អង្គប្រជុំអញ្ជើញចូលរួមក្នងសិក្ខាសាលាទវេទិកាតំបន់អាស៊ានលើកទី ៣ (ARF) (រូបថត៖ baoquocte) |
ចាប់ពីថ្ងៃទី ១៦ ដល់ ១៧ ខែមីនា ឆ្នាំ ២០២១ សិក្ខាសាលាទវេទិកាតំបន់ អាស៊ានលើកទី ៣ (ARF) ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រតិបត្តិ ច្បាប់នៅសមុទ្រ ដោយក្រសួងការបរទេសវៀតណាម សម្របសម្រួលជាមួយក្រសួងការបរទេសនិងពាណិជ្ជ កម្មអូស្ត្រាលី រួមទាំងគណៈកម្មការអឺរ៉ុប រៀបចំឡើងតាមប្រព័ន្ធវីដេអូនិងដោយផ្ទាល់ផងដែរ។
ក្នុងឱកាសបើកសិក្ខាសាលានេះ ក្នុងនាមជាសហប្រធាននិងជាប្រធានគណៈប្រតិភូវៀតណាម លោក Vu Ho ប្រធាននាយកនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសវៀតណាម បានចែករំលែកអំពីសារៈសំខាន់នៃការជំរុញកិច្ចសន្ទនា ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខក្នុងតំបន់ ក្នុងនោះមានសន្តិសុខនៅលើសមុទ្រផងដែរ។ ដោយសារ សមុទ្រនិងមហាសាគរដើរតួនាទីដ៏សែនសំខាន់សម្រាប់ប្រទេសទាំងអស់ ប្រធានគណៈប្រតិភូវៀតណាម បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់សុទ្ធសឹងចែករំលែកផលប្រយោជន៍រួមក្នុងការធានាឱ្យតំបន់សមុទ្រប្រកបដោយសន្តិភាព សន្តិសុខសុវត្ថិភាព និងស្អាតស្អំ។ ដើម្បីសម្រេចឲ្យបានគោលដៅនេះ បណ្តាប្រទេសនានា ចាំបាច់ត្រូវបន្តសហការជាមួយគ្នា ដោយរាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ផងដែរ៕