សិក្ខាសាលា ការផ្ដើមគំនិតអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ Ecommunity

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ សីហា សន្និសីទការផ្ដើមគំនិតអ្នកដឹកនាំ វ័យក្មេងអាស៊ីអាគ្នេយ៍ Ecommunity ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក្នុងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)” ដោយមានការ ចូលរួមរបស់តំណាងមកពីប្រទេសអាស៊ានទាំង១០។ 
សិក្ខាសាលា ការផ្ដើមគំនិតអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ Ecommunity - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖dangcongsan.vn)

(VOVworld) - ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ សីហា សន្និសីទការផ្ដើមគំនិតអ្នកដឹកនាំ វ័យក្មេងអាស៊ីអាគ្នេយ៍ Ecommunity ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក្នុងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)” ដោយមានការ ចូលរួមរបស់តំណាងមកពីប្រទេសអាស៊ានទាំង១០។ សិក្ខាសាលានេះត្រូវបាន រៀបចំឡើងដោយក្រុមអង្គទូតអាមេរិកប្រចាំនៅវៀតណាម សហការជាមួយអង្គ ការ Kenan Foundation Asia និងមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍន៍និរន្តរភាព (CSDS) ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាននិងលើកទី៤០ទិវា បង្កើតទំនាក់ទំនងអាមេរិក-អាស៊ាន។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius តំណាងក្រសួងអប់រំនិងបណ្ដុះបណ្ដាល វៀតណាមរួមជាមួយ ឯកអគ្គរដ្ឋទូតប្រទេសអាស៊ានផ្សេងទាំង៩ទៀត បានជួបប្រាស្រ័យជាមួយ តំណាងវ័យក្មេង។

        ត្រូវបានចាប់បដិសន្ធិតាំងពីឆ្នាំ២០១៣មក ការផ្ដើមគំនិតអ្នកដឹកនាំវ័យក្មេង អាស៊ីអាគ្នេយ៍ (YSEALI) ជាកម្មវិធីលេចធ្លោរបស់រដ្ឋាភិបាលអាមេរិកសំដៅបង្កើន ការអភិវឌ្ឍន៍សមត្ថភាពដឹកនាំនិងតភ្ជាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈកម្មវិធី ជាច្រើន YSEALI ឆ្ពោះទៅការកសាងសមត្ថភាពដឹកនាំរបស់យុវជនក្នុងអាយុពី ១៨ដល់៣៥ឆ្នាំ ក្នុងតំបន់ សំដៅបង្កើនទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន ហើយអភិវឌ្ឍន៍សហគមន៍អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ