជុំលើកទី៤ដល់កិច្ចប្រជុំលើក ទី៥និង គម្រោងធ្វើសកម្មភាពក្រោយកិច្ចប្រជុំលើកទី៥របស់ក្រុមប្រឹក្សាជនជាតិបានលើក ច្បាស់ថា អចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិនិងសមាជិកនៃក្រុមនេះបានសម្រេចជា សារវន្តរាល់ភារកិច្ចដែលបានប្រគល់ជូន។ កិច្ច ការកសាងច្បាប់ សកម្មភាពតាក់តែង ច្បាប់ត្រូវបានធានាតាមតម្រូវការនិងការចាត់តាំងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា។ មតិមួយចំនួនរបស់ក្រុមជនជាតិពាក់ព័ន្ធផ្ទាល់ដល់ការអនុវត្តគោលនយោបាយច្បាប់ ធានាជីវភាពសណ្តាប់ធ្នាប់សង្គមសម្រាប់ជនរួមជាតិជាជនជាតិភាគតិច សុទ្ធតែបានរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នទាក់ទិននានាធ្វើការស្រាវ ជ្រាវនិងក្រេបយកជាជ្រាប។
សម្រាប់កម្មវិធីឃ្លាំមើលរបស់ក្រុមប្រឹក្សាជនជាតិឆ្នាំ២០១៩ មតិជាច្រើនបាន យល់ស្របជាមួយខ្លឹមសារប្រធានបទឃ្លាំមើល ស្តីពី “ការអនុ វត្តគោលនយោបាយ ច្បាប់អំពីការវិនិយោគអភិវឌ្ឍន៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដោយតភ្ជាប់ជាមួយការ អនុវត្តកម្មវិធីគោលដៅជាតិ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ធានាសន្តិ សុខសង្គមលើតំបន់ជន ជាតិ ភាគតិច តំបន់ព្រៃភ្នំ ព្រំដែនដំណាក់កាល២០០៩-២០១៨” ផងដែរ៕