សកម្មភាពរំលឹកខួបលើកទី៣០នៃទិវា UNESCO ចេញសេចក្តីសម្រេចចិត្តលើកតម្កើងលោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី២៤វិច្ឆិកា នៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញក្នុងបរិវេណវិមានប្រធានរដ្ឋ ក្រុងហាណូយបានរៀបចំពិធីរំលឹកខួបលើក ទី៣០នៃទិវាអង្គការ UNESCO។
សកម្មភាពរំលឹកខួបលើកទី៣០នៃទិវា UNESCO ចេញសេចក្តីសម្រេចចិត្តលើកតម្កើងលោកប្រធានហូជីមិញ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ថ្លែងមតិក្នុងពិធី 

ចេញសេចក្តីសម្រេចចិត្តស្នើឲ្យប្រទេសសមាជិកនានា អនុវត្តរាល់សកម្មភាព រំលឹកខួបលើកទី១០០នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ “វីរបុរសរំដោះជាតិ វៀតណាម អ្នកវប្បធម៌ឆ្នើម” សំដៅ “ធ្វើឲ្យមនុស្សគ្រប់រូបយល់ច្បាស់លក្ខណៈឧត្តុង ឧត្តមនៃសតិអារម្មណ៍និងពលីកម្មដើម្បីបុព្វហេតុរំដោះជាតិរបស់លោកប្រធាន ហូជីមិញ”។

        អញ្ជើញថ្លែងមតិក្នុងពិធីមិទ្ទីង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh បានវាយតម្លៃថា សេចក្តីសម្រេចរបស់ UNESCO កាល ពីឆ្នាំ១៩៨៧ មានអត្ថន័យសំខាន់ ជាការទទួលស្គាល់របស់ពិភពលោក របស់អង្គការសហប្រជាជាតិ ចំពោះតម្លៃដ៏ខ្ពង់ខ្ពស់របស់ប្រជាជនវៀតណាម ដែលលោក ប្រធានហូជីមិញជាតំណាងខ្ពង់ខ្ពស់បំផុតនោះ”។

        ក្នុងក្របខ័ណ្ឌនៃសកម្មភាព តំណាងទាំងអស់បានចូលរួមកិច្ចសន្ទនាអន្តរជាតិ និងចូលរួមការតាំងពិព័រណ៍ឯកសារផងដែរ៕

ប្រតិកម្មទៅវិញ