សិក្ខាសាលា៧០ឆ្នាំគំរោងកម្មវិធីវប្បធម៍វៀតណាម

Theo VOV -
Chia sẻ
Vovworld-សិក្ខាសាលា “៧០ឆ្នាំគំរោងកម្មវិធីវប្បធម៍វៀតណាម” បានប្រារព្ធ​ឡើង​នាព្រឹកថ្ងៃទី១៨កញ្ញានៅទីក្រុងហាណូយ។

សិក្ខាសាលា៧០ឆ្នាំគំរោងកម្មវិធីវប្បធម៍វៀតណាម - ảnh 1
សិក្ខាសាលា៧០ឆ្នាំគំរោងកម្មវិធីវប្បធម៍វៀតណាម (dangcongsan.vn)



        Vovworld-សិក្ខាសាលា “៧០ឆ្នាំគំរោងកម្មវិធីវប្បធម៍វៀតណាម” បានប្រារព្ធ​
ឡើង​នាព្រឹកថ្ងៃទី១៨កញ្ញានៅទីក្រុងហាណូយ។ ថ្លែងមតិនៅសិក្ខាសាលា សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh បានអះអាងថា សេចក្តី​គំរោង​កម្មវិធី​វប្បធម៍វៀតណាមជាឯកសារមានតំលៃដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្ត្រដ៏​ជ្រាលជ្រៅរបស់បក្សកុម្មុយនីស្តវៀតណាម ត្រូវបានចាត់ទុកជាសេចក្តីប្រកាស​
របស់​បក្សអំពីខឿនវប្បធម៍ប្រជាជាតិមួយវិទ្យាសាស្ត្រមហាជន។

        “៧០ឆ្នាំបានកន្លងផុតទៅ កាលៈទេសៈស្ថានភាពនិងលក្ខណៈជាក់ស្ដែង
បាន​មានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែរាល់ខ្លឹមសារស្នូលរបស់គំរោងកម្មវិធីវប្បធម៍
វៀត​ណាមនៅមានតំលៃដ៏ដែល។​ ការរំលឹកខួបលើកទី៧០នៃទិវាបង្កើតគំរោង
កម្មវិធី​វប្បធម៍​វៀតណាមជាឱកាសដើម្បីយើងអះអាងរាល់តំលៃបង្ហាញផ្លូវ
ឥទ្ធិពល​កំណត់​ទិសរបស់សេចក្តីគំរោងកម្មវិធីនេះ អភិវឌ្ឍន៍ខឿនវប្បធម៍វៀត
ណាម​ជឿន​លឿនពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិក្នុងដំណាក់កាល
នាបច្ចុប្បន្ន៕”

ប្រតិកម្មទៅវិញ