(VOVworld) – សិក្ខាសាលាអន្តរជាតិស្តីពីបញ្ហានៅសមុទ្រខាងកើតទើបនឹងបានរៀបចំ
ឡើង នៅទីក្រុង New York អាមេរិក ដោយមានការចូលរួមរបស់ អ្នកជំនាញការនៃ
អាមេរិក វៀតណាម ចិន អ៊ូស្ត្រាលី អង់គ្លេស ហ្វីលីពីន និង សឹង្ហបុរី។ បណ្ដាអ្នកជំនាញ
ការបានវិភាគរាល់ហេតុផល ដែលធ្វើឲ្យស្ថានភាពនៅ សមុទ្រខាងកើតកើតតានតឹង
ឡើងៗ តួនាទីរបស់ច្បាប់អន្តរជាតិ ទំនាក់ទំនងអាមេរិក-ចិន និងតួនាទីរបស់អាស៊ាន
ក្នុងការដោះស្រាយជំលោះលើសមុទ្រខាង កើត។ ថ្លែងមតិក្នុងសិក្ខាសាលានេះប្រធាន
នាយកដ្ឋានច្បាប់អន្តរជាតិនិងសន្ធិសញ្ញាចំណុះក្រសួងការបរទេសវៀតណាមលោកស្រី
Nguyen Thi Thanh Ha បានអះអាងនូវអាធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ
Truong Sa និង Hoang Sa។ ទន្ទឹមនឹងនោះ វៀតណាមអះអាងជាថ្មីម្តងទៀតនូវគោលជំហរ
មុនក៏ដូចជាក្រោយរបស់ខ្លួនគឺដោះស្រាយរាល់បញ្ហានៅសមុទ្រខាងកើតដោយច្បាប់
អន្តរជាតិ ជាពិសេស អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ។ អ្នកប្រាជជាច្រើននាក់បាន
បញ្ជាក់ថា៖ការដែលជនជាតិនិយមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងប្រទេសទាក់ទិននានា ជាពិសេសនៅ ចិន បានធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ អតីត
ឧបការីនៃរដ្ឋមន្ត្រីការបរទេស អាមេរិកទទួលសន្ទុកបញ្ហានៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក
លោក Christopher Hill បានចាត់ទុកថា៖ ចិនត្រូវកំណត់ផលប្រយោធន៍ស្នូលរបស់ខ្លួន
និងស្វែងរកវិធានការធ្វើឲ្យផលប្រយោធន៍នេះសមស្របនឹងផលប្រយោធន៍នៃបណ្ដា
ប្រទេសជាសមាជិកអាស៊ាន។ លោក Hill បានសង្កត់ធ្ងន់ថា៖ ជំលោះលើសមុទ្រខាង
កើតទាមទាឲ្យមានរបៀបទាក់ទងផ្ទល់ទំនើបជាងនិងរបៀបដោះស្រាយបញ្ហានេះ នាច្ចុប្បន្នរបស់ចិនមិនសមស្របទេ។
“ផលប្រយោធន៍ស្នូលរបស់ចិនគឺជាដំណោះស្រាយសន្តិភាពជាមួយបណ្ដាប្រទេសជិត
ខាង មិនម៉ែនជា ផលប្រយោធន៍នៅសមុទ្រខាងកើតទេ។ ខ្ញុំចាត់ទុកថា៖ ជំលោះជាមួយ
បណ្ដាប្រទេសជិតខាងមិននាំមកផលប្រយោធន៍ណាមួយឡើយ សំរាប់ចិន។ ចិនទើប
នឹងលេចចេញដូចជាមហាអំណាចលើសកលលោក ដូច្នេះ ការពង្រឹងទំនាក់ទំនងរវាង
ចិនជាមួយប្រទេសជិតខាងនានាគឺបញ្ហាសំខាន់ បំផុត។”
|
សិក្ខាសាលាអន្តរជាតិស្តីពីបញ្ហានៅសមុទ្រខាងកើតទើបនឹងបាន រៀបចំឡើង នៅទីក្រុង New York អាមេរិក (Image: Internet) |
តំណាងហ្វីលីពីនបានចាត់ទុកថា៖ COC ត្រូវបានអនុវត្តស្របគ្នាជាមួយច្បាប់អន្តរជាតិ។
ពីព្រោះថា ក្រមប្រតិបត្តិនេះមិនដោះស្រាយទាំងឡាយនិងផ្ទុយទៅ វិញ។ វាយតំលៃ
ចំពោះវិធានការនៅសមុទ្រខាងកើត នាយកមជ្ឍមណ្ឌលទ្វីបអាស៊ីនិងសកលភាវូប
នីយកម្មរបស់សឹង្ហបុរី បណ្ឌិត Huang Jing បានចាត់ទុកថា៖
“បញ្ហាសំខាន់បំផុតនាបច្ចុប្បន្នគឺ យើងត្រូវដោះស្រាយជំលោះដោយសន្តិភាព។ ដើម្បី
អនុវត្តប្រការនេះ យើងត្រូវប្រតិបតិ្តតាមច្បាប់អន្តរជាតិ ក៏ដូចជា DOC និង COC។ ទី ២
គឺ៖ យើងត្រូវស្ថិរភាពស្ថានភាព សំដៅភាពតានតឹងមិនឡើងជណ្តើរ ទេ។។ ទី ៣ គឺ៖ យើងត្រូវកសាងក្របខ័ណ្ឌសន្ទនាមួយ ដើម្បីភាគីនានាពិភាក្សានិងស្វែងរករបៀបគួប
ផ្សំធ្វើសកម្មភាព។”
សាត្រាចារ្យនយោបាយអំពីបញ្ហានៅអាស៊ី-អាគ្នេយ៍ចំណុះមហាវិទ្យល័យ Leeds អង់គ្លេស បានស្នើរថា៖ ដើម្បីដោះស្រាយជំលោះនៅសមុទ្រខាងកើតបណ្ដាប្រទេសទាក់ទិនត្រូវ
ជំរុញការអនុវត្តច្បាប់អន្តរជាតិ រក្សាយន្តការនាបច្ចុប្បន្ន ជាមួយអាស៊ានតាមរយៈវេទិការ
តំបន់អាស៊ាន និងសន្និសីទរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាស៊ាន ព្រមទាំងបង្កើនទំនាក់
ទំនងអាមេរិក-ចិន តាមទិសសហ ប្រតិបត្តិការ៕