វេទិកាអភិវឌ្ឍន៍ជនជាតិភាគតិចឆ្នាំ 2018

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២០ ខែសីហា នៅទីក្រុង Tam Ky ខេត្ត Quang Nam បានប្រព្រឹត្តទៅវេទិកាអភិវឌ្ឍន៍ជន ជាតិភាគតិច ក្រោមប្រធានបទ “យិនស៊ិន Ngoc Linh - អភិក្រមជាមួយខ្សែសង្វាក់តម្លៃក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សម្រាប់តំបន់ជនជាតិភាគតិច”។ វេទិការនេះ ដោយគណៈកម្មាធិការជនជាតិ សហការជាមួយគណៈកម្មា ធិការប្រជាជន Quang Nam ទីភ្នាក់ងារប្រចាំរបស់អង្គការ សហប្រជាជាតិ ធនាគារពិភពលោកប្រចាំនៅវៀតណាមនិងដៃគូអភិវឌ្ឍន៍នានារៀបចំឡើង។ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh  អញ្ជើញចូលរួមក្នុងវេទិកានេះ។
វេទិកាអភិវឌ្ឍន៍ជនជាតិភាគតិចឆ្នាំ 2018 - ảnh 1ទិដ្ឋភាពនៃវេទិកា (រូបថតៈ TTXVN) 

នៅវេទិកានេះ តំណាងចូលរួមបានចែករំលែកនូវបទពិសោធន៍ទាំងនៅក្នុងនិងក្រៅប្រទេសស្តីពីការអភិវឌ្ឍខ្សែសង្វាក់ផលិតផលរបស់ជនជាតិភាគតិចនិងខ្សែសង្វាក់តម្លៃយិនស៊ិន Ngoc Linh។ លោក Do Van Chien  សមាជិកមជ្ឈឹមបក្ស រដ្ឋមន្ត្រីនិងជាប្រធានគណកម្មការជនជាតិបានលើកច្បាស់ថា៖ “តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំមានឧត្តមភាពសម្រាប់ប្រៀបធៀបដែល តំបន់ដទៃពុំមាន ដូចជាស្ថានភាពអាកាសធាតុ ដីធ្លីនិងអេកូឡូស៊ី ដែលសមស្របសម្រាប់ដើមឈើហូបផ្លែ ពិសេសរុក្ខជាតិឱសថ ដើម្បីពង្រីកនូវតម្លៃវប្បធម៌រូបីយនិងអរូបី សម្រាប់រៀបចំដំណើរកំសាន្តអេកូទេសចរណ៍។ វេទិការអភិវឌ្ឍន៍ជនជាតិភាគតិចនៃឆ្នាំ ២០២៨ ត្រូវបានរៀបចំឡើងនៅខេត្ត Quang Nam ជាតំបន់ដំកំណើតរបស់យិនស៊ិន  Ngoc Linh ដែលជាផលិតផលជាតិពោរពេញទៅដោយសារជាតិបំប៉ន តម្លៃឱសថខ្ពស់ដែលអាចសមស្របជាមួយតំបន់ព្រៃភ្នំ ត្រូវបានជ្រើសរើសជាចំណុចសំខាន់នៃវេទិកានេះដែលហាក់ដូចជាគំនិតផ្តួចផ្តើមមួយសម្រាប់ការចាប់ផ្តើមអាជីវកម្ម”។

ថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ ជំរុញការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្ថិរភាពតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនិងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ជាមួយតំបន់ផ្សេងៗទៀត គឺជាគោលនយោបាយរបស់ បក្សនិងរដ្ឋវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ប្រ ធានបទនៃវេទិកានេះគឺមានជាក់ស្តែងនិងមានប្រសិទ្ធភាពតាមរយៈភ័ស្តុតាងរសរវើក ជាពិសេសខ្សែសង្វាក់តម្លៃរបស់យិន ស៊ិន Ngoc Linh៕

ប្រតិកម្មទៅវិញ