នេះគឺជាក្រុមភ្ញៀវទេសចរដើមដំបូងតាមទម្រង់ទួរទេសចរណ៍ ក្រោយរយៈពេល ២ ឆ្នាំរងការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ |
នាថ្ងៃទី ៣ កុម្ភៈ គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានរៀបចំទទួលក្រុមភ្ញៀវទេសចរណ៍ មកទស្សនាឈូងសមុទ្រ Ha Long។ នេះគឺជាក្រុមភ្ញៀវទេសចរដើមដំបូងតាមទម្រង់ទួរទេសចរណ៍ ក្រោយរយៈពេល ២ ឆ្នាំរងការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩។ លោក Pham Ngoc Thuy ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹង៖
“នាប៉ុន្មានថ្ងៃកន្លងទៅ ភ្ញៀវទេសចរបានមកទស្សនាខេត្ត Quang Ninh យ៉ាងច្រើនកុះករ ប៉ុន្តែនេះគឺជាក្រុមភ្ញៀវទេសចរដើមបំបូង ដែលបានអញ្ជើញមកខេត្ត Quang Ninh។ នាពេលខាងមុខ ក្រុមហ៊ុនទេសចរណ៍នានានឹងជូនក្រុមភ្ញៀវទេសចរមកទស្សនាឈូងសមុទ្រ Ha Long។ ទាំងនេះគឺជាសញ្ញាគួរឲ្យសប្បាយរីករាយ។ ខេត្ត Quang Ninh រំពឹងថានឹងសម្រេចឲ្យបានគោលដៅទទួលភ្ញៀវទេសចរចំនួន ៩,៥ លាននាក់ក្នុងឆមាទី ១ ឆ្នាំ ២០២២ តាមផែនការដែលបានដាក់ចេញ។ ខេត្តនឹងជំរុញខ្លាំងការទទួលភ្ញៀវទេសចរក្នុងប្រទេសមកពីភាគខាងជើង ហើយឆ្ពោះទៅគោលដៅទទួលភ្ញៀវទេសចរបរទេស”។
នៅទីក្រុង Hue វិញ ក្នុងឱកាសបុណ្យតេតចាប់ពីថ្ងៃទី ៣១ខែមករា ដល់ថ្ងៃទី ៣ កុម្ភៈនោះ ខេត្តបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៥ ម៉ឺននាក់អញ្ជើញមកទស្សនា ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣៣០ នាក់ផងដែរ៕