|
ទិដ្ឋភាពនៃសិក្ខាសាលា(រូបថតVOV) |
Vovworld- សិក្ខសាលាស្តីពីការកសាងអភិវឌ្ឍន៍វប្បធម៌និងមនុស្សវៀតណាមតាម
សំណូមពរនៃការ អភិវឌ្ឍន៍ដ៍ចីរភាពរបស់ប្រទេសជាតិត្រូវបានរៀបចំឡើងនៅទីក្រុង
ហាណូយនៃប្រទេសវៀតណាមនាព្រឹកថ្ងៃទី៩មករា។សន្ទរកថាជិត៣០ដែលបានថ្លែង
នៅឱកាសនេះបានប្រមូលផ្តុំបំភ្លឺបញ្ហាជាច្រើនដូចជាសតិអារម្មណ៍សីលធម៌វប្បធម៌
ក្នុងបក្សនិងកសាងបរិយាកាសស្អាតស្អំជាដើម។សាស្រ្តាចារ្យបណ្ឌិតDinh Xuan Dung
សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមលើកមតិថា៖“វប្បធម៌ត្រូវក្លាយទៅជាសរសរ១ក្នុងចំណោម៤សរសរ នៃការអភិវឌ្ឍន៍នៅគ្រប់តំបន់ក្រសួងផ្នែកនិងវិស័យ។ខ្ញុំចាត់ទុក
ថា៖គប្បីកសាងផ្នែកឧស្សាហកម្មវប្បធម៌១យ៉ាងឆាប់ៗ។ “
មតិជាច្រើននៅសង្កត់ធ្ងន់ទៅលើដំណោះស្រាយកសាងវប្បធម៌ផ្សាភ្ជាប់ជាមួយ
មនុស្សនិងបង្កើនការផ្សាយអត្តសញ្ញាណវប្បធម៌ចេញទៅបរទេសតាមរយះ
កាណាល់ការទូតវប្បធម៌និងតួនាទីរបស់ជនវៀតណាមនៅឯបរទេសទៀតផង៕