នៅទីនេះ លោក Ngo Sach Thuc បានជួនពរប៊ីស្សព Vu Dinh Hieu និងអ្នកមុខ អ្នកការ គ្រីស្ទសាសនិកនូវ ភាពសុខសាន្តត្រាណ ព្រមទាំងទទួលស្គាល់រាល់ការរួមវិភាគទានរបស់គ្រិស្តសាសនិក ទាំងអស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
ទិដ្ឋភាពទទួលបុណ្យណូអែលនៅទីក្រុងហូជីមិញ |
នាថ្ងៃទី២៤ធ្នូ បរិយាកាសទទួលបុណ្យណូអែលគឺប្រព្រឹត្តទៅយ៉ាងសប្បាយរីក រាយលើទូទាំងទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។ អ្នកស្រី Nguyen An Hue គ្រីស្ទសាសនិកនៅខ័ណ្ឌ Binh Thanh បានចែករំលែកថា៖ រដូវណូអែលឆ្នាំនេះ អ្នកស្រី និងមិត្តភក្តិមានគំរោងទៅចែកអំណោយជូនកុមារមានស្ថានភាពលំបាកនៅខ័ណ្ឌទី៩។ អ្នកស្រី Hue បានឲ្យដឹងថា
“ខ្ញុំបានទៅដល់កន្លែង ជួយប្អូនៗផង ជូនអំណោយផង និងរៀបចំកម្មវិធីទទួល ណូអែលសម្រាប់ប្អូនៗ។ ខ្ញុំតែងលេងហ្គីតាឲ្យប្អូនៗច្រៀង”។
នៅទីក្រុង Phan Thiet ខេត្ត Binh Thuan កន្លែងដែលមានអ្នកកាន់ សាសនាគ្រីស្ទជាច្រើននោះ រដូវណូអេលមកដល់ម្តងៗ គ្រីស្ទសាសនិកទាំងអស់បាន នាំគ្នា តែងលំអរភ្លើងចែងចាំងតាមទីប្រជំជនផងដែរ៕