|
(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានចុះហត្ថលេខាលើ
សេចក្ដីសំរេចចិត្តស្ដីអំពីផែនការរៀបចំការស្ទង់មតិប្រជាជនចំពោះពង្រាងច្បាប់
រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)ចាប់ពីថ្ងៃទី៥ មករា ឆ្នាំ២០១៥ ដល់ថ្ងៃទី ៥ មេសា ឆ្នាំ
២០១៥។ខ្លឹមសារនៃការស្ទង់មតិអំពីពង្រាងច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)រួម
មាន៖សេចក្ដីកំណត់រួម សិទ្ធិកម្មសិទ្ធិ កាតព្វកិច្ចនិងកិច្ចសន្យា មរតក ច្បាប់អនិវត្ត
ចំពោះទំនាក់ទំនងរដ្ឋប្បវេណីដែលមានកត្ដាបរទេស មាត្រាអនុវត្ត និងបច្ចេកទេស
បង្ហាញការកំណត់នៃក្រមច្បាប់រដ្ឋប្បវេណី។បណ្ដាក្រសួងស្ថាប័នស្មើក្រសួង
ស្ថាប័នចំណុះរដ្ឋាភិបាល នឹងរៀបចំការស្ទង់មតិអំពីខ្លឹមសារពោលខាងលើ ព្រម
ទាំងផ្អែកទៅលើតួនាទី ភារកិច្ច សមត្ថកិច្ចរបស់ខ្លួន ប្រមូលផ្ដុំស្ទង់មតិទាក់ទិន
ដោយផ្ទាល់ដល់ក្របខ័ណ្ឌ វិស័យធ្វើសកម្មភាពរបស់ក្រសួងស្ថាប័នរបស់ខ្លួន និងបញ្ហានានាដែលក្រសួង ស្ថាប័នមានការយកចិត្តទុកដាក់។
នាពេលល្ងាច ក្រសួងយុត្តិធម៌រួមជាមួុយឧទ្ទកាល័យរដ្ឋាភិបាល រៀបចំពិធី ប្រកាសផែនការរបស់រដ្ឋាភិបាលស្តីពីការយកមតិប្រជាជនចំពោះពង្រាងច្បាប់
រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)។ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា៖
"រដ្ឋាភិបាលស្នើក្រសួងផ្នេកនានា គណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងនានា លើទូទាំងប្រទេស អនុវត្តន៍សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្រៃយ៍
រដ្ឋសភា និង ផែនការរបស់រដ្ឋាភិបាលអំពីការរៀបចំយកមតិប្រជាជនយ៉ាងឆាប់ៗ"៕