សកម្មភាពទទួលបុណ្យសំពះព្រះខែយ៉ាងសប្បាយរីករាយលើទូទាំងប្រទេស |
បុណ្យសំពះព្រះខែវិថីបុរាណហាណូយឆ្នាំ២០១៧នេះបានប្រព្រឹត្ត ទៅតាមទីតាំងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់រដ្ឋធានីច្រើនកន្លែងដោយសកម្មភាព វប្បធម៌សិល្បៈសម្បូរបែប។ ជាពិសេស នៅផ្ទះបេតិកភណ្ឌ លេខ៨៧វិថី Ma May គណៈចាត់តាំងបានតាំងបង្ហាញឧទ្ទេសនាមបុណ្យសំពះព្រះខែរបស់ជនហាណូយ ដើមសតវត្សទី២០ តាមរយៈសកម្មភាពរៀបចំឡើងវិញ បរិយាកាសបុណ្យសំពះព្រះខែប្រពៃណីរបស់គ្រួសារជនហាណូយបុរាណមួយ។ លោកស្រី Tran Thuy Lan អនុប្រធានគណៈចាត់តាំងវិថីបុរាណហាណូយបានឲ្យដឹងថា៖
“បុណ្យសំពះព្រះខែប្រពៃណីជាសកម្មភាពវប្បធម៌ដែលបានប្រព្រឹត្តទៅជា រៀងរាល់ឆ្នាំ។ លើកនេះយើងខ្ញុំចង់រួមសហការជាមួយសិប្បករ សិប្បការិនីភូមិរបរ នានារៀបចំឡើងវិញបរិយាកាសប្រពៃណីតាមបណ្តោយទីតាំងបេតិកភណ្ឌក្រោម ការគ្រប់គ្រងរបស់គណៈចាត់តាំងវិថិបុរាណ។ តាមរយៈសកម្មភាពវប្បធម៌នេះ យើង ខ្ញុំសង្ឃឹមថានឹងរួមចំណែកទៅក្នុងការក្សានូវតម្លៃវប្បធម៌ប្រពៃណី ទន្ទឹមជាមួយគ្នា នោះ នាំមកជូនប្អូនៗនូវទីលានសប្បាយនិងមានអត្ថប្រយោជន៍ដើម្បីប្អូនៗមានឱ កាសស្វែងរកអត្ថន័យនៃពិធីបុណ្យនិងបានរស់នៅក្នុងបរិយាកាសនៃបុណ្យសំពះ ព្រះខែប្រពៃណី”៕