ការផលិតគ្រឿងបន្លាស់រថយន្តនៅវៀតណាម។ រូបថត៖ Hồng Đạt/TTXVN |
នាថ្ងៃទី ១៤ ខែតុលា នៅខេត្ត Tay Ninh គណៈកម្មាធិការប្រជាជនខេត្តបានសម្របសម្រួលជាមួយក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម រៀបចំសន្និសីទផ្នែកឧស្សាហពាណិជ្ជកម្មបណ្ដាខេត្ត ក្រុងភាគខាងត្បូងវៀតណាមលើកតី ៨ ឆ្នាំ ២០២២។ យោងតាមតួរលេខស្ថិតិ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្មរបស់តំបន់ភាគខាងត្បូងកើន ២៥,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ស្រូបយកសមាមាត្រ ៥៣% បើប្រៀបធៀបនឹង ប្រទេសទាំងមូល។ មានខេត្តក្រុងចំនួន ១៤/២០ សម្រេចបានកំណើនខ្ពស់ជាងកម្រិតនៃប្រទេសជាតិទាំងមូលដូចជា៖ Ba Ria - Vung Tau, Can Tho, Tra Vinh, Soc Trang។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ របស់តំបន់ក៏សម្រេចបានកំណើនខ្ពស់ជាង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ មានខេត្ត ក្រុងចំនួន ១២/២០ សម្រេចបានអត្រាកំណើនខ្ពស់ជាងកម្រិតមធ្យមរបស់ប្រទេសទាំងមូលដូចជា៖ ទីក្រុង Can Tho, Vinh Long, Tay Ninh។
នៅក្នុងសន្និសីទនោះ ប្រតិភូជាច្រើនបានលើកដំណោះស្រាយរក្សាការស្ដារសេដ្ឋកិច្ចឡើងវិញនៅតំបន់ភាគខាងត្បូង ក្នុងនោះមានក្រុមបញ្ហាចំនួន ៤ គឺ៖ ការគ្រប់គ្រងការនាំចូល និងការជួញដូរប្រេង; ការគ្រប់គ្រង និងការអភិវឌ្ឍអគ្គិសនីកកើតឡើងវិញ; ការរៀបចំផែនការអភិវឌ្ឍន៍ពាណិជ្ជកម្មនៅច្រកទ្វារព្រំដែន និងផ្សារនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសកម្ពុជា និងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ៕