|
ឧបនាយករដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV) |
Vovworld-នាថ្ងៃទី៥កុម្ភៈ នៅទីក្រុង Geneva ស្វីស សម័យរបាយការណ៍ជាតិតាមយន្តការទិទានសាមាញ្ញលើគ្រប់វិស័យ (UPR) អំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមដែលបានអនុវត្តនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាន
ចាត់ទុកថា សិទ្ធិមនុស្សនៅវៀតណាមកាន់តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ។
UPR លើកនេះបានប្រមូលផ្ដុំឧទ្ទេសនាមការអនុវត្តសំណើរដែលវៀតណាមយល់
ព្រមពីលើកមុន ទន្ទឹមនឹងនោះព័ត៌មានបន្ថែមអំពីការអភិវឌ្ឍន៍ថ្មីរាល់សមិទ្ធិដែលវៀតណាមទទួលបានលើស្ថានភាពជាក់ស្ដែង។ ជាពិសេស តាមឧបនាយករដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ថាវៀតណាមបានឆ្លើយតបស្ទើរតែ
ទាំងអស់(ជាង៨០%)ក្នុងចំណោមសំណើរចំនួន១២៣ដែលបណ្ដាប្រទេសដាក់ចេញ
សំរាប់វៀតណាមក្នុងសម័យ UPR លើកដំបូងនាឆ្នាំ២០០៩។
លទ្ធផលសម័យ UPRលើកទី២នេះនឹងរួមចំណែកដើម្បីវៀតណាម-សមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្ស បន្តរួមវិភាគទានផ្ទាល់យ៉ាងស្ថាបនានិងមានការទទួលខុស
ត្រូវទៅក្នុងបុព្វហេតុការពារនិងជំរុញតំលៃសិទ្ធិមនុស្សលើក្របខ័ណ្ឌទូទាំងពិភព
លោក៕